ព័ត៌មានជាតិ
អគ្គនាយកដ្ឋានគយ ច្រានចោលការចោទប្រកាន់របស់ The Cambodia Daily ថា លោក គុណ ញឹម សូកប៉ាន់ពន្យាពេលចូលនិវត្តន៍
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញលិខិតបដិសេធយ៉ាងដាច់អហង្ការទៅលើការចុះផ្សាយ របស់សារព័ត៌មាន “The Cambodia Daily” ដែលបានលើកឡើងថា លោក គុណ ញឹម បានសូកប៉ាន់ដើម្បីពន្យារអាយុចូលនិវត្តន៍ដល់ឆ្នាំ២០២៨។
ការចេញមកច្រានចោលនេះ គឺបន្ទាប់ពីមានការចុះផ្សាយរបស់សារព័ត៌មាន The Cambodia Daily ថា មន្ត្រីអគ្គនាយកដ្ឋានគយជាច្រើននាក់ បានទម្លាយថា អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា លោក គុណ ញឹម បានសូកប៉ាន់ លោកជំទាវ ពេជ ចន្ទមុនី ភរិយារបស់សម្តេច ហ៊ុន ម៉ាណែត សុំពន្យាពេលចូលនិវត្តន៍ដល់ឆ្នាំ២០២៨ បន្ទាប់ពីលោក ត្រូវបានសម្តេច ហ៊ុន សែន កំណត់ឱ្យចូលនិវត្តន៍នៅ ឆ្នាំ២០២៥ ខាងមុខនេះ។
នៅក្នុងលិខិតចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា លោក គុណ ញឹម បានទទួលការអនុញ្ញាតឱ្យបន្ត ដឹកនាំរដ្ឋបាលគយនិងរដ្ឋាករដល់ឆ្នាំ២០២៨ តាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ គឺតាំងតែពីរាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភាម៉្លេះ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនជឿថាមានមន្ត្រីគយធ្វើលិខិតផ្តល់ព័ត៌មានមូលបង្កាច់ ទៅកាសែតនេះទេ។ តែបើសិនជាមានមន្ត្រីគយធ្វើបែបនេះ ដូចកាសែតខាងលើបានលើកឡើងនោះ, មន្ត្រីនោះពិតជាឆោតល្ងង់ដូចកាសែតនេះដែរ ព្រោះធ្វើឱ្យអ្នកដឹកនាំស្គាល់ចរិតមូលបង្កាច់របស់ខ្លួន និងបានទម្លាក់តម្លៃខ្លួនទៅជាឧបករណ៍របស់កាសែតមួយនេះ។
លិខិតដដែលបញ្ចាក់ទៀតថា នេះមិនមែនជាលើកទីមួយទេ ដែលកាសែត The Cambodia Daily និងបុគ្គលស៊ីឈ្នួលបម្រើកាសែតនេះបានវាយប្រហារ ដោយមួលបង្កាច់មកលើមន្ត្រីរាជរដ្ឋាភិបាល និងស្ថាប័នរដ្ឋនានា៕
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ៦ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់