Connect with us

ព័ត៌មានជាតិ

ចំណេញពី ៥០ ទៅ ៦០ ម៉ឺនរៀល ប្រែក្លាយ​ពី​អ្នកទិញ-លក់​គោ ក្លាយជាម្ចាស់សហគ្រាសផលិតចំណី​​គោ

បានផុស

នៅ

ស្រុកសំពៅលូនស្ថិត​នៅ​ក្នុង​ខេត្ត​បាត់ដំបងមានចម្ងាយជាង ១០០ គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។ ស្រុក​មួយ​នេះ​មានសក្តានុពលផ្នែកវិស័យកសិកម្មក្នុង​ចំណោម​បណ្តាស្រុកនានា​​។ ខណះស្រុកជាប់ព្រំដែនថៃនេះ ក៏​មាន​សហគ្រាស​ផលិត​ចំណីសត្វគោ​ដំបូងគេចាប់ពីឆ្នាំ ២០១៨ ដែលផ្តើមឡើងដោយ​អតីត​ឈ្មួញទិញនិងលក់គោម្នាក់ គឺលោក ឡុក ចំរើនរស់នៅ ភូមិវាលវង់ ឃុំសាស្តា ស្រុក​សំពៅលូន ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពីមុន លោក ចំរើន ជាអាជីវករទិញគោពីប្រទេសថៃមកលក់ក្នុងស្រុកតិចតួច។ ​ក្នុងអំឡុងឆ្នាំ២០១៨ លោកក៏​ចាប់ផ្តើម​ផលិត​ចំណីសត្វដើម្បីផ្គត់ផ្គង់​ដល់​កសិករ​ចិញ្ចឹម​គោ ខណៈ​អ្នកភូមិ​ស្រុក​ក៏មាន​ការចិញ្ចឹមគោកាន់តែច្រើនឡើង។

លោក ឡុក ចំរើន ម្ចាស់​សហគ្រាស​ផលិត​ចំណីសត្វ​គោនៅ​ស្រុកសំពៅពូន​បាន​ឲ្យ​កម្ពុជាថ្មី​ដឹង​ថា ​បើគិត​ដល់បច្ចុប្បន្ន​មាន​រយះពេល ៦ ឆ្នាំ ដែលលោកបានចាប់ផ្តើមបង្កើតសហគ្រាសផលិតចំណីសត្វគឺ​តាំងពីអំឡុង​​ឆ្នាំ២០១៨។

កាលពីមុនលោក ចំរើន ជាអ្នកទិញនិងលក់គោពីប្រទេសថៃ ដើម្បីចែកចាយក្នុងស្រុក​តិចតូច​។ ក្រោយ​មកក៏មាន​មិត្តភ័ក្ដិ​នៅប្រទេសថៃ​បង្រៀនឲ្យលោក​ចេះ​ផលិតចំណី​សត្វដោយ​ខ្លួនឯង ហើយក៏បានលក់ខ្លះៗដល់អ្នកចិញ្ចឹម​គោក្នុងភូមិស្រុក។ ចាប់តាំងពីពេលនោះក៏មានទីផ្សារជាបន្តបន្ទាប់ ទើបលោក​ចាប់ផ្តើមបង្កើនជាសហគ្រាសតែម្តង ហើយ​បច្ចុប្បន្នសិប្បកម្ម​របស់​លោកអាចផលិតបានចន្លោះពី ៣០ ទៅ ៤០ តោនក្នុងមួយថ្ងៃ តាមតម្រូវការអតិថិជន។

លោក លោក ឡុក ចំរើន បាន​គួសបញ្ជាក់ថា ការផលិតចំណីសត្វគោនេះ ភាគច្រើន​យកផលិផលធាតុដើម​ក្នុងស្រុក​មកផលិត ក្នុងនោះមានដូចជា គ្រាប់ពោត សណ្តែក កន្ទក់ ចុង​អង្ករ​និង ដំឡូង ជាដើម រួមជាមួយ​វត្ថុធាតុ​ដើមតិចតូចដែលនាំយកពីក្រៅស្រុក។

លោកថា ទីផ្សារបច្ចុប្បន្នមានដូចជា បាត់ដំបង ពោធិសាត់ កំពង់ឆ្នាំង កំពង់ស្ពី តាកែវ ត្បូងឃ្មុំ កំពង់ធំ ជាដើម ដែលម្ចាស់ដេប៉ូ​និមួយៗ​លើក​ទៅលក់បន្ត។ចំណែកតម្លៃក្នុង១ការ៉ុងទម្ងន់ ២៨ គីឡូក្រាម​លក់ក្នុតម្លៃ ៤២ ០០០ រៀល មកទិញនៅទីតាំងផ្ទាល់។

ក្នុង១ថ្ងៃគិតជាមធ្យម សហគ្រាស​របស់លោកចំរើន អាច​លក់បានប្រហែល ៧ ០០ ការ៉ុង សរុបជាទឹកប្រាក់​ប្រហែល ២៩ លានរៀល ហើយបើទូទាត់ទៅលើវត្ថុធាតុដើម និងចំណាយលើកម្លាំងពលករអាច​ចំណេញ​បានចន្លោះពី ៥០-៦០ ម៉ឺន​រៀល ក្នុង១ថ្ងៃ។


លោកថា ក្រោយ ពីបានបើកសិប្បកម្ម ជីវិភាពគ្រួសារលោកក៏​បានប្រសើរ ហើយជាមួយគ្នានេះ​លោក​ក៏បានទាញ​យកកម្លាំងកម្មករ​ក្នុងស្រុក​ភូមិមួយ​ចំនួនដែរ ដើម្បីឲ្យពួកគេ​មាន​ចំណូល​ទ្រទ្រង់​គ្រួសារ។ តែលោកថា បច្ចុប្បន្នប្រឈមទីផ្សារខ្លះៗ ដោយសារតែកសិករ​បាននាំគ្នាផ្អាក​ការ​ចិញ្ចឹម​គោ។

លោកសំណូមពរដល់មន្ត្រីមន្ទីរ ស្ថាប័ន ពាក់ព័ន្ធ​គួរបញ្ឈប់ការនាំចូល​សាច់គោ​បង្កកចូល ដើម្បី​ទុក​លទ្ធភាព​ឲ្យ​កសិករក្នុងស្រុក​បង្កើនការចិញ្ចឹមសត្វគោឡើងវិញ ដើម្បី​លើក​កម្ពស់​ជីវភាព​កសិករ​ក្នុង​ស្រុក​ឲ្យបាន​រីកចម្រើន និង​បាន​កាត់បន្ថយការ​ធ្វើ​សំណាកស្រុក ដោយ​ប្រថុយប្រថាន​ឆ្ងាយ​ពី​ក្រុម​គ្រួសារ​៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម

ព័ត៌មានជាតិ២១ ម៉ោង មុន

ផ្លូវ​ជាតិលេខ ៤៨ (ស្រែអំបិល-កោះកុង) គ្រោងបញ្ចប់នៅចុងរដូវប្រាំងឆ្នាំ ២០២៥ ខណៈ​វឌ្ឍនភាពសម្រេច​បាន​ជាង​ ៦៨%

សន្តិសុខសង្គម៤ ម៉ោង មុន

ឃាត់ខ្លួនក្រុមបងធំរហស្សនាម DP Zin (ដើមពោធិ៍) ក្រោយដេញកាប់យុវជន២នាក់បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

ជីវិតកម្សាន្ដ២០ ម៉ោង មុន

Lisa រងការរិះគន់ថា ប្រើខ្សែមិត្តប្រុសដើម្បីបង្ហាញខ្លួនលើក្របមុខ ជាមួយតារាហូលីវូដ

ព័ត៌មានជាតិ២៤ ម៉ោង មុន

បើកបវេសនកាលថ្មី! សិស្សនិស្សិតទើបចប់ថ្នាក់ទី១២ មានជីវភាពខ្វះខាត (DUC) ផ្ដល់ជូនប្រាក់ហាត់ការ ៣០ ម៉ឺនរៀលក្នុងមួយខែមិនបង់ថ្លៃសាលា រយៈពេល ៤ ឆ្នាំ អាហារ កន្លែង ស្នាក់នៅទឹក ភ្លើង និង អ៊ីនធឺណិតកុំព្យូទ័រហាត់ការមួយគ្រឿង ជួយចេញថ្លៃព្យាបាលជំងឺកម្រិតស្រាល

Sokha Hotels

ព័ត៌មានពេញនិយម