ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌដូនពេញប្រើធម៌ក្ដៅលើរថយន្តធុនធំដែលបើកលើផ្លូវហាមឃាត់ចូលក្រុង
រថយន្តដឹកទំនិញធុនធំ និងវែងៗប្រមាណជាង៤០គ្រឿង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញធ្វើការឃាត់យកមករក្សាទុកតាមបទបញ្ជារបស់សាលារាជធានីភ្នំពេញដោយសារតែបើកបំពានផ្លូវហាមឃាត់ក្នុងរាជធានីភ្នំពេញ។

លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានមានប្រសាសន៍ថា ដោយអនុវត្តតាមការណែនាំរបស់សាលារាជធានីភ្នំពេញអនុវត្តនូវការឃាត់រថយន្តដែលបើកបរបំពានផ្លូវហាមឃាត់(ផ្លូវសម្រាប់ប្រតិភូឆ្លងកាត់)ក្នុងខណ្ឌដូនពេញរួមមានផ្លូវនរោត្តម ផ្លូវព្រះស៊ីសុវត្ថិ ផ្លូវព្រះមុន្នីវង្សនិងផ្លូវភ្លោះអង្គឌួង ជាលទ្ធផលនៃការឃាត់រថយន្តនាយប់ថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២១ នេះគណៈបញ្ចាការឯកភាពខណ្ឌបានឃាត់រថយន្តជាង ៤០គ្រឿងយកមករក្សាទុកនៅសាលាខណ្ឌដូនពេញដើម្បីមានគោលការណ៍ពីសាលារាជធានីភ្នំពេញ ចាត់ការបន្តទៀត។

ក្នុងប្រតិបត្តិការនោះដែរ លោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌដូនពេញបានឲ្យដឹងថា ការហាមឃាត់មិនអនុញ្ញាតឱ្យរថយន្តប្រភេទធំពាក់ស្លាកលេខ 3 Aបើកឆ្លងកាត់នោះ ទី១គឺផ្លូវសព្រះស៊ីសុវត្ថិចាប់ពីសម្ដេចសង្ឃជួនណាតដល់ដើមពោធិ៍បារទន្លេសាបនិងផ្លូវទី២ផ្លូវនរោត្តម គឺចាប់ពីវិមានឯករាជ្យដល់រមណីយដ្ឋានវត្តភ្នំ និងជាពិសេសទៀតផ្លូវមុន្នីវង្ស គឺចាប់ពីស្តុបពេទ្យចិនរហូតដល់រង្វង់មូលកួចកាណុង។

លោកគឹម វុត្ថា ប្រធានប្រជាការពារខណ្ឌដូនពេញបានបញ្ជាក់ទៀតថា ប្រតិបត្តិការនេះអាជ្ញាធរខណ្ឌដូនពេញបានធ្វើជាយូរមកហើយ គឺអនុវត្តតាមគោលការណ៍របស់សាលារាជធានីភ្នំពេញដែលបានប្រកាសហាមឃាត់រថយន្តប្រភេទធុនធំបើកឆ្លងកាត់នៅផ្លូវហាមទាំងប៉ុន្មានខ្សែនោះជាក់ស្តែងនៅយប់ថ្ងៃទី២៣ខែកុម្ភះឆ្នាំ២០២១នេះដែរកម្លាំងខណ្ឌដូនពេញបានឃាត់រថយន្ត៤១គ្រឿងយកមករក្សាទុក៕
អត្ថបទ ៖ រស្មី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ