Connect with us

សេដ្ឋកិច្ច

ធនាគារកណ្តាលកម្ពុជា-ហ៊្សកហ្ស៉ីចុះហត្ថលេខាលើការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា

បានផុស

នៅ

ធនាគារជាតិនៃកម្ពុជា(NBC)និងធនាគារជាតិនៃហ៊្សកហ្ស៉ីបានចុះអនុស្សរណៈយោគយល់ ក្នុងគោលបំណងបង្កើតជាក្របខណ្ឌកិច្ចសហប្រតិបត្តិការ ក្នុងនោះរួមមានការចែករំលែកចំណេះដឹងនិងបទពិសោធន៍ក្នុងការងារបច្ចេកទេសរបស់ធនាគារកណ្តាល។ ការណ៍នេះគឺជាប្រវត្តិសាស្រ្តថ្មី​មួយ​ទៀតដែលធនាគារកណ្តាលនៃប្រទេសទាំងពីរចាប់ដៃគ្នា។

ការចុះហត្ថលេខានោះធ្វើឡើងរវាងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកជំទាវ Natela Turnava ទេសាភិបាលស្តីទី ធនាគារជាតិនៃហ៊្សកហ្ស៉ីបានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំទ្វេភាគី នៅទីក្រុងប៊ីលីស៊ី ប្រទេសហ៊្សកហ្ស៉ី នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម NBC៖«នេះជាលើកដំបូង ដែលធនាគារកណ្តាលទាំងពីរបានចាប់ផ្តើមពង្រឹងកិច្ច​​សហប្រតិបត្តិការ ដោយបានចុះអនុស្សរណៈយោគយល់ ក្នុងគោលបំណងបង្កើតជាក្របខណ្ឌកិច្ចសហប្រតិបត្តិការ ក្នុងនោះរួមមានការចែករំលែកចំណេះដឹងនិងបទពិសោធន៍ក្នុងការងារបច្ចេកទេសរបស់ធនាគារកណ្តាល»។

ជាមួយគ្នានោះដែរ​ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាផ្លាស់ប្តូរទស្សនៈលើស្ថានភាពសេដ្ឋកិច្ច ដំណើរការអភិវឌ្ឍន៍ក្នុងវិស័យធនាគារ នយោបាយរូបិយវត្ថុនិងស្ថិរភាពហិរញ្ញវត្ថុ ចីរភាពហិរញ្ញវត្ថុ ព្រមទាំងបានកំណត់ទិសដៅកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលអនាគត។

ឆ្លងតាមកិច្ចពិភាក្សា ធនាគារជាតិនៃហ៊្សកហ្សុីបានទទួលជោគជ័យក្នុងការកាត់បន្ថយដុល្លារូបនីយកម្មប្រកបដោយជោគជ័យក្នុងរយៈពេលជាង ១០ឆ្នាំនេះ ដែលបទពិសោធន៍នេះ នឹងជួយជាធាតុចូលដល់ធនាគារជាតិនៃកម្ពុជាក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយបន្ថែមទៀតនាពេលខាងមុខ។

ស្របពេលជាមួយគ្នានេះ ភាគីធនាគារជាតិនៃហ៊្សកហ្សុីបានស្នើធនាគារជាតិនៃកម្ពុជាចែករំលែកបទពិសោធន៍លើការអភិវឌ្ឍប្រព័ន្ធទូទាត់ តាមរយៈការបង្កើតប្រព័ន្ធស្តង់ដារឃ្យូអរកូតនិងការទូទាត់ឆ្លងដែនជាដើម។ ភាគីទាំងពីរប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ និងរៀនសូត្រពីគ្នាទៅវិញទៅមក បន្តទៀត។

គួររំលេចថា ប្រទេសហ៊្សកហ្ស៉ីគឺជាប្រទេសមួយស្ថិតនៅតំបន់កូកាស៊ីស ពោលគឺនៅចំណុចប្រសព្វនៃតំបន់អឺរ៉ុបខាងកើត និងអាស៊ីខាងលិច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​មួយ​ខ្នង​ នៅជាប់​ព្រំដែន​ថៃ​នៃ​ក្រុង​ប៉ោយប៉ែត

សន្តិសុខសង្គម៥ ម៉ោង មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៥ ម៉ោង មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

Sokha Hotels

ព័ត៌មានពេញនិយម