Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី អំពាវនាវដល់បេក្ខជនប្រឡងចូលគ្រូបង្រៀនអនុវិទ្យាល័យ ត្រូវបង្កើនការយកចិត្តទុកដាក់ ថែរក្សាសុខភាព

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រធាន​គណៈ​កម្មការ​ប្រឡងប្រជែង បាន​អំពាវនាវ​ដល់ បេក្ខជន​ប្រឡងប្រជែង​ជ្រើសរើស​គ្រូបង្រៀន​អនុវិទ្យាល័យ ទាំងអស់ ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់ កត់សម្គាល់​ព័ត៌មាន និង​ថែរក្សា​សុវត្ថិភាព សុខភាព​ផ្ទាល់​ខ្លួន ដើម្បី​បង្ការ​រាល់​ការ​រំខាន​នានា ដែល​អាច​ប៉ះពាល់​ដល់​ដំណើរការ​ប្រឡងប្រជែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​ទី ០២ ខែ​ឧសភា ឆ្នាំ ២០២៤ នេះ តាមរយៈ​ទំព័រ​ហ្វេសប៊ុក ឯកឧត្ដម ហ៊ុន ម៉ានី បាន​មាន​ប្រសាសន៍​ថា ថ្ងៃនេះ ក្រសួង​មុខងារ​សាធារណៈ ចាប់ផ្ដើម​ការ​ប្រឡងប្រជែង​ជ្រើសរើស​គ្រូបង្រៀន​អនុវិទ្យាល័យ​លើក​ទី ១ (ដើម្បី​សម្រាំង​បេក្ខជន) រយៈពេល ៤ ថ្ងៃ ដែល​មាន​បេក្ខជន​ចូលរួម​ចំនួន ៣៣ ៣១៤ នាក់ និង​ប្រើប្រាស់​មណ្ឌល​ប្រឡង​ចំនួន ៣ មណ្ឌល។

ឯកឧត្ដម ហ៊ុន ម៉ានី បាន​មាន​ប្រសាសន៍​បន្ត​ថា មិន​ថា​យើង​ធ្លាប់​ឆ្លងកាត់​ការ​រៀបចំ​ការ​ប្រឡង​ច្រើន​ដង​យ៉ាងណា​ក្តី មិន​ថា​យើង​មាន​និយាម​នីតិវិធី​ប្រតិបត្តិ​សម្រាប់​ការ​ប្រឡងប្រជែង​ជ្រើសរើស​មន្ត្រី​យ៉ាងណា​ក្តី ក្រុមការងារ​រៀបចំ​ការ​ប្រឡង​ទាំងអស់ នៅតែ​បន្ត​អនុវត្ត​ការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ ទំនួល​ខុសត្រូវ និង​ធានា​ឲ្យ​ខាង​តែ​បាន​ថា ការ​ប្រឡងប្រជែង ត្រូវ​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ គុណា​ធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និង​ប្រសិទ្ធភាព «ចេះ​គឺ​ជាប់ ជាប់​ដោយ​មោទនៈ មិន​ជាប់​ដោយ​អស់ចិត្ត»។

ជាមួយ​គ្នា​នេះ ឯកឧត្ដម ហ៊ុន ម៉ានី បាន​លើក​ឡើង និង​អំពាវនាវ​ថា «ដោយសារ​បេក្ខជន​មាន​ចំនួន​ច្រើន អាកាសធាតុ​ក្តៅ ទីធ្លា​សម្រាប់​ចំណត​យានយន្ត​មាន​កំណត់ បន្ទប់​ប្រឡង និង​មណ្ឌល​ប្រឡង​មាន​ទីតាំង​ផ្សេងៗ គ្នា ដូច្នេះ សូម​បេក្ខជន​ទាំងអស់ បង្កើន​ការ​យកចិត្តទុកដាក់ កត់សម្គាល់​ព័ត៌មាន និង​ថែរក្សា​សុវត្ថិភាព សុខភាព​ផ្ទាល់ខ្លួន ដើម្បី​បង្ការ​រាល់​ការ​រំខាន​នានា ដែល​អាច​ប៉ះពាល់​ដល់​ដំណើរការ​ប្រឡងប្រជែង»។

ទន្ទឹម​នោះ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បាន​អំពាវនាវ​ដល់​បេក្ខជន​ប្រឡងប្រជែង​ជ្រើសរើស​គ្រូបង្រៀន​អនុវិទ្យាល័យ​ទាំងអស់ ត្រូវ​យក​ឱកាស​ដែល​រាជរដ្ឋាភិបាល​បាន​ផ្តល់​ជូន​ស្មើៗ គ្នា នេះ បញ្ចេញ​អស់​ពី​សមត្ថភាព ដើម្បី​ក្លាយ​ខ្លួន​ជា​មន្ត្រីរាជការ​ស៊ីវិល​របស់​កម្ពុជា​ម្នាក់​ប្រកប​ដោយ​គុណភាព។

គួរ​ជម្រាប​ថា ការ​ប្រឡងប្រជែង​ជ្រើសរើស​គ្រូ​អនុវិទ្យាល័យ របស់ ក្រសួង​អប់រំ យុវជន និង​កីឡា ប្រព្រឹត្ត​ទៅ​មាន​រយៈពេល ៤ ថ្ងៃ ជាប់គ្នា គឺ ចាប់ពី​ថ្ងៃ​ទី ២ ដល់​ទី ៥ ខែ​ឧសភា ឆ្នាំ ២០២៤ មណ្ឌល​ប្រឡង​ស្ថិត​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សាកលវិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​សាលា​ភូមិន្ទ​រដ្ឋបាល៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ខាត់ សុឃីម
ជីវិតកម្សាន្ដ៥ នាទីutes មុន

អ្នកនាង ខាត់ សុឃីម ផ្តួចផ្តើមគំនិតបង្កើតព្រឹត្តិការណ៍តន្ត្រីបុរាណ «Solo កន្ទ្រឹម» ខណៈកំពុងប្រកាសរកអ្នកឧបត្ថម្ភ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ក្រៅ​ពី​ថែម​កម្ចី​ជិត​៣ពាន់​លាន​ដុល្លារ អង់គ្លេស​ប្រកាស​ផ្ដល់​មីស៊ីល ៥ ០០០​គ្រាប់​ឲ្យ​អ៊ុយក្រែន

ព័ត៌មានជាតិ១២ នាទីutes មុន

ស្ថានទូតខ្មែរនៅជប៉ុនឱ្យពលរដ្ឋនៅតំបន់ OFUNATO ប្រយ័ត្នគ្រោះថ្នាក់ដោយភ្លើងឆេះព្រៃក្នុងតំបន់នោះ

សហគ្រាសចិន
សន្តិសុខសង្គម១៤ នាទីutes មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

នយោបាយ១៥ នាទីutes មុន

សម្ដេចធិបតី៖ យើងមិនអាចរស់នៅក្នុងស្រមោលនៃអតីតកាលជារៀងរហូតនោះទេ

សន្តិសុខសង្គម១៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម