Connect with us

ព័ត៌មានជាតិ

គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ធ្វើ​ឲ្យ​កម្ពុជា​ចំណេញ​ថ្លៃ​ដឹកជញ្ជូន​ពី ២០០ ទៅ ៣០០ ដុល្លារ

បានផុស

នៅ

បើ​តាម​ការ​គូស​បញ្ជាក់​ពី​លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុ​ប្រធាន​ទី​មួយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា គម្រោង​ព្រែកជីក​ហ្វូនណន​តេជោ អាច​ធ្វើ​ឲ្យ​ថ្លៃ​ដឹកជញ្ជូន​ទំនិញ​ចេញ​ពី​កម្ពុជា​ចំណេញ​ប្រហែល ២០០ ដុល្លារ ទៅ ៣០០ ដុល្លារ ដោយ​មិន​បាច់​ឆ្លង​កាត់​ប្រទេស​វៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន ចាន់ថុល បាន​គូស​បញ្ជាក់​ថា ទំនិញ​ចេញ​ពី​កម្ពុជា​ជាង ៣០% បាន​ដឹក​ឆ្លង​កាត់​ប្រទេស​វៀតណាម។ អីចឹង​ទេ​ តាម​រយៈ​គម្រោង​ព្រែកជីក​ហ្វូណន​នឹង​សម្រួល​ថ្លៃ​ដឹកជញ្ជូន ធ្វើ​ឲ្យ​កម្ពុជា​មាន​លទ្ធភាព​ប្រកួតប្រជែង​ថ្លៃ​ដឹកជញ្ជូន​ជាមួយ​​ប្រទេស​ជិត​ខាង។

«៣៣ ភាគរយនៃទំនិញ​អន្តរជាតិ​របស់​កម្ពុជា​​ដឹក​ចេញទៅ​ខាង​វៀតណាម ដោយសារទំនិញ​ចូល​តាម​កំពង់ផែស្វយ័ត​ភ្នំពេញ​ ហើយ​ការ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​ថោក​ជាង។ ការ​ដឹកតាមច្រក​កំពង់ផែ​ប្រទេស​វៀតណាម ដោយសារ​នៅ​វៀត​ណាមមានកប៉ាល់ធំៗ​មានលទ្ធភាព​ដឹកបាន​ច្រើន​​ទៅ​អឺរ៉ុប​និង​អាមេរិក​ដោយ​ផ្ទាល់»។ លោក ស៊ុន ចាន់ថុល បន្ថែម។

លោកបន្ត​ថា ផែទឹកជ្រៅ​ខេត្តព្រះសីហនុ​បច្ចុប្បន្នអាច​​ទទួល​បាន​នាវាដឹកជញ្ជូន​បាន​​ត្រឹម ១៨ ភាគរយ​ ហើយ​កប៉ាល់យក្សធំៗ​មិន​អាច​ចេញចូល​ដឹកទំនិញ​បាន​នោះទេ។ ប៉ុន្តែ​ថ្ងៃក្រោយ នៅពេលមាន​ផែទឹកជ្រៅ​នៅ​ខេត្ត​ព្រះសីហនុ​សាងសង់​​រួចរាល់ និង​ព្រែកជីក​ហ្វូណន​តេជោ​ទៀតនោះ នឹង​សម្រួល​ការ​ដឹកជញ្ជូនតាមកំពង់ផែ​ប្រទេស​កម្ពុជា​​​មិន​បាច់ប្រើប្រាស់​កំពង់ផែប្រទេស​ជិត​ខាង​តទៅទៀត។

ទាក់ទង​គម្រោង​ព្រែកជីក​ហ្វូនណន​តេជោ​ លោក ស៊ុន ចាន់ថុល​ ក៏​បានបញ្ជាក់ជាថ្មី​ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​ដោយ​មាន​​មតិ​ជ្រុល​និយម​មួយ​ចំនួន​ថា គម្រោង​ព្រែកជីក​នេះ​ធ្វើ​ឲ្យ​កម្ពុជា​ខាត​បង់​និង​ប៉ះពាល់​ដល់​បរិស្ថាន​នោះ ដោយ​លោកបាន​អះអាង​ថា​ ជា​ការ​លើក​ឡើង​ដោយ​គ្មាន​មូលដ្ឋាន។

លោកថា គម្រោង​ព្រែកជីក​នេះ បាន​សិក្សា​ទាំង​ផល​ប៉ះពាល់​បរិស្ថាន ការ​សិក្សា​លំហូរ​ទឹក​ចេញចូល ផល​ប៉ះពាល់​ចំពោះ​សង្គម និង​ផ្នែក​ផ្លូវ​ច្បាប់។ ការ​សិក្សា​សាងសង់​ព្រែកជីក​បាន​ប្រើប្រាស់​ពេល​ជាង ២៤ ខែ ដោយ​អ្នក​ជំនាញ​បរទេស​មាន​ទាំង​អ្នក​បច្ចេកទេស​ជប៉ុន និង​ប្រទេស​ចិន​ជាដើម។

លោក ស៊ុន ចាន់ថុល បានអះអាងថា ការ​សិក្សា​គម្រោងព្រែកជីកហ្វូណនតេជោ មានការ​សិក្សា​រួមគ្នា​រវាង​ក្រុមអ្នកជំនាញ​បច្ចេកទេសជាតិ និងអន្តរជាតិចំនួន ៤២ នាក់ ហើយការសិក្សា​ត្រូវបាន​ធ្វើឡើង​ទាំង​នៅលើដី​ផ្ទាល់និង​ប្រើឧបករណ៍សិក្សា​ពីលើអាកាស។

លោក​បន្ត​ថា គម្រោង​ព្រែកជីក​ដែលមានប្រវែងប្រមាណ ១៨០ គីឡូម៉ែត្រ មិនមែន​អភិវឌ្ឍន៍​លើ​ដី​ថ្មី​ទាំងស្រុង​នោះទេ ពោល​គឺអភិវឌ្ឍន៍តាមគំរូ​ព្រែកចាស់​ដែលត្រូវបាន​ប្រើប្រាស់​តាំង​ពី​២ ០០០ ឆ្នាំមកម្ល៉េះ។ ដូច្នេះការអភិវឌ្ឍន៍គម្រោងនេះ គ្រាន់តែពង្រីកទំហំទទឹង និងជីកឱ្យជ្រៅជាងមុន ដែល​អាច​ធ្វើ​ឱ្យនាវាចំណុះ ៣ ពាន់តោនអាចធ្វើចរាចរណ៍​បានតែប៉ុណ្ណោះ។

លោក ស៊ុន ចាន់ថុល ​ថា តាម​រយៈ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ​អាច​ធ្វើ​ឲ្យ​កម្ពុជា​មាន​ឯករាជ្យ​ភាព និង​ផ្តល់​គុណ​ប្រយោជន៍​មិន​អាច​កាត់​ថ្លៃ​សម្រាប់​អនាគត​កម្ពុជា។

គម្រោង​ព្រែកជីក​ដែល​គ្រោង​ចាយ​ទុន​ជាង ១ ៧០០ លាន​ដុល្លារ ជា​គម្រោង​សាងសង់​ដោយ​ឯកជន មិន​បាន​ប្រើប្រាស់​ថវិកា​ជាតិ​នោះ​ទេ។ លោក ស៊ុន ចាន់ថុល​ បាន​បញ្ជាក់បន្ថែម។

ទាក់ទង​គម្រោង​ព្រែកជីក​នេះ ដែល​ថា​ដើម្បី​សម្រួល​កងទ័ព​ចិន ជា​ការ​មូល​បង្កាច់ ១០០ % ។ នេះ​បើ​តាម​លោក ស៊ុន ចាន់ថុល។ លោកថា រដ្ឋធម្មនុញ្ញ​កម្ពុជា​បាន​កំណត់​ច្បាស់​ហើយ​ថា មិន​អនុញ្ញាត​ឲ្យ​បរទេស​ដាក់​កងទ័ព​ប្រើប្រាស់​ទឹកដី​កម្ពុជា​នោះ​ទេ។

ថ្លែង​នៅ​ក្នុងជំនួប​ជាមូយ​សមាគម​ឧកញ៉ា​កាលពី​នៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ អតីត​នាយករដ្ឋមន្រ្តី​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ដាច់​អហង្ការ​ថា​នឹង​ឲ្យ​គម្រោង​ព្រែកជីក​តេជោ​សម្រេច​ឲ្យ​បាន​ទោះ​បី​ត្រូវ​បង់​តម្លៃ​ណា​ក៏​ដោយ។

​សម្តេច​ថា គម្រោង​ព្រែកជីក​នេះ​ជា​តម្រូវការ​របស់កម្ពុជា ព្រោះ​ព្រែកជីក​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន រួមទាំង​ការដឹកជញ្ជូន ការផលិត​ត្រី ជលផល និងជីវភាពរស់នៅ ហើយ​នឹង​អាច​បញ្ចៀស​ទឹកជំនន់​នៅក្នុងខេត្តមួយចំនួន​ផង​ដែរ។

ដោយមានជំនឿចិត្តថា កម្ពុជាត្រូវតែសាងសង់ព្រែកជីកហ្វូណន-តេជោឱ្យបាន សម្តេច​បាន​លើក​ឡើង​ថា បើទោះបីជាកម្ពុជា មិនអាចរកទុនពីបរទេសមកវិនិយោគក្តី ក៏កម្ពុជាត្រូវរកទុនក្នុងស្រុកតាម​រយៈ​អ្នកឧកញ៉ា និងឧកញ៉ា ដែលជាអ្នកមានធនធាន។ សម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា សម្តេចនឹងឈរជាប់ជាមួយរាជរដ្ឋាភិបាល គាំទ្រ​រាជរដ្ឋាភិបាល ក្នុងការកៀរគរទុនមកវិនិយោគឱ្យខានតែបាន ព្រោះ​គម្រោងនេះ​ផ្តល់​ប្រយោជន៍​យ៉ាងធំធេង​សម្រាប់ប្រជាជនកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម