Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន អាចទទួលបាន F-16 នៅខែនេះ

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ RT កាលពីថ្ងៃពុធទី១ខែឧសភា មន្ត្រីយោធាជាន់ខ្ពស់អ៊ុយក្រែន បញ្ជាក់ថា យន្តហោះចម្បាំង F-16 ផលិតដោយសហរដ្ឋអាមេរិក នឹងបានដល់ដៃអ៊ុយក្រែន នៅដើមខែនេះហើយ។

យន្តហោះចម្បាំង F-16 (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងតាមទូរទស្សន៍ជាតិ អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន លោក Ilya Evlash បានសន្និដ្ឋានថា ទីក្រុងកៀវ អាចទទួលបានយន្តហោះដ៏ទំនើបនេះ បន្ទាប់ពីពិធីបុណ្យ Easter នៅថ្ងៃទី ៥ ខែឧសភា។ ប៉ុន្តែលោកក៏​ព្រមានដែរថា ​កុំ​មាន​សង្ឃឹមខ្ពស់ពេកព្រោះ​អនាគតមើលមិនឃើញ​ទេ ហើយណាមួយកាល​បរិច្ឆេទ ក៏ធ្លាប់​ផ្លាស់​ប្តូរ​ជាច្រើន​ដងមកហើយដែរ។

ស្របពេលជាមួយគ្នានោះ លោកធានាចេញសេចក្តីប្រកាសភ្លាមនៅពេលយន្តហោះមកដល់ ខណៈបច្ចុប្បន្ន​ ពីឡុតអ៊ុយក្រែន​ កំពុង​ហ្វឹកហាត់​បើកយន្តហោះ នៅ​ប្រទេស​ដាណឺម៉ាក និង​អាមេរិក។

លោក Ilya Evlash (រូបថត៖ X)

រម្លឹកទៅកាលពីឆ្នាំមុន, បណ្តាប្រទេសលោកខាងលិច បានប្រកាសបង្កើតក្រុមចម្រុះអន្តរជាតិមួយ ​ដើម្បីជួយអ៊ុយក្រែនទិញយន្តហោះ F-16 ឲ្យបានរាប់សិបគ្រឿង។ 

ទោះបីជាយ៉ាងណាក៏ដោយ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា ត្បិត F-16 នឹងជួយជំរុញសមត្ថភាពយោធារបស់អ៊ុយក្រែនបានពិតមែន តែវាមិនអាចផ្លាស់ប្តូរស្ថានការណ៍នៅលើសមរភូមិបានឡើយ។

លោក Jens Stoltenberg (រូបថត៖ Getty)

ពាក់ព័ន្ធបញ្ហានេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ក៏បានគំរាមដែរថា ប្រសិនបើយន្តហោះចម្បាំង F-16 ទៅដល់ដៃអ៊ុយក្រែនមែននោះ រុស្ស៊ីនឹងកម្ទេចវាចោល ដូចសព្វាវុធដែលលោកខាងលិចផ្តល់ឲ្យអ៊ុយក្រែន ផ្សេងទៀតអ៊ីចឹងដែរ។ ប្រធានាធិបតីរុស្ស៊ី បាន​ព្រមាន​លោកខាងលិច​ម្តងហើយម្តងទៀត​ថា ការដាក់​យន្តហោះ​ដែល​មាន​សមត្ថភាព​នុយក្លេអ៊ែរ​ប្រភេទនេះ នឹងបង្កហានិភ័យ នាំឲ្យ​ជម្លោះ​អ៊ុយក្រែន រីករាលដាលកាន់តែខ្លាំងជាក់ជាមិនខាន។

យោងតាមលោកពូទីន, ក្នុងករណីយន្តហោះ F-16 ដែលហោះហើរដោយអាកាសយានិកអ៊ុយក្រែន ធ្លាយទៅដល់មូលដ្ឋាននៅប្រទេសទីបី ពួកគេនឹងក្លាយទៅជាគោលដៅស្របច្បាប់សម្រាប់អាកាសចរណ៍រុស្ស៊ី។ រុស្ស៊ីដឹងយ៉ាងច្បាស់ថា យន្តហោះចម្បាំងប្រភេទនេះ អាចផ្ទុកអាវុធនុយក្លេអ៊ែរបាន ហើយរឿងនេះនឹងត្រូវយកមកពិចារណាក្នុងប្រតិបត្តិការសឹក។

លោក ពូទីន (រូបថត៖ Sputnik)

សូមបញ្ជាក់ជាថ្មី ទីក្រុងវ៉ាស៊ីនតោន បានអនុញ្ញាតឲ្យអាកាសយានិកអ៊ុយក្រែន ហ្វឹកហាត់បើកយន្តហោះ F-16 ហើយបង្ហើបថា ខ្លួនត្រៀមរួចរាល់ ដើម្បីផ្ទេរយន្តហោះពីភាគីទីបី ទៅឲ្យទីក្រុងកៀវ ពេលការបណ្តុះបណ្តាលត្រូវបានបញ្ចប់។

ចាប់តាំងពីផ្ទុះជម្លោះជាមួយរុស្ស៊ីកាលពីខែកុម្ភៈឆ្នាំ២០២២មក, ទីក្រុងកៀវ បានជំរុញម្ចាស់ជំនួយលោកខាងលិច ឲ្យផ្គត់ផ្គង់អាវុធទំនើបៗជាងមុន ព្រោះសង្ឃឹមថា វានឹងអាចផ្លាស់ប្តូរស្ថានការណ៍បាន ប៉ុន្តែទីក្រុងមូស្គូបានច្រានចោលគំនិតបែបនេះ ដោយនិយាយថា សព្វាវុធរបស់លោកខាងលិច មានតែអូសបន្លាយជម្លោះ និងធ្វើឲ្យប្រជាជនរឹតតែឈឺចាប់ប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ពូទីន ចេញមុខគំរាមណាតូ បើផ្តល់ F-16 ឲ្យអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

កីឡា៨ នាទីutes មុន

ក្មេងប្រុសម្នាក់ត្រូវបានចាប់ខ្លួនក្រោយសង្ស័យផ្ញើសារគំរាមភរិយា Havertz

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ការសិក្សា៖​ ​១ទសវត្សរ៍ មនុស្ស​១៦លាននាក់នៅឥណ្ឌា​​ស្លាប់​ដោយ​ចំណែក​ខ្យល់​​ពុល​

ព័ត៌មានជាតិ១៦ នាទីutes មុន

អភិបាលខេត្តកំពង់ចាម​ បញ្ជូន​ទឹក​សង្គ្រោះ​ស្រូវ​ប្រាំង​ជិត​ ​១ម៉ឺន​ហិកតា​ តាម​ការ​ស្នើសុំ​ពីអាជ្ញាធរ​​ខេត្ត​ព្រៃវែង​

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

Sokha Hotels

ព័ត៌មានពេញនិយម