ព័ត៌មានអន្ដរជាតិ
តួកគី ប្រកាសផ្អាកសកម្មភាពពាណិជ្ជកម្មទាំងអស់ជាមួយអ៉ីស្រាអ៊ែល
រដ្ឋាភិបាលតួកគី បានប្រកាសបញ្ឈប់រាល់សកម្មភាពការនាំចូល និងលក់ចេញទៅកាន់ប្រទេសអ៉ីស្រាអ៊ែល ក្រោមហេតុផលថា ការវាយលុកយោធានៅតែបន្តកើតមានដដែលនៅក្នុងតំបន់កាហ្សា។ វិធានការនេះ នឹងបន្តរហូតដល់ប្រទេសអ៉ីស្រាអ៊ែលយល់ព្រមអនុញ្ញាតឲ្យមានលំហូរជំនួយមនុស្សធម៌ទៅកាន់តំបន់រងគ្រោះនៅកាហ្សា។

ក្រសួងពាណិជ្ជកម្មតួកគី បានលើកឡើងកាលពីថ្ងៃទី២ ខែឧសភា នេះ ថា ការបញ្ឈប់ពាណិជ្ជកម្មជាមួយអ៉ីស្រាអ៊ែល គឺសំដៅទៅលើការនាំចូល និងលក់ចេញផលិតផលគ្រប់ប្រភេទទាំងអស់តែម្ដង មិនលើកលែងចំពោះផលិតផលណាមួយនោះទេ។ បន្ថែមពីនេះ មន្ត្រីតួកគី ក៏នឹងចាប់ដៃសហការជាមួយអាជ្ញាធរប៉ាឡេស្ទីន ដើម្បីធានាបានថា ពលរដ្ឋប៉ាឡេស្ទីននឹងមិនទទួលរងផលប៉ះពាល់ នៃការបញ្ឈប់ភាពជាដៃគូពាណិជ្ជកម្មជាមួយអ៉ីស្រាអ៊ែលនោះឡើយ។
ក្រសួងពាណិជ្ជកម្មតួកគី បានបន្ថែមថា នេះគឺជាវិធានការប្រឆាំងអ៉ីស្រាអ៊ែលលើកទី២ហើយ ដែលកាលពីខែមេសាមុន តួកគីធ្លាប់បានរឹតបន្តឹងការនាំចេញផលិតផលចំនួន ៥៤ប្រភេទទៅអ៉ីស្រាអ៊ែល ដែលមានដូចជា អាលុយមីញ៉ូម ដែក សម្ភារៈសំណង់ និងជីគីមី ជាដើម។

ទាក់ទិននឹងវិធានការនេះ រដ្ឋមន្ត្រីក្រសួងការបរទេសអ៉ីស្រាអ៊ែលលោក Israel Katz បានថ្លែងថា ប្រធានាធិបតីតួកគី កំពុងតែបំពានកិច្ចព្រមព្រៀងទ្វេភាគី ដោយបិទកំពង់ផែមិនឲ្យមានការនាំចូល និងលក់ចេញទៅកាន់អ៉ីស្រាអ៊ែល។ លោក Katz បន្តថា លោកបានណែនាំមន្ត្រីរបស់ខ្លួនឲ្យចូលរួមភ្លាមៗជាមួយភាគីពាក់ព័ន្ធនៅក្នុងរដ្ឋាភិបាល ដើម្បីបង្កើតជម្រើសពាណិជ្ជកម្មផ្សេងជំនួសឲ្យការសហការជាមួយតួកគី ដោយផ្ដោតសំខាន់លើផលិតកម្មក្នុងស្រុក និងការនាំចូលពីប្រទេសដទៃ។
គួររំឭកថា ទំនាក់ទំនងការទូតផ្លូវការរវាងតួកគី និងអ៉ីស្រាអ៊ែល បានចាប់ផ្ដើមតាំងពីឆ្នាំ១៩៤៩មកម៉្លេះ។ ប៉ុន្តែចាប់ពីអាណត្តិក្រោមការដឹកនាំរបស់លោក Recep Tayyip Erdogan ភាពតានតឹងបានលេចចេញឡើងបន្តិចម្ដងៗនៅក្នុងចំណងសម្ព័ន្ធភាពរវាងប្រទេសទាំង២។ ប្រធានាធិបតីតួកគី បានចេញមុខរិះគន់ចំៗទៅលើអ៉ីស្រាអ៊ែល ក្រោយមានការវាយប្រហារយោធានៅកាហ្សា ហើយចោទប្រកាន់អ៉ីស្រាអ៊ែលថាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងការប្រល័យពូជសាសន៍៕
ដោយ៖ ឈាង

-
KPT+៦ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់