Connect with us

ព័ត៌មានជាតិ

អ្នកវិភាគនៅកម្ពុជាគាំទ្រប្រធានបទ សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ និងអំពាវនាវឱ្យសហជីពមួយចំនួនមិនគួរវង្វេងប្រយោជន៍ឆ្នាំងបាយរបស់កម្មករ

បានផុស

នៅ

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគនយោបាយនៅកម្ពុជា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤នេះ បានគាំទ្រចំពោះការដាក់ចេញប្រធានបទស្តីពីសហគ្រាសមួយជាសហគមន៍សុខសាន្តមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរំលឹកខួបលើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ។ ប៉ុន្តែទន្ទឹមនឹងនេះ លោកបណ្ឌិត យង់ ពៅ ក៏បានអំពាវនាវឱ្យសហជីពនៅកម្ពុជាមិនត្រូវវង្វេងអ្វីដែលជាប្រយោជន៍របស់កម្មករដោយពិតប្រាកដនោះឡើយ ឬជាអ្វីដែលលោកហៅថា ឆ្នាំងបាយរបស់កម្មករ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់លោក សហជីពនៅកម្ពុជា គួរតែមកគិតពីសុខដុមវិជ្ជាជីវៈក្នុងការបំពេញការងារដើម្បីភាពចម្រុងចម្រើនទាំងកម្មករ និងនិយោជកដែលជាការរក្សាបានឆ្នាំងបាយ ហើយក៏មិនគួរធ្វើជាឈ្នាន់នយោបាយដើរទៅតាមខ្សែញាក់ពីបរទេសនោះឡើយ។

ចំពោះអ្នកវិភាគរូបនេះ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងជំនាញ បានអនុវត្តច្បាប់យ៉ាងត្រឹមត្រូវដើម្បីការពារប្រយោជន៍ដល់កម្មករនិយោជិត និងនិយោជកដោយឈរលើគោលការច្បាប់ក្នុងការរក្សាសុខដុមនីយកម្ម និងការថែរក្សាឆ្នាំងបាយរួម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម