Connect with us

ព័ត៌មានជាតិ

រោងចក្រ TOYOTA ដាក់ផែនការដំឡើងរថយន្តជាង ១ ៣០០ គ្រឿងនៅកម្ពុជា

បានផុស

នៅ

រោងចក្រដំឡើងរថយន្ត Toyota របស់ជប៉ុន ​ដែលបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅកម្ពុជាថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៤ មានផែនការដំឡើងរថយន្តចំនួន ១ ៣២០ គ្រឿង ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនៅឆ្នាំ ២០២៤។ នេះបើតាមរបាយការណ៍របស់ក្រសួង​ឧស្សា​ហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) មានប្រសាសន៍នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រថា រោងចក្រ Toyota នឹងរួមចំណែកការធ្វើទំនើបកម្មឧស្សាហកម្មកម្ពុជា និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

លោកថា ក្រុមហ៊ុន Toyota Tsusho បានអភិវឌ្ឍធនធានមនុស្ស ជាយូរមកហើយ ខណៈក្រុមហ៊ុនបានបញ្ជូនបុគ្គលិកនៅកម្ពុជាទៅកាន់ប្រទេសជប៉ុន ដើម្បីទទួលបានការបណ្ដុះបណ្ដាល។

លោក អ៊ូអិណុ អាត់ស៊ូស៊ី បន្តថា ក្រុមហ៊ុន Toyota Tsusho មានគម្រោងចូលរួមក្នុងការអភិវឌ្ឍជាមួយអ្នកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដើម្បីឆ្លើយតបតម្រូវការទីផ្សាររថយន្តនៅកម្ពុជា។

លោកថា រោងចក្រនេះ ក៏ជាកត្តាទាក់ទាញការវិនិយោគបន្ថែមទៀតពីប្រទេសជប៉ុន ប្រសិនបើផលិតកម្មទទួលបានជោគជ័យ សហគមន៍ធុរកិច្ចជប៉ុន នឹងពិចារណាប្រទេស​កម្ពុជា​កម្ពុជាជាទីតាំង ដែលមានភាពទាក់ទាញសម្រាប់គោលដៅវិនិយោគ។

សម្តេចធិបតី​ នាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន ម៉ាណែត បានថ្លែងនាឱកាស អញ្ជើញជាអធិបតី ​សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា ​ថា ក្រោមដំបូលសន្តិភាព ម៉ាក្រូសេដ្ឋកិច្ច និងធនធានមនុស្ស កម្ពុជានឹងបន្តទាក់ទាញវិនិយោគិនមកបណ្តាក់ទុនបន្ថែមទៀត ខណៈរដ្ឋាភិបាលបាននិងកំពុងបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនតាមរយៈផ្តល់ការលើកទឹកចិត្តពន្ធ និងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាដើម។

​«ខ្ញុំសូមគូសបញ្ជាក់ថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលអាណត្តិទី​៧ គឺការជំរុញការប្រែ និងការធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ឈានទៅឧស្សាហកម្មផ្អែកលើជំនាញ។ រាជរដ្ឋាភិបាលបានគិតគូរខ្ពស់ដល់ការវិនិយោគគ្រប់វិស័យអាទិភាពតាមរយៈច្បាប់ស្តីពីការវិនិយោគនៅកម្ពុជា ជាមួយនឹងការដាក់ចេញជាបន្តបន្ទាប់នូវគោលនយោបាយ និងផែនការយុទ្ធសាស្រ្តចាំបាច់នានា ដែលមានភាពប្រទាក់ក្រឡា សំដៅបង្កើត និងបង្កើនការងារដែលមានតម្លៃបន្ថែមខ្ពស់»។ សម្តេចធិបតី បានបញ្ជាក់បន្ថែម។

រោងចក្រ Toyota ​Tsusho Manufacturing (Cambodia) Co.,​Ltd មានសមត្ថភាពដំឡើងរថយន្ត ២ ប្រភេទគឺ SUV ម៉ាក FORTUNER និងប្រភេទ Pick-Up ម៉ាក HILUX ដែលមានទុនវិនិយោគ ៣៦,៧ លានដុល្លារអាមេរិក និងមានបុគ្គលិក ១៥០ នាក់ ហើយ​មានសមត្ថភាពដំឡើងរថយន្តចំនួន ១ ៣២០ គ្រឿងសម្រាប់ផ្គត់ផ្គង់តម្រូវការ​ទីផ្សារ ឆ្នាំ២០២៤ ក្នុងនោះរថយន្ត FORTUNER ចំនួន ២៩០គ្រឿង និងរថយន្ត HILUX ចំនួន ១.០៣០ គ្រឿង។

ក្រុមហ៊ុន Toyota បានចាប់ផ្ដើមពីសេវាកម្មជួសជុលនៅឆ្នាំ ១៩៩៣ រហូតឈានដល់ការបង្កើតរោងចក្របង្គុំនៅកម្ពុជានៅឆ្នាំ ២០២៤។

កម្ពុជាមានរោងចក្រធុនធំ កំពុងដំណើរការមកពីប្រទេសជប៉ុនមានចំនួន ៨១ រោងចក្រ ស្មើនឹង ៣,៧ ភាគរយ នៃចំនួនរោងចក្រសរុបកើនឡើង ២ រោងចក្រ ហើយមានទុនវិនិយោគសរុបជាង ៦៧៤ លានដុល្លារអាមេរិក៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទី មុន

រដ្ឋបាល​រាជធានី ប្រើប្រាស់​រថយន្តក្រុង​ជាង​៦០០​គ្រឿង ដឹកជញ្ជូន​ពលរដ្ឋ ដោយ​ឥត​គិត​ថ្ងៃ​ទៅ​ស្រុកកំណើត​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១ ម៉ោង មុន

អគ្គស្នងការ​រង ឱ្យសិក្ខាកាមរៀនចប់វគ្គហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ យកចំណេះចែករំលែកបន្ត

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចធិបតី ឱ្យសមាគមសម្ព័ន្ធខ្មែរ-ចិន​ ​ ពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅបណ្ដាខេត្តតាមព្រំដែន ពិសេសខេភាគឦសាន

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ ស្នើកុំឱ្យថ្នាំងថ្នាក់នឹងអ្នករត់តុ ទោះបម្រើសេវាមិនបានល្អ ព្រោះអ្នកទាំងនោះមិនបានសម្រាកថ្ងៃបុណ្យឡើយ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតីគាំទ្រឱ្យសមាគមពាណិជ្ជករគ្រឿងអលង្ការ បង្កើតវិទ្យាស្ថានស្រាវជ្រាវ បង្រៀនច្នៃគ្រឿងអលង្ការ និងត្បូងមានតម្លៃ

ចរាចរណ៍៥ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម