ព័ត៌មានជាតិ
ក្រសួងអប់រំ យកវិទ្យាល័យជាស៊ីមសន្ធរម៉ុក ធ្វើជាទីតាំងសម្រាប់ប្រឡងសិស្សពូកែទូទាំងប្រទេស
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២ ឧសភា នេះថា ឆ្នាំនេះ ក្រសួងអប់រំ បានយកវិទ្យាល័យជាស៊ីមសន្ធរម៉ុក ធ្វើជាទីតាំងសម្រាប់រៀបចំការប្រឡងជ្រើសរើសសិស្សពូកែផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី ៩ និងថ្នាក់ទី ១២ នៅទូទាំងប្រទេស ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១២ ដល់ ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៤ ខាងមុខ។
លោកបានបន្តថា សម្រាប់រាជធានីភ្នំពេញ បានប្រឡងជ្រើសរើសសិស្សពូកែចំនួន ២៤ នាក់ សម្រាប់ចូលរួមសិស្សពូកែទូទាំងប្រទេសរួចហើយ កាលពីថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ ក្នុងនោះថ្នាក់ទី ៩ មានចំនួន ១២ នាក់ រួមមាន ផ្នែកអក្សរសិល្ប៍ ៤ នាក់ ផ្នែកគណិតវិទ្យា ៤ នាក់ និងផ្នែករូបវិទ្យា ៤ នាក់ និងថ្នាក់ទី ១២ មាន ១២ នាក់ ក្នុងនោះផ្នែកអក្សរសិល្ប៍ ៤ នាក់ ផ្នែកគណិតវិទ្យា ៤ នាក់ និងផ្នែករូបវិទ្យា ៤ នាក់។
បើតាមលោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការប្រឡងជ្រើសរើសសិស្សពូកែផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី ៩ និងថ្នាក់ទី ១២ នៅទូទាំងប្រទេសឆ្នាំនេះ តាមការគ្រោងទុក មានបេក្ខជនចូលរួមប្រឡងចំនួន ២៤០ នាក់។
លោកស្រីបានបន្តថា សម្រាប់ឆ្នាំនេះ ក្រសួងជ្រើសរើសយកតែចំណាត់ថ្នាក់ទី ១ ដល់ទី ៥ ខណៈឆ្នាំមុនៗ ជ្រើសរើសពីចំណាត់ថ្នាក់ទី ១ ដល់លេខ ១០។ ក្នុងនោះចំណាត់ថ្នាក់លេខ ១ ទទួលបានថវិកា ៣ លាន ៥ សែនរៀល លេខ ២ បាន ៣ លាន ២ សែនរៀល លេខ ៣ បាន ២ លាន ៩ សែនរៀល លេខ ៤ បាន ២ លាន ៦ សែនរៀល និងលេខ ៥ បាន ២ លាន ៣ សែនរៀល។ សិស្សជ័យលាភីអាចនឹងទទួលប្រាក់រង្វាន់ និងវត្ថុផ្សេងៗ ទៀត ពីសប្បុរសជនផងដែរ។
លោកស្រីបានពន្យល់ថា ការជ្រើសរើសត្រឹមជ័យលាភីត្រឹមចំណាត់ថ្នាក់ទី ៥ ក្នុងទិសដៅឱ្យបេក្ខជនកាន់តែបង្កើនការដុសខាត់ចំណេះដឹងឱ្យកាន់តែមុតស្រួច ស្របពេលក្រសួងកំពុងផ្តល់អាទិភាពលើការអនុវត្តស្តង់ដារសាលារៀនគំរូនៅគ្រប់រាជធានីខេត្តក្រុង ដែលស្តង់ដារនេះ នឹងលើកកម្ពស់គុណភាព នៃការអប់រំឱ្យកាន់តែប្រសើរឡើង។
លោកស្រី ឃួន វិច្ឆិកា បានណែនាំ និងលើកទឹកចិត្តបេក្ខជន ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ត្រូវសម្រួចសមត្ថភាពឱ្យកាន់តែពូកែ ថែទាំសុខភាពឱ្យបានល្អ ព្រោះថាពេលនេះអាកាសធាតុក្តៅខ្លាំង ត្រូវសម្រាក បរិភោគទឹក និងចំណីអាហារឱ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមលក្ខណៈទាំងចំណេះដឹង ស្មារតី ចូលរួមក្នុងការប្រកួតប្រជែងនាពេលខាងមុខដោយរលូន និងទទួលបានជោគជ័យ។
សូមបញ្ជាក់ថា ឆ្នាំមុន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រឡងជ្រើសរើសសិស្សពូកែផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី ៩ និងថ្នាក់ទី ១២ នៅទូទាំងប្រទេស នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៣ នៅវិទ្យាល័យនេតយ៉ង់ នៃទីរួមខេត្តបាត់ដំបង៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង