Connect with us

ព័ត៌មានអន្ដរជាតិ

នៅថៃ ក្តៅខ្លាំង ដល់ថ្នាក់ផ្លូវដែក ក៏សឹងតែរលាយដែរ

បានផុស

នៅ

នៅប្រទេសថៃ មេឃក្តៅសឹងឆេះដល់ថ្នាក់ធ្វើឲ្យផ្លូវរថភ្លើងក្នុងខេត្តភាគខាងត្បូង Nakhon Si Thammarat សឹងតែរលាយ ដូច្នេះហើយទើបបុគ្គលិកផ្លូវដែកនាំគ្នាបាញ់ទឹកឲ្យត្រជាក់ ដើម្បីឲ្យផ្លូវនោះអាចប្រើប្រាស់វិញបាន។

(រូបថត៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីនាយក ប្រតិបត្តិករផ្លូវដែករដ្ឋថៃ (SRT) លោក Ekarat Sri-arayanpong, ផ្លូវដែកដែលខូចទ្រង់ទ្រាយត្រូវបានគេរកឃើញនៅចន្លោះស្ថានីយ Ron Phi Bun និង Khao Chum Thong ក្នុងស្រុក Ron Phi Bun នៃខេត្ត Nakhon Si Thammarat នាវេលាម៉ោង ២:២០នាទី ថ្ងៃអង្គារទី៣០ខែមេសា។

លោកនិយាយប្រាប់ Bangkok Post ថា ព្រោះតែអាកាសធាតុក្តៅខ្លាំងពេក ទើបបណ្តាលឲ្យទន់ ហើយដោយសារតែកម្លាំងសង្កត់ទៀត វាធ្វើឲ្យផ្លូវដែកខូចទ្រង់ទ្រាយតែម្តង។ ដូច្នេះហើយ ក្រុមការងារក៏ចាប់ផ្តើមបាញ់ដើម្បីឲ្យដែកត្រជាក់ អាចឲ្យរថភ្លើងបរឆ្លងកាត់បាន។

(រូបថត៖ Bangkok Post)

ពាក់ព័ន្ធបញ្ហាអាកាសធាតុនេះដែរ នៅទីក្រុងបាងកក កាលពីថ្ងៃអង្គារ សីតុណ្ហភាពបានហក់ឡើងលើស ៥២ អង្សាសេ ខណៈរដ្ឋបាលក្រុង ចាត់ទុកសីតុណ្ហភាពដ៏ខ្ពស់បែបនេះ ស្ថិតក្នុងកម្រិតគ្រោះថ្នាក់បំផុត។

មិនមែនតែបាងកកទេ ភូមិស្រុកជាច្រើននៅទូទាំងខេត្តចំនួន ៧៧ របស់ថៃ បានជួបប្រទះនូវសីតុណ្ហភាពក្ដៅបំផុតសម្រាប់ខែមេសា និងក្ដៅមិនធ្លាប់ជួប ចាប់តាំងពីឆ្នាំ ១៩៥៨ មក។

(រូបថត៖ EPA)

យោងតាមទិន្នន័យពីនាយកដ្ឋានឧតុនិយមថៃ, ខេត្តចំនួន ២៦ បានជួបប្រទះសីតុណ្ហភាពហក់ឡើងរហូតដល់ ៤០ អង្សាសេសម្រាប់ខែមេសា ខណៈខេត្ត​ឡាំប៉ាង​ភាគ​ខាងជើង បានឈានដល់ ៤៤.២ អង្សាសេ ពោលគឺជិតស្មើកំណត់ត្រាចាស់កាលពីឆ្នាំ ២០១៦ និងឆ្នាំ ២០២៣ ដែលសីតុណ្ហភាពឡើងដល់ ៤៤.៦ អង្សាសេទៅហើយ។

ទន្ទឹមមេឃបើកថ្ងៃសឹងឆេះនេះ ការប្រើប្រាស់អគ្គិសនីរបស់ប្រទេសថៃ ក៏កើនឡើងដល់កំណត់ត្រាដូចគ្នា ដោយបើតាមទិន្នន័យនៅលើគេហទំព័ររបស់និយតករថាមពលរដ្ឋបានឲ្យដឹងថា ការប្រើប្រាស់ភ្លើងអគ្គិសនីថៃ គិតត្រឹមថ្ងៃចន្ទ បានឡើងដល់ ៣៦ ៦៩៩ មេហ្គាវ៉ាត់ ហើយនេះក៏ជាកំណត់ត្រាថ្មីជាលើកទី ៣ ផងដែរក្នុងរយៈពេលប្រហែលមួយសប្ដាហ៍៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ នៅ បាងកក មេឃបើកថ្ងៃចង់ឆេះ សីតុណ្ហភាពឡើងដល់ ៥២ អង្សាសេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម