Connect with us

ព័ត៌មានជាតិ

មន្រ្តី​នាំ​ពាក្យ​ក្រសួងការងារ៖ ក្រសួង​ការងារ​បាន​ទទួល​ញាត្តិ​ពី​សហជីព​ ហើយ​នឹង​ពិនិត្យ​អ្វី​ដែល​ជា​ការ​លើក​ឡើង​របស់​ពួក​គេ

បានផុស

នៅ

​លោក​ កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃ​ទី​១ ​ខែ​ឧសភា ឆ្នាំ២០២៤ បាន​លើក​ឡើង​ថា ​ក្រសួង​ការងារ​ នឹង​ពិនិត្យ​ញាត្តិ​ដែល​ក្រុមសហជីព អង្គការ​សង្គម​ស៊ីវិល បង​ប្អូន​កម្មករ​និយោជិត​បាន​ដាក់​មក​កាន់​ក្រសួង​ការងារ​។​ ការ​លើក​ឡើង​បែប​នេះ​បន្ទាប់​ពី​មាន​អង្គការ​សង្គមស៊ីវិល សហជីព និង​បង​ប្អូន​កម្មករនិយោជិត

ប្រមាណ​១០០នាក់ បាន​មក​ប្រមូល​ផ្តុំ​គ្នា​ដាក់​ញាត្តិមកកាន់ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃ​ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋលេខាធិការ​បាន​គូស​បញ្ជាក់​ថា​ ជុំវិញ​ញាត្តិ​ដែល​បាន​ដាក់​មក​កាន់​ក្រសួង​ការងារ​នៅ​ពេល​នេះ ​ក្រសួង​នឹង​ពិនិត្យ​អ្វី​ដែល​ជា​ការ​លើក​ឡើង​របស់​សហជីព​ អ្វី​ដែល​ក្រសួង​បាន​អនុវត្ត​ដោយ​ជោគជ័យ ​អ្វី​ដែល​ក្រសួង​កំពុង​អនុវត្ត និង​អ្វី​ដែល​ជា​ការ​លើក​ឡើង​មិន​ឆ្លុះ​បញ្ចាំង​ការពិត​។

លោក​បន្ថែម​ថា ​ការ​ប្រមូលផ្តុំតវ៉ា និង​ដាក់ញាត្តិរបស់សហជីព និង​អង្គការសង្គមស៊ីវិល បង្ហាញ​ឱ្យ​ឃើញ​ពី​លំហសេរីភាពសហជីព និង​អង្គការសង្គមស៊ីវិលនៅកម្ពុជា ដែល​មាន​សេរីភាពពេញលេញ មិន​ដូច​ការលើកឡើងថា លំហ​សេរីភាពសហជីព និងអង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​មាន​ការ​រិតត្បិត​នោះ​ទេ​។

លោក​បន្តថា ការអនុវត្តច្បាប់ប្រឆាំងជនល្មើស ទោះជននោះជានរណា មកពីស្ថាប័នណា អង្គការ​ណា សហជីពណា​ក៏​ដោយ គឺ​ជា​ការពង្រឹងនីតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ​ ដែល​ប្រទេស​ណា​ក៏​​អនុវត្ត​ច្បាប់​របស់ខ្លួនដើម្បីធានាសុវត្ថិភាព ស្ថេរភាព សន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម និង​ផល​ប្រយោជន៍​សាធារណៈ។

លោក​សង្កត់ធ្ងន់ថា​ការ​ធ្វើវិសោធនកម្ម​ច្បាប់​សហជីព​និង​ច្បាប់​ការងារ​មាន​គោល​ដៅ​ធានា​ផល​ប្រយោជន៍ និង​សិទ្ធិ​របស់​កម្មការនិយោជិត និយោជក និង​សេរីភាពសហជីព ព្រម​ទាំង​បង្កភាព​ងាយ​ស្រួល​ក្នុង​ការ​ចុះ​បញ្ចីការ និង​ការ​ប្រព្រឹត្ត​ទៅ​របស់សហជីព។

ក្នុងនោះចំនួនសហជីពជាង៦០០០ បើប្រៀបធៀបនឹងប្រជាជន ១៧លាននាក់ គឺជាចំនួន​ច្រើន​ណាស់ ដោយសារអ្វី គឺដោយសារលំហសេរីភាពសហជីព ភាពងាយស្រួលក្នុងការ​ចុះ​បញ្ជី​ការ និង​ការ​តាក់​តែង​លក្ខន្តិកៈ​របស់​ខ្លួន​ដោយ​សេរី​ ព្រម​ទាំង​សេរីភាព​ដ៏​ទូលំទូលាយ​នៃ​ការ​ប្រព្រឹត្ត​ទៅ​របស់​សហជីព​នៅ​កម្ពុជា។

លោក​បន្ថែម​ថា​ ច្បាប់​សហជីព​របស់​កម្ពុជា​ផ្តល់​លក្ខខណ្ឌ​បង្កើត​សហជីព​តម្រូវ​ឲ្យ​មាន​កម្មករ​និយោជិត​១០នាក់ គឺ​ល្អ​ប្រសើរ​ជាង​បណ្តាប្រទេសមួយចំនួន និង​អនុសាសន៍​របស់​អង្គការ ILO (ILO តម្រូវឲ្យមានកម្មករនិយោជិក៥០នាក់ អូស្ត្រាលី ហ្វីលីភិន បង់ក្លាដែស តម្រូវឲ្យមានកម្មករនិយោជិត ៥០នាក់ ឬ២០% ឬ៣០%)។

លោក​បន្តថាក្រសួងជំរុញឲ្យមានការចរចាជាសមូហភាព​ដើម្បី​ចុះ​អនុសញ្ញា​រួម​តាម​រយៈ​ការ​សម្រប​សម្រួល​នីតិវីធីសម្រាប់សហជីព។ បន្ទាប់ពីការធ្វើវិសោធនកម្មច្បាប់សហជីព ចំនួនចុះ​បញ្ជី​ទទួល​ស្គាល់​ភាពជាតំណាងមានការកើនឡើងពី ៥៦៤ក្នុងឆ្នាំ២០១៩ ដល់៦២៤ក្នុងឆ្នាំ២០២៤។

ទន្ទឹមនឹងនេះការដោះស្រាយវិវាទការងារមានចំនួនសះជាស្មើនិង៩១.៨០% កើនឡើង​ជាង​ឆ្នាំ​២០២៣​ ដែលមានចំនួន៨០.៩៥%។ តាមនីតិវីធី ក្នុងករណីមិនសះជា ក្រសួងបញ្ចូន​ទៅដោះ​ស្រាយ​នៅ​ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ វិសោធនកម្មច្បាប់ការងារឆ្នាំ២០២១ បានផ្តល់ជម្រើស​ដល់​ភាគី​នៃ​វិវាទបុគ្គល ក៏អាចប្តឹងទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលផងដែរ។

​លោក​បន្តថា ការប្រើប្រាស់កិច្ចសន្យាការងារមានថេរវេលាកំណត់ ឬថេរវេលាមិនកំណត់ សុទ្ធ​តែ​ទទួល​បាន​អត្ថប្រយោជន៍បន្ថែមដូចគ្នា។ ចំណែកច្បាប់ការងារ និងច្បាប់សហជីព ហាមឃាត់​រាល់​ទម្រង់​នៃ​ការរើសអើងក្នុងការងារ និងសហជីព។ ក្រសួងលើកទឹកចិត្តដល់កម្មករនិយោជិត និង​សហជីព ដាក់ពាក្យប្តឹងមកក្រសួងក្នុងករណីមានការរើសអើងណាមួយ។ រីឯយន្តការត្រីភាគី​នៃ​ក្រុម​ប្រឹក្សា​ប្រាក់​ឈ្នួលអប្បបរមា សុទ្ធតែមានសមាសភាពសហជីពចម្រុះ ដែលភាគីសហជីព​ខ្លួន​ឯង​ជា​អ្នក​ជ្រើសរើស។

លោក​ កត្តា អ៊ន បញ្ជាក់ថាក្រសួងលើកទឹកចិត្តដល់សហជីព សូមយកបញ្ហាមក​ដោះស្រាយ​ទល់​មុខ​មន្រ្តី​ទទួលបន្ទុកនៅក្រសួងការេងារ ដើម្បីផ្ទៀងផ្ទាត់រួមគ្នា និងរកដំណោះស្រាយសមស្រប​លើក​រណី​ដែល​រកឃើញថា មិនទាន់មានដំណោះស្រាយ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១០ នាទី មុន

Update ៖ អគ្គិភ័យឆាបឆេះផ្ទះ ០៨ ខ្នង និង​រង​របួស​ក្រុម​ពន្លត់​អគ្គិភ័យ​កាណូត​ម្នាក់ នៅ​ខណ្ឌឫស្សីកែវ

ព័ត៌មានជាតិ៤៣ នាទី មុន

សម្តេចតេជោ ហ៊ុន សែន៖ កូនៗ ចៅៗ​ នៅ​អង្គការ​អាហ្វេស៊ីប ត្រូវ​សិក្សា​​យ៉ាង​ហោចចប់​បរិញ្ញាបត្រ​រង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក Lavrov គំរាម អាមេរិក ថា រុស្ស៊ីគឺជាមហាអំណាចនុយក្លេអ៊ែរ

ព័ត៌មានជាតិ១ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម៣ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

Sokha Hotels

ព័ត៌មានពេញនិយម