Connect with us

ព័ត៌មានជាតិ

ស្ត្រីទី១កម្ពុជា អរគុណពលរដ្ឋដែលការពារភាពស្អាតស្អំរបស់លោកជំទាវ ក្រោយរងការចោទប្រកាន់ពី The Cambodia Daily

បានផុស

នៅ

ស្ត្រីទី១កម្ពុជា លោកជំទាវ ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត អរគុណប្រជាពលរដ្ឋដែលបានការពារភាពស្អាតស្អំរបស់លោកជំទាវ ក្រោយរងការចោទប្រកាន់យ៉ាងអយុត្តិធម៌ពីសំណាក់សារព័ត៌មាន The Cambodia Daily។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤នេះ លោកជំទាវ ពេជ ចន្ទមុនី ឧត្តមភរិយាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានរៀបរាប់ទៅកាន់ប្រជាពលរដ្ឋយ៉ាងដូច្នេះថា៖ «ជាដំបូង នាងខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ដែលចេញមកការពារភាពត្រឹមត្រូវ ស្អាតស្អំ របស់នាងខ្ញុំ ដែលរងគ្រោះដោយអយុត្តិធម៌ដោយសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី ០២ ឧសភា កន្លងមកនេះ»

ការណ៍នេះ លោកជំទាវ ពេជ ចន្ទមុនី បានសម្ដែងនូវក្ដីរំភើបរីករាយយ៉ាងណាខ្លាំង ដែលប្រជាពលរដ្ឋ រួមទាំងអ្នកដែលបានធ្វើការងារជាមួយលោកជំទាវកន្លងមក ព្រមទាំងពលរដ្ឋភាគច្រើនបានតាមដានសកម្មភាព និងការងារសង្គមរបស់លោកជំទាវ មានការស្រលាញ់រាប់អាន និងជឿជាក់លើលោកជំទាវ។ លោកជំទាវ ស្ត្រីទី១កម្ពុជា បានសង្កត់ធ្ងន់ថា ការគាំទ្រ ស្រលាញ់ និងការពារលោកជំទាវពេលនេះ គឺជាកម្លាំងចិត្តមួយដ៏សំខាន់ ដើម្បីជួយដល់លោកជំទាវក្នុងការបន្តនូវសកម្មភាពមនុស្សធម៌នេះបន្តទៅមុខទៀត។

គួរជម្រាបថា ពេលថ្មីៗនេះ មានការចុះផ្សាយរបស់សារព័ត៌មាន The Cambodia Daily ថា មន្ត្រីអគ្គនាយកដ្ឋានគយជាច្រើននាក់ បានទម្លាយថា អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា លោក គុណ ញឹម បានសូកប៉ាន់ លោកជំទាវ ពេជ ចន្ទមុនី ភរិយារបស់សម្តេច ហ៊ុន ម៉ាណែត សុំពន្យាពេលចូលនិវត្តន៍ដល់ឆ្នាំ២០២៨។ ការផ្សាយចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះ ត្រូវបានប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ចេញមកការពារភាពស្អាតស្អំរបស់លោកជំទាវ ព្រមទាំងសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមប្ដី ក៏បានបង្ហាញនូវភាពស្អាតស្អំភរិយារបស់សម្ដេចផងដែរ ដោយច្រានចោលការផ្សាយនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

គម្រោង​រេដបូក​កែវសីមា​ ជួយ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​ពូត្រុំ​ ដាំដុះ​បន្លែ​លក់​បាន​ថ្លៃ​ ថែម​ទាំងមិន​ពិបាក​រក​ទីផ្សារ

ជីវិតកម្សាន្ដ១៩ នាទី មុន

ជោគជ័យជីវិតគូ! គង់ ច័ន្ទស្រីមុំ ចែករំលែកបទពិសោធរឿងជីវិតគ្រួសារ

ជីវិតកម្សាន្ដ៣៣ នាទី មុន

តារាចម្រៀង G.NA បង្ហោះរូបភាពនិងសារ «​លាពិភពលោក» ខណៈអ្នកគាំទ្រកំពុងភ័យព្រួយ

កីឡា៣៥ នាទី មុន

តារា​ចម្រៀង ខេម ថា ការគាំទ្រពីដៃឯកស្ពតជាឱកាស​បង្កើនការងារដល់ប្រជាជនកម្ពុជា

ព័ត៌មានជាតិ៣៨ នាទី មុន

ក្រសួងសុខាភិបាលពិនិត្យសេចក្តីព្រាងចុងក្រោយ សេវាព្យាបាលជំងឺផ្លូវចិត្តនឹងគ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម