Connect with us

សេដ្ឋកិច្ច

វិស័យឯកជនថៃអំពាវនាវឱ្យរដ្ឋការយកពន្ធលើភ្ញៀវទេសចរឡើងវិញ

បានផុស

នៅ

ទីក្រុងបាងកក៖ ប្រតិបត្តិករទេសចរណ៍ថៃកំពុងជំរុញឱ្យរដ្ឋមន្ត្រីទេសចរណ៍ថ្មី​បន្តផែនការប្រមូលថ្លៃ ៣០០បាតពីភ្ញៀវទេសចរព្រោះវាមិនត្រូវបានចាត់ទុកថាជាឧបសគ្គដល់ការមកដល់នៃពួកគេនោះទេ។​ នេះបើយោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍។

លោក Surawat Akaraworamat អនុប្រធាន TCT បាននិយាយថា អ្នកពាក់ព័ន្ធភាគច្រើននៅក្នុងឧស្សាហកម្មនេះ ក៏ដូចជាសភាពាណិជ្ជកម្មថៃ យល់ស្របថា ការផ្តួចផ្តើមការប្រមូលកម្រៃនេះគឺមានសារៈសំខាន់ ពីព្រោះអាទិភាពនៃការអភិវឌ្ឍន៍ទេសចរណ៍មិនមានយន្តការផ្សេងទៀតដើម្បីប្រមូលមូលនិធិនោះទេ។​លោកបាននិយាយថា នាយកដ្ឋានទេសចរណ៍មានស្តង់ដារទាក់ទងនឹងទេសចរណ៍ចំនួន ៥៦ ដែលប្រតិបត្តិករទូទាំងប្រទេសគួរតែអនុវត្តដើម្បីធានាគុណភាពនៃសេវាកម្ម ប៉ុន្តែថវិកាសម្រាប់គ្រប់គ្រងស្តង់ដារទេសចរណ៍មានត្រឹមតែ ១០ លានបាតក្នុងមួយឆ្នាំ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Surawat បានថ្លែងថា៖«នាយកដ្ឋានទេសចរណ៍អាចកំណត់គោលការណ៍ណែនាំសម្រាប់ប្រភេទសេវាកម្មទេសចរណ៍នីមួយៗ ដូចជារថយន្តក្រុងទេសចរណ៍ ភោជនីយដ្ឋាន និងសកម្មភាពផ្សងព្រេង ប៉ុន្តែវាខ្វះថវិកាគ្រប់គ្រាន់ដើម្បីគ្រប់គ្រង និងធ្វើសវនកម្មប្រតិបត្តិករទាំងអស់»។

លោក Surawat បាននិយាយថា នាយករដ្ឋមន្ត្រីលោក​ Srettha Thavisin បានផ្តល់អនុសាសន៍ឱ្យផ្អាកការប្រមូលកម្រៃនេះដើម្បីទាក់ទាញ​ភ្ញៀវទេសចរ ប៉ុន្តែ TCT ជឿជាក់ថាការអនុវត្តការយកពន្ធនេះនឹងមិនប៉ះពាល់ដល់លំហូរនៃភ្ញៀវទេសចរនោះទេ។

​លោក Wuthichai Luangamornlert នាយកប្រតិបត្តិនៃ Siam Park City Group ដែលជាប្រតិបត្តិករ Siam Amazing Park បាននិយាយថា លោកយល់ស្របនឹងការប្រមូលថ្លៃសេវានេះ។​​

លោក Wuthichai បាននិយាយថា៖« ថ្លៃសេវា ៣០០ បាត ដែលមានតម្លៃត្រឹមតែ ៩-១០ ដុល្លារប៉ុណ្ណោះសម្រាប់អ្នកទេសចរ ពិតណាស់វានឹងមិនប៉ះពាល់ដល់វិស័យទេសចរណ៍នោះទេ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

គណៈកម្មាធិការសិទ្ធិមនុស្សថា ស្ថានភាពសិទ្ធិមនុស្សក្នុងពន្ធនាគារគឺល្អប្រសើរ ដោយជនជាប់ឃុំអាចប្រតិបត្តិជំនឿសាសនាបាន

ព័ត៌មានជាតិ២២ នាទីutes មុន

អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន និង​សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង រួមគ្នាផ្សព្វផ្សាយ​ពីអត្ថប្រយោជន៍​ App NoDrug

ព័ត៌មានជាតិ៣៦ នាទីutes មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ចរាចរណ៍២ ម៉ោង មុន

តុលាការចោទអ្នកបើករថយន្តបង្កគ្រោះថ្នាក់ឲ្យលោក Ruth Ko ស្លាប់ ពីបទ «បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ»

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​អាមេរិក​មិន​ទាន់​មាន​ផែនការ​បង្កើន​កង​ទ័ព​នៅ កោះ​ Greenland ទេ​​

ព័ត៌មានជាតិ២៤ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានជាតិ៣៦ នាទីutes មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ជីវិតកម្សាន្ដ១០ ម៉ោង មុន

ម្ដាយតារារ៉េប RuthKo មិនទទួលយកការសុំទោសដាច់ខាត ចំពោះទង្វើហាងផ្កាមួយកន្លែង ដែលផុសប្រមាថជីវិតកូន

សន្តិសុខសង្គម១២ ម៉ោង មុន

ភ្លើងឆេះព្រៃរាលដាលដល់ចម្ការស្វាយ ៣៥ហិកតា ខូចខាតដើមស្វាយ ១៥ ០០០ ដើម

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មហាអំណាចអឺរ៉ុប២ប្រទេស ចេញមុខព្រមានលោក ត្រាំ ក្រោយគំរាមប្រើកម្លាំងយោធា ដណ្តើមយក Greenland 

Sokha Hotels

ព័ត៌មានពេញនិយម