សេដ្ឋកិច្ច
កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីជិត ៥០ ម៉ឺនតោន ក្នុងរយៈពេល ៤ ខែ
នៅក្នុងរយៈពេល ៤ ខែ ចាប់ពីខែមករា ដល់ខែមេសា ដើមឆ្នាំ ២០២៤ ការនាំចេញគ្រាប់ស្វាយចន្ទីបានជិត ៥០ ម៉ឺនតោន (៤៩៤ ០០៨) មានការកើនឡើងទ្វេដង បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួន ២៨៥ ៣២២ តោន។ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋានរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិ នៃអគ្គនាយកដ្ឋានកសិកម្ម។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២៤ នេះថា កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីស្វាយចន្ទីស្ទើតែ ៩០ ភាគរយ ទៅប្រទេសវៀតណាម និងឥណ្ឌា (ភាគរយតិចតូច)។
លោកថា បច្ចុប្បន្ន បាតុភូត អេលីណូ បានធ្វើឱ្យខូចខាតធ្ងន់ធ្ងរ ដល់ដំណាំស្វាយចន្ទីនៅក្នុងប្រទេសឥណ្ឌា ដូច្នេះឥណ្ឌាត្រូវការនាំចេញពីកម្ពុជា ប៉ុន្តែឥណ្ឌាមានតម្រូវការតែគ្រាប់ចន្ទីតូច ខណៈកម្ពុជាផលិតបានគ្រាប់ M23។ លោកថា ដោយសារតែការប្រជែងទិញពីឥណ្ឌា ទើបគ្រាប់ចន្ទីឡើងថ្លៃបន្តិច។
តម្លៃគ្រាប់ស្វាយចន្ទីសើម បានហក់ឡើងដល់ជាង ៥ ០០០ រៀល ក្នុងមួយគីឡូក្រាម ដែលជាតម្លៃខ្ពស់ជាងគេនៅក្នុងរយៈពេល ១៥ ឆ្នាំ។ ចំណែកគ្រាប់ស្ងួតមានតម្លៃ ១ ៥០០ ដុល្លារ ក្នុង១ តោន។
យោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជាបង្ហាញថា នៅក្នុងរយៈពេល ៣ ខែ ឆ្នាំ ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅជាង ៤០ ម៉ឺនតោន (៤៧៤ ០០០) ក្នុងនោះនាំចេញទៅវៀតណាមចំនួន ៤២៤ ០០០ តោន គិតជាទឹកប្រាក់ ៥៤៣ លានដុល្លារ កើនឡើង ១៣% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។
នៅឆ្នាំ ២០២៣ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិចំនួន ៦៥ ម៉ឺន ៦ ពាន់តោន ថយចុះ ៧.៦% គិតជាទឹកប្រាក់ចំនួន ៨៣៧ លានដុល្លារ បើប្រៀបធៀបឆ្នាំ ២០២២៕
អត្ថបទ៖ ឡេង ដេត
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
សន្តិសុខសង្គម១៤ ម៉ោង ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»