នយោបាយ
សម្តេចធិបតី៖ ក្នុងនាមជាប្តី ខ្ញុំមានសិទ្ធិការពារភរិយា ពីការវាយប្រហារដោយវិទ្យុ Cambodia Daily
សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី៣ ខែឧសភានេះ បានថ្លែងប្រាប់ទៅកាន់វិទ្យុបរទេសផ្សាយជាភាសាខ្មែរ The Cambodia daily Khmer ឱ្យតតាំងនយោបាយតទល់គ្នា កុំយកគ្រួសារមកលេងសើចក្នុងល្បែងនយោបាយ ។ ជាមួយគ្នានេះសម្តេចធិបតី បញ្ជាក់ទៅវិញថា ក្នុងនាមជាប្តី គឺមានសិទ្ធិការពារគ្រួសារពីការវាយប្រហារដោយអយុត្តិធម៌ និងគ្មានមូលដ្ឋានច្បាស់លាស់។
ការឆ្លើយតបរបស់សម្តេចធិបតី បន្ទាប់ពី The Cambodia Daily បានផ្សាយព័ត៌មានថាបែបប្រឌិតថា ៖« មន្រ្តីអគ្គនាយកដ្ឋានគយជាច្រើននាក់ បានទម្លាយថា អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម បាន សូកប៉ាន់ អ្នកស្រី ពេជ ចន្ទមុន្នី ភរិយារបស់លោក ហ៊ុន ម៉ាណែត សុំពន្យារពេលចូលនិវត្តន៍ដល់ឆ្នាំ២០២៨ បន្ទាប់ពីលោក ត្រូវបានលោក ហ៊ុន សែន កំណត់ឱ្យចូលនិវត្តន៍នៅឆ្នាំ២០២៥ ខាងមុខនេះ»។
យ៉ាងណាមិញសម្តេចធិបតី បញ្ជាក់ថា៖«ក្នុងនាមជានាយករដ្ឋមន្ត្រីនីតិកាលទី៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់គោលការណ៍ឯកភាពឱ្យឯកឧត្តម គុណ ញឹម អាចពន្យារការចូលនិវត្តន៍រហូតទៅដល់ឆ្នាំ ២០២៨ តាមសំណើរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២២ មកម្ល៉េះ»។
បន្ថែមពីការបង្ហាញភស្តុតាងនេះ នាពិធីពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី៣ ឧសភា សម្តេចធិបតី បានថ្លែងថា៖«ក្នុងនាមជាប្តី សូមការពារគ្រួសារខ្ញុំ និងក្នុងនាមជាប្រពន្ធរបស់ខ្ញុំ»។ ក្នុងនាមជាប្តី ត្រូវតែចូលរួមក្នុងការការពារភាពជាត្រឹមត្រូវរបស់គាត់»។
ក្រោយការចោទប្រកាន់យ៉ាងអយុត្តិធម៌នេះ ប្រជាពលរដ្ឋខ្មែរ រួមទាំងអ្នកដែលបានធ្វើការងារជាមួយលោកជំទាវ ពេជ ចន្ទមុនី ឧត្តមភរិយាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញមុខការពារភាពស្អាតស្អំនេះ។ ស្រ្តីទី១កម្ពុជា លោកជំទាវ ពេជ ចន្ទមុនី បានចូលរួមការងារជួយសង្គមជាច្រើននៅក្នុងវិស័យមនុស្សធម៌ វិស័យសុខាភិបាលអំឡុងកូវីដ១៩ ហើយបច្ចុប្បន្នកំពុងធ្វើការងារអភិរក្សសូត្រខ្មែរ និងវប្បធម៌ខ្មែរដ៏ផូរផង់។
សម្តេចម្តេចធិបតី ក្នុងនាមជាគ្រួសារ សូមអរគុណជាថ្មីដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលចេញការពារ និងផ្តល់សច្ចៈធម៌ជូនឧត្តមភរិយាលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី នៅពេលដែលវាយប្រហារកន្លងទៅនេះ។ សម្រាប់នាយកដ្ឋមន្រ្តី បានចាត់ទុកការចោទប្រកាន់នោះថា ជាព័ត៌មានក្លែងក្លាយ ដែលជាការប៉ះពាល់ដល់សម្តេចដែលជនរងគ្រោះ។ សម្តេចធិបតី បានចោទជាសំណួរទៀតថា៖«តើគេមានចេតនាអី គេប្រកែណាស់ ខាងជ្រកកោនក្រោមប្រជាពលរដ្ឋ ឬថាមន្រ្តីនេះ មន្រ្តីនោះនិយាយ។ រឿងនេះ ជាព័ត៌មានក្លែងក្លាយ ប៉ះពាល់ដល់ខ្ញុំនឹងគ្រួសារ និងប៉ះពាល់ដល់ស្ថាប័ន»។ យើងដឹងហើយថា The Cambodia Daily Khmer ជ្រកក្រោមសារព័ត៌មាន ប៉ុន្តែធ្វើនយោបាយវាយប្រហារ។ ប៉ុន្តែកុំឱ្យថោកពេក វាយគ្រួសារធ្វើអី ទុកក្រុមគ្រួសារ កុំបង្កើតរឿងឥតប្រយោជន៍ កុំលេងស្ទីលដូចនយោបាយចាស់វស្សា ដល់ថ្នាក់លេងគ្រួសារ»។ អ្នកនយោបាចាស់វស្សាដែលលោកសំដៅនោះ គឺលោក សម រង្ស៊ី អតីតមានដឹកនាំបក្សប្រឆាំងក្នុងស្រុក ដែលកំពុងគេចខ្លួននៅក្រៅប្រទេស ដែលតែងតែវាយប្រហារមកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងក្រុមគ្រួសារនាយករដ្ឋមន្រ្តី។
បើទោះជាសារព័ត៌ខាងលើវាយប្រហារបែបនេះក្តី ប៉ុន្តែលោកជំទាវ ពេជ ចន្ទមុន្នី មិនតបតដោយកំហឹងហើយចេញសារអរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលចេញមកការពារភាពត្រឹមត្រូវ ស្អាតស្អំ ដែលរងគ្រោះដោយអយុត្តិធម៌ដោយសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី ០២ ឧសភា កន្លងមកនេះ។
លោកជំទាវបង្ហោះថ្លែងអំណរគុណនៅលើហ្វេសប៊ុក នាថ្ងៃទី៤ ឧសភានេះថា៖«នាងខ្ញុំពិតជាមានការរំភើបណាស់ដែលបងប្អូន រួមទាំងអ្នកដែលបានធ្វើការងារជាមួយនាងខ្ញុំកន្លងមក ព្រមទាំងបងប្អូនភាគច្រើនបានតាមដានសកម្មភាពនិងការងារសង្គមរបស់នាងខ្ញុំ មានការស្រលាញ់រាប់អាន និងជឿជាក់លើខ្ញុំ»។ លោកជំទាវបណ្ឌិត បញ្ជាក់ថា៖« ការគាំទ្រ ស្រលាញ់នឹងការពារនាងខ្ញុំនេះ គឺជាកំលាំងចិត្តមួយដ៏សំខាន់ដើម្បីជួយដល់នាងខ្ញុំក្នុងការបន្តនូវសកម្មភាពមនុស្សធម៌នេះបន្តទៅមុខទៀត»៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា