Connect with us

សេដ្ឋកិច្ច

កម្ពុជាកំពុងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា និងភូមិខ្មែរប្រទេសជប៉ុន

បានផុស

នៅ

មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា និងភូមិខ្មែរនឹងលេចរូបរាងឡើងនាពេលដ៏ខ្លីខាងមុខនេះ​នៅទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន នឹងដើរតួរនាទីដ៏សំខាន់ក្នុងការជំរុញការដោះដូរទំនិង ការផ្តល់ព័ត៌មានវិនិយោគជាពិសេសសម្រាប់ដាក់តាំងបង្ហាញផលិតផលខ្មែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកលីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដំណើរដោយ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ​បានចុះពិនិត្យមើលសកម្មភាពសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា និងភូមិខ្មែរ នៅទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន និងជួបប្រជុំពិភាក្សាការងារជាមួយ លោក Takeshi Okami តំណាងក្រុមហ៊ុន Kojima Holdings Co., Ltd ដែលជាអ្នកគ្រប់គ្រង និងដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ផងដែរ។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។

លោក​ ឡោកពិសិដ្ឋ បានលើកឡើងថា​ មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាតស៊ូគិ ត្រូវ​បានក្រុមការងាររៀបចំបានយ៉ាងល្អ និងប្រកបដោយភាពទាក់ទាញ ព្រោះថានេះជាកន្លែងដ៏មានសារៈសំខាន់មួយសម្រាប់ផ្តល់នូវព័ត៌មានពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសក៏ជា​កន្លែងសម្រាប់តាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលខ្មែរ ម្ហូបអាហារខ្មែរ ព្រមទាំងវប្បធម៌ប្រពៃណីខ្មែរ ផងដែរ​។

លោកគូសបញ្ជាក់ថា៖« សម្រាប់​មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នឹងរួមចំណែកក្នុងការជំរុញសកម្មភាពពាណិជ្ជកម្មនិងវិនិយោគរវាងកម្ពុជា-ជប៉ុន និងលើកទឹកចិត្តដល់មជ្ឈមណ្ឌលឱ្យបន្តរៀបចំការបណ្តុះបណ្តាលធនធានមនុស្ស សិក្ខាសាលាផ្គូផ្គងពាណិជ្ជកម្ម ព្រមទាំងជួយសម្រួលធុរកិច្ចពាណិជ្ជកម្មជូនវិនិយោគិនជប៉ុន ដែលមានបំណងចង់ធ្វើពាណិជ្ជកម្មនៅកម្ពុជា»។

នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ​ក្នុង​ដំណើរ​ទស្សន​កិច្ច​ទៅ​ប្រទេស​ជប៉ុន កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២៣ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​រំលឹក​ខួប​អនុ​ស្សាវរីយ៍​អាស៊ាន​-​ជប៉ុន ឆ្នាំ​ទី​៥០ នៃ​មិត្តភាព និង​កិច្ច​សហ​ប្រតិបត្តិ​ការ​អាស៊ាន-​ជប៉ុន ​បាន​អញ្ជើញ​ចូល​រួម​ក្នុង​សិក្ខា​សាលា​វិនិ​យោគ​កម្ពុជា​ឆ្នាំ​២០២៣ ដោយ​ក្នុង​ឱកាស​នោះ​លោក​បាន​ស្នើ​ឱ្យ​វិនិយោ​គិន​ជប៉ុន​ចូល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​ឱ្យ​ច្រើន ជា​មួយ​គ្នា​នោះ​លោក​ក៏​ជំរុញ​ឱ្យ​ផ្នែក​ឯកជន​នៃ​ប្រទេស​ទាំង ២ ធ្វើ​ការ​សិក្សា​រួម​គ្នា​ដើម្បី​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា-​ជប៉ុន (Cambodia-Japan Special Economic Zone) នៅ​កម្ពុជា​ផងដែរ​។

បើ​យោង​តាម​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ចន្លោះ​ពី​ខែ​មករា ដល់​ខែ​កុម្ភៈ ឆ្នាំ​២០២៤ ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​កម្ពុជា​-​ជប៉ុន មាន​ទឹក​ប្រាក់​សរុប ៣២៥,៦៥​លាន​ដុល្លារ កើន​ឡើង ៩,៣​ភាគ​រយ​បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២៣ ដែល​មាន​ ២៩៨,០៦​លាន​ដុល្លារ។ ក្នុង​ចំនួន​នេះ គឺ​ទំនិញ​កម្ពុជា​នាំ​ទៅ​ជប៉ុន​ ២៣៧,២២​លាន​ដុល្លារ កើន​ ១៥,៣​ភាគ​រយ​ ចំណែក​ទំនិញ​ជប៉ុន​នាំ​មក​កម្ពុជា ៨៨,៤៣​លាន​ដុល្លារ ថយ​ចុះ ៤,៣​ភាគ​រយ​។ ​ទំហំ​ពាណិជ្ជ​កម្ម​កម្ពុជា​-​ជប៉ុន ស្មើ​នឹង​ ៤,០១​ភាគ​រយ​នៃ​ទំហំ​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​របស់​កម្ពុជា ក្នុង​ខែ​មករា-កុម្ភៈ ឆ្នាំ​២០២៤ ដែល​មាន​ ៨,១២​ពាន់​លាន​ដុល្លារ។

បើ​ផ្អែក​តាម​តួលេខ​ខាង​លើ ​​ប្រទេស​ជប៉ុន​ជា​ដៃគូ​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​ធំ​ទី​៥ របស់​កម្ពុជា បន្ទាប់​ពី​ប្រទេស​ចិន វៀតណាម អាមេរិក និង​ថៃ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

គណៈកម្មាធិការសិទ្ធិមនុស្សថា ស្ថានភាពសិទ្ធិមនុស្សក្នុងពន្ធនាគារគឺល្អប្រសើរ ដោយជនជាប់ឃុំអាចប្រតិបត្តិជំនឿសាសនាបាន

ព័ត៌មានជាតិ២០ នាទីutes មុន

អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន និង​សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង រួមគ្នាផ្សព្វផ្សាយ​ពីអត្ថប្រយោជន៍​ App NoDrug

ព័ត៌មានជាតិ៣៤ នាទីutes មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ចរាចរណ៍២ ម៉ោង មុន

តុលាការចោទអ្នកបើករថយន្តបង្កគ្រោះថ្នាក់ឲ្យលោក Ruth Ko ស្លាប់ ពីបទ «បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ»

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​អាមេរិក​មិន​ទាន់​មាន​ផែនការ​បង្កើន​កង​ទ័ព​នៅ កោះ​ Greenland ទេ​​

ព័ត៌មានជាតិ២៤ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ជីវិតកម្សាន្ដ១០ ម៉ោង មុន

ម្ដាយតារារ៉េប RuthKo មិនទទួលយកការសុំទោសដាច់ខាត ចំពោះទង្វើហាងផ្កាមួយកន្លែង ដែលផុសប្រមាថជីវិតកូន

ព័ត៌មានជាតិ៣៤ នាទីutes មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

សន្តិសុខសង្គម១២ ម៉ោង មុន

ភ្លើងឆេះព្រៃរាលដាលដល់ចម្ការស្វាយ ៣៥ហិកតា ខូចខាតដើមស្វាយ ១៥ ០០០ ដើម

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មហាអំណាចអឺរ៉ុប២ប្រទេស ចេញមុខព្រមានលោក ត្រាំ ក្រោយគំរាមប្រើកម្លាំងយោធា ដណ្តើមយក Greenland 

Sokha Hotels

ព័ត៌មានពេញនិយម