Connect with us

សុខភាព

ថែសុខភាព ខណៈការប្រែប្រួលអាកាសធាតុឡើងដល់ ៤៦​ អង្សាសេ​ មិនធ្លាប់មាននៅកម្ពុជា​

បានផុស

នៅ

វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានឱ្យដឹង នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នេះថា នៅកម្ពុជាពេលនេះ​ គឺអាកាសធាតុបានប្រែទៅជាក្តៅបំផុតមិនធ្លាប់មានពីមុន និងសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់លេីសុខភាព​ ដែលអាចនឹងមានការដួលសន្លប់​ ឬលេះលាស់ដោយខ្វះជាតិទឹកក្នុងខ្លួនជាដេីម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបង្ហាញថា ការប្រែប្រួលអាកាសធាតុ​នាពេលនេះ​ គឺជាការពិត​ហេីយ ខណៈកំដៅបានកេីនឡេីងអាចដល់​ ៤៦​ អង្សាសេ​ ដោយលោស្រីស្នេីសូមឱ្យប្រជាពលរដ្ឋ​ យកចិត្តទុកដាក់ខ្ពស់ក្នុងការការពារសុខភាពផ្ទាល់ខ្លួនឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាលដែលបានចេញផ្សាយជូនសាធារណជនរួចហេីយ​ ដែលអាចស្វែងរកមេីលបានតាមទំព័រហ្វេសប៊ុករបស់ក្រសួងបាន។

វេជ្ជបណ្ឌិត ឱ វណ្ណឌីន លើកឡើងថា អ្វីដែលសំខាន់នៅពេលនេះ​ គឺមិនត្រូវស្ថិតនៅក្រោមពន្លឺថ្ងៃក្តៅខ្លាំងនេះក្នុងរយៈពេលយូរពេក​ ដែលនាំឱ្យរលាកស្បែក​ បែកញេីសខ្លាំងពេកធ្វេីឱ្យខ្វះជាតិទឹកក្នុងខ្លួន​ សរីរាង្គកាយមិនអាចទ្រាំទ្របានដែលអាចឱ្យលេះលាស់​ ដង្ហក់​ ឬដួលសន្លប់​ ហេីយគាំងបេះដូងស្លាប់ជាដេីម។ ត្រូវរកទីតាំងម្លប់ជ្រក​ បេីនៅក្រៅផ្ទះ​ ឬអគារ​ រកកន្សែង​ ឬក្រម៉ាជ្រលក់ទឹកគ្រប់ដណ្តប់ខ្លួន​ ឧស្សាហ៍បាញ់ទឹកនៅជុំវិញខ្លួន​ ពិសាទឹកស្អាតឱ្យបានគ្រប់គ្រាន់ពី​ ២-៣ លីត្រក្នុងមួយថ្ងៃ​។

វេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់បន្ថែមថា សូមកុំពិសាភេសជ្ជៈផ្អែមដែលធ្វេីឱ្យកំដៅខ្លួនបុគ្គលកេីនថែមក្នុងពេលដែលក្តៅខ្លាំងនេះ​ និងត្រូវប្រេីសម្លៀកបំពាក់ស្រាលស្តេីង​ ដៃវែង​ ពាក់មួកការពារកំដៅថ្ងៃ​ អាចប្រេីឡូស្យុងការពារកំដៅថ្ងៃ​ ឬប្រេីឆ័ត្របាំងកំដៅថ្ងៃ។ បេីនៅក្នុងផ្ទះ​ ឬអគារ​ អាចប្រេីកង្ហា​ ឬម៉ាស៊ីនត្រជាក់​ កាត់បន្ថយកំដៅ។ ចៀសវាងការបរិភោគផ្អែមពេក​ ប្រៃពេក​ ឬខ្លាញ់ពេក​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម