Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ព្រមានពលរដ្ឋខ្លួន កុំធ្វើដំណើរទៅអាល្លឺម៉ង់ ព្រោះអាចផ្ទុះអំពើភេរវកម្ម

បានផុស

នៅ

តាមការចុះផ្សាយរបស់កាសែត New York Post នៅថ្ងៃសុក្រទី៣ខែឧសភា សហរដ្ឋអាមេរិក បានចេញការព្រមានដល់ពលរដ្ឋខ្លួន សូមកុំធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ឲ្យសោះ ដោយមើលឃើញពីហានិភ័យផ្ទុះអំពើភេរវកម្មនៅទីនោះ ហើយថែមទាំងបានដំឡើងកម្រិតប្រុងជើងការដល់កម្រិតទី២ ក្នុងប្រព័ន្ធព្រមានការធ្វើដំណើរដែលមាន៤កម្រិតផងដែរ។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាលសហរដ្ឋអាមេរិកប្រកាសថា តំបន់ទេសចរណ៍និងមជ្ឈមណ្ឌលដឹកជញ្ជូន ត្រូវបានក្រុមភេរវកម្មកំណត់គោលដៅយ៉ាងញឹកញាប់ ក៏ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន ក្លឹប ទីគោរពបូជា ឧទ្យាន ទីលានកីឡា និងសាលរៀបចំព្រឹត្តិការណ៍វប្បធម៌ ផងដែរ។

លើសពីនេះ ក្រសួងការបរទេសបានព្រមានថា “ភេរវករ អាចបើកវាយប្រហារ ដោយមានការព្រមានតិចតួច ឬគ្មានការព្រមានទាល់តែសោះក៏អាចថាបានដែរ”។

(រូបថត៖ Getty)

មិនមែនតែអាមេរិកទេ, បើងាកទៅមើលចុងខែមីនា កាលនោះប្រទេសកាណាដា ក៏បានណែនាំពលរដ្ឋខ្លួនឲ្យប្រុងប្រយ័ត្នខ្ពស់ផងដែរនៅក្នុងប្រទេសអាល្លឺម៉ង់ ដោយសារតែការគំរាមកំហែងនៃអំពើភេរវកម្ម។

លើសពីនេះ ចក្រភពអង់គ្លេសក៏បានចេញការព្រមានដូចគ្នា ដោយលើកឡើងអំពីឧប្បត្តិហេតុនៃអំពើភេរវកម្មនៅប្រទេសអាល្លឺម៉ង់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។

(រូបថត៖ Getty)

អំពើភេរវកម្មទាំងនោះ រួមមានការចាក់ប្រហារដោយកាំបិតបណ្តាលឲ្យមនុស្សស្លាប់និងរបួសធ្ងន់ក្នុងទីក្រុង Dresden កាលពីឆ្នាំ២០២០ ក៏ដូចជាការបាញ់សម្លាប់រង្គាល ចំនួនពីរលើកនៅក្នុងបារ៍ Hanau ដែលផ្តាច់ជីវិតមនុស្ស ៨នាក់ក្នុងឆ្នាំដដែលនោះ។

ចំណែកក្នុងឆ្នាំ២០១៩ មនុស្សចំនួន ២នាក់ ក៏ត្រូវបាញ់សម្លាប់ផងដែរ នៅជិតសាលប្រជុំក្នុងទីក្រុង Halle៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក ព្រមានពលរដ្ឋខ្លួននៅបារាំងឲ្យប្រយ័ត្ន ហាក់មានអ្វីមិនស្រួល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម