Connect with us

ព័ត៌មានជាតិ

ក្រសួង កំពុងរៀបចំច្បាប់ថ្មីស្តីពីរបបសារព័ត៌មាន ដើម្បីឆ្លើយតបទៅនឹងសម័យឌីជីថល

បានផុស

នៅ

ច្បាប់ស្តីពីរបបសារព័ត៌មាន ត្រូវបានអនុម័តដោយរដ្ឋសភា នៅថៃ្ងទី ១៨ ខែ កក្កដា ឆ្នាំ ១៩៩៥​ មាន ២១ មាត្រា ដែលច្បាប់នេះកំណត់ពីរបបសារព័ត៌‌មាន និងធានារ៉ាប់រងសេរីភាពសារព័ត៌‌មាន និង​សេរី​ភាព​ខាង​ការ​បោះ​ពុម្ពផ្សាយ។
ប៉ុន្តែច្បាប់​នេះផ្តោតសំខាន់ទៅលើការបោះពុម្ព ឬផ្សាយបន្តបែបបុរាណ ដោយពុំទាន់បញ្ចូលនូវកថាខណ្ឌ ពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យា ឌីជីថល ឱ្យបានទូលំទូលាយនៅឡើយទេ។

ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍សង្គម បច្ចេកវិទ្យា និងចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ ក្រសួងព័ត៌មាន កំពុងពិភាក្សាដើម្បីរៀបចំច្បាប់នេះឡើងវិញ សំដៅធានាដល់ការអនុវត្តវិជ្ជាជីវៈសារព័ត៌មានប្រកបដោយក្រមសីលធម៌ និងធានាបាននូវបរិយាកាសប្រព័ន្ធផ្សព្វផ្សាយកាន់តែមានតម្លាភាព និងគុណភាពទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។

រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក នេត្រ ភក្រ្តា នាពិធីផ្សព្វផ្សាយរបាយការណ៍ស្តីពី ស្ថានភាពសេរីភាពសារព័ត៌មាន កាលពីថ្ងៃទី​៣០ មេសា ឆ្នាំ ២០២៤ បានថ្លែងថា ក្នុងក្របខណ្ឌព័ត៌មាន កម្ពុជាមានច្បាប់តែមួយគត់តាំងពីឆ្នាំ ១៩៩៥  គឺច្បាប់ស្តីពីរបបសារព័ត៌មាន ហើយចំពោះចំណុចនេះ ក្រសួងព័ត៌មាន នៅក្នុងអាណត្តិទី ៧ នេះបានប្រមូលនូវធាតុចូល និងសិក្សាទៅលើការរៀបចំឡើងវិញនូវច្បាប់នេះឱ្យស្របទៅនឹងការវិវត្តន៍របស់សង្គម។
លោកបាននិយាយថា៖«ពីព្រោះច្បាប់ដែលបានរៀបចំតាំងពីឆ្នា ១៩៩៥នោះ គឺផ្តោតសំខាន់ពាក់ព័ន្ធប្រព័ន្ធផ្សព្វផ្សាយបុរាណ ប៉ុន្តែបច្ចុប្បន្ននេះ ប្រព័ន្ធផ្សព្វផ្សាយនេះបានវិវត្តន៍ថ្មីមួយទៀត គឺមានប្រព័ន្ធផ្សព្វផ្សាយទំនើបដែលចាំបាច់ច្បាប់ស្តីពីរបបសារព័ត៌មាននេះត្រូវរៀបចំឡើងវិញដោយឈរលើមូលដ្ឋានច្បាប់ចាស់ ហើយបង្កើននូវធាតុចូលថ្មីៗដើម្បីបំពេញបន្ថែមទៅលើការអនុវត្តប្រចាំថ្ងៃ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្ថែមថា ក្រសួងក៏កំពុងរៀបចំ​ច្បាប់ប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងបរិបទបច្ចុប្បន្ន ខណៈព័ត៌មានក្លែងក្លាយ(Fake News)បានកើតឡើងជាច្រើនបង្កអសន្តិសុខដល់សណ្តាប់ធ្នាប់សាធារណៈ។
កាលពីឆ្នាំ ២០២៣ កន្លងទៅ ព័ត៌មានក្លែងក្លាយដែលបានកត់សម្គាល់តាមរយៈក្រុមគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន មានប្រមាណជាង ៣ពាន់ ព័ត៌មានក្លែងក្លាយ ដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គម។ លោកសង្កត់ធ្ងន់ថា៖‍«ជាពិសេសព័ត៌មានដែលកត់សម្គាល់នោះ គឺជាព័ត៌មានដែលមានការពាក់ព័ន្ធច្រើនទៅលើសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម ក៏ដូចជាពាក់ព័ន្ធស្ថេរភាពប្រទេសជាតិ។ បញ្ហាទាំងអស់នេះ ដែលចាំបាច់ត្រូវចាត់វិធានការក្នុងការអប់រំ ផ្សព្វផ្សាយ និងបំភ្លឺជូនទៅដល់សាធារណជន»។

ក្រោយបង្កើតច្បាប់នេះអស់រយៈពេលប្រមាណ ២៩ ឆ្នាំមក ច្បាប់នេះមិនទាន់ត្រូវបានកែសម្រួលអ្វីទាំងអស់។​
ប៉ុន្តែអាណត្តិរាជរដ្ឋាភិបាលទី ៧ ក្រសួងព័តមាន បានដឹកនាំក្រុមការងារនីតិកម្មរបស់ខ្លួន ក្នុងការពិនិត្យលើកិច្ចការងារនេះ និងបានពិភាក្សា ជាមួយក្រុមអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សាថាតើយើងត្រូវធ្វើដូចម្តេច។
លោករដ្ឋមន្រ្តី នេត្រ ភក្រ្តា បានថ្លែងថា៖«យើងនឹងធ្វើច្បាប់ថ្មី ប៉ុន្តែច្បាប់ថ្មីនេះគឺឈរលើមូលដ្ឋាននៃច្បាប់ស្តីពីរបបសារព័ត៌មានចាស់ ចឹងគោលការណ៍ដែលមានចែងនៅក្នុងច្បាប់ស្តីពីរបបសារព័ត៌មានឆ្នាំ ១៩៩៥ យើងយកជាមូលដ្ឋានគ្រឹះទាំងអស់ កុំឱ្យមានការព្រួយបារម្ភថាបាត់ធាតុណាមួយ ប៉ុន្តែយើងត្រូវបន្ថែមនូវធាតុថ្មីបន្ថែមទៀត ដើម្បីបន្ស៊ីទៅនឹងការវិវត្តន៍ថ្មីៗនៃក្នុងសង្គម»។

បើតាមលោករដ្ឋមន្រ្តី ច្បាប់ស្តីពីរបបសារព័ត៌មានចាស់ មិនបានចែងអំពីការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញទូលំទូលាយនៅឡើយទេ ព្រោះនៅសម័យនោះអត់ទាន់មានហ្វេសប៊ុក តិកតុក ឬវេសាយនោះទេ ប៉ុន្តែឥឡូវនេះយើងមានទាំងអស់លេចធ្លាយដល់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) ដែលកំពុងតែជ្រៀតចូលក្នុងវិស័យព័ត៌មាន ហើយក៏មានប្រភេទនៃការក្លែងព័ត៌មានតាមអេឡិចត្រូនិក និងបណ្តាញសង្គម ។ សម្រាប់រយៈពេលនៃការរៀបចំច្បាប់ថ្មីនេះ ត្រូវបានលោករដ្ឋមន្រ្តីអះអាងថា មិនទាន់អាចកំណត់ពេលវេលាជាក់ស្តែងនៅឡើយទេ ខណៈក្រសួងកំពុងធ្វើការលើរឿងនេះ។

គួរជម្រាបថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ វត្តមាននៃប្រព័ន្ធឌីជីថល និងវឌ្ឍនភាពឥតឈប់ឈរនៃបច្ចេកវិទ្យាទំនើប បានបង្កឱ្យមានការផ្លាស់ប្តូរជាច្រើនក្នុងសង្គមកម្ពុជា និងពិភពលោក ជាពិសេសនៅក្នុងវិស័យព័ត៌មាន និងសោតទស្សន៍។ បច្ចេកវិទ្យាទំនើបបានបង្កើតជាឱកាសថ្មីៗ ផ្តល់លក្ខណៈអំណោយផល និងភាពងាយស្រួលជាងមុន ទាំងចំពោះអ្នកប្រើប្រាស់ និងប្រតិបត្តិករវិស័យសារព័ត៌មាន ដោយបានជំរុញវិសាលភាពក្នុងការទទួល និងផ្សព្វផ្សាយព័ត៌មានបានទូលំទូលាយ និងមានភាពច្នៃប្រឌិត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ១ ម៉ោង មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា១ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម១ ម៉ោង មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៨ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៨ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានជាតិ២២ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម