កីឡា
សេង មង្គល ប្រាប់ពីយុទ្ធសាស្ត្ររបស់សម្តេចតេជោឲ្យបុកក្រុមតារាគុនខ្មែរ
តារាសម្តែងដ៏សង្ហា សេង មង្គល បានទម្លាយឲ្យដឹងពីយុទ្ធសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន សម្រាប់ការដឹកនាំក្រុមបាល់ទាត់តារាកម្ពុជាប្រកួតជាមួយក្រុមតារាគុនខ្មែរក្នុងព្រឹត្តិការណ៍«រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿង ញៀន និងដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា» កាលពីយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
លោក សេង មង្គល បានរៀបរាប់ថា ៖«ក្រុមទាំងមូលពិតជាមានមហាកិត្តិយសខ្លាំងមែនទែនដែលសម្តេចតេជោចំណាយពេលវេលាដ៏មានតម្លៃធ្វើជាគ្រូបង្វឹកកិត្តិយសសម្រាប់ក្រុមបាល់ទាត់តារាកម្ពុជា។ សម្តេចតេជោបានផ្តល់អនុសាសន៍ច្រើនដល់ក្រុមបាល់ទាត់តារាកម្ពុជា។ សម្រាប់ការប្រកួតនេះ សម្តេចបានប្រាប់ក្រុមយើងឲ្យសម្រុកខ្លាំងនៅដើមវគ្គតែម្តងគឺ៥ទៅ៧នាទីដំបូងសម្រុករកគ្រាប់បាល់ឲ្យបាន។ សម្រុកឲ្យអស់ពីលទ្ធភាពដែលលេងតាមក្បួនសម្តេច ហើយទីបំផុតយើងទទួលបានលទ្ធផលល្អ»។
តារាសម្តែងរូបនេះបង្ហាញពីអារម្មណ៍ថា នេះជាកម្មវិធីប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយដោយសារតែថ្នាក់ដឹកនាំអញ្ជើញចូលរួម ហើយមានប្រជាពលរដ្ឋចូលរួមច្រើន។ ក្នុងនាមលោកជាសមាជិកក្រុមបាល់ទាត់តារាកម្ពុជាពិតជាមានមហាកិត្តិយស និងរកបាន១គ្រាប់ក្នុងចំណោម២គ្រាប់ដែលក្រុមបាល់ទាត់តារាកម្ពុជាបានយកឈ្នះក្រុមកីឡាករគុនខ្មែរដោយលទ្ធផល ២-០។ លោកពិតជាចង់ឲ្យមានកម្មវិធីបែបនេះបន្តទៀត។
មុនឈានដល់ការប្រកួត ក្រុមបាល់ទាត់តារាកម្ពុជាព្រួយបារម្ភចាញ់កម្លាំងស៊ុហ្វក្រុមកីឡាករគុនខ្មែរ។ សេង មង្គល បានប្រាប់ថា ៖«យើងបានហ្វឹកហាត់ច្រើន ពីព្រោះយើងខ្លាចចាញ់កម្លាំងពួកគាត់។ ពួកគាត់សុទ្ធជាកីឡាករប្រដាល់ មានកម្លាំងខ្លាំងអាចរត់បានច្រើនគីឡូ។ ពួកខ្ញុំអាចនឹងចាញ់កម្លាំងស៊ុហ្វ ប៉ុន្តែក្រុមយើងបានហ្វឹកហាត់ត្រៀមកម្លាំងដើម្បីជួបពួកគាត់ ហើយក៏ទទួលបានលទ្ធផលល្អ»។
សម្រាប់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពក្រោមមូលបទ«រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា»កាលពីយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិកដែលមានអ្នកទស្សនាផ្ទាល់ជាង៣ម៉ឺននាក់ទទួលបានថវិកាជាង៥លានដុល្លារសហរដ្ឋអាមេរិក៕
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+១ សប្តាហ៍ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+២ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ