ព័ត៌មានអន្ដរជាតិ
អតីតនាយករដ្ឋមន្ត្រីថៃ ៣រូប នឹងចូលរួមក្នុងគណៈកម្មាធិការផ្សះផ្សាជាតិថ្មីមួយ
អតីតនាយករដ្ឋមន្ត្រីថៃ ៣រូប ត្រូវគេជឿថា អាចនឹងចូលរួមក្នុងគណៈកម្មាធិការផ្សះផ្សាជាតិ ដែលត្រូវស្នើរៀបចំឡើងដើម្បីដោះស្រាយវិបត្តិនយោបាយក្នុងប្រទេសកំពុងអូសបន្លាយយ៉ាងយូរ។
ប្រធានសភាជាតិថៃ លោក Chuan Leekpai បាននិយាយកាលពីថ្ងៃអង្គារ៍ថា លោកកំពុងព្យាយាមអញ្ជើញអតីតនាយករដ្ឋមន្ត្រីថៃ ៣រូប ចូលរួមក្នុងគណៈកម្មាធិការផ្សះផ្សាជាតិនេះ ដោយមានលោក Anand Panyarachun ឧត្តមសេនីយ Chavalit Yongchaiyudh និងលោក Abhisit Vejjajiva។
“ខ្ញុំបានស្នើឲ្យពួកគាត់ចូលរួម ហើយក៏បានយល់ព្រមឲ្យមានការបង្កើតគណៈកម្មាធិការផ្សះផ្សាជាតិនេះរួចហើយដែរ។” លោកថា លោកក៏សង្ឃឹមអតីតនាយករដ្ឋមន្ត្រីផ្សេងទៀត ដូចជា លោកSomchai Wongsawat អាចចូលរួមក្នុងគណៈកម្មាធិការនេះ ប៉ុន្តែដោយសារស្ថានភាពសុខភាព លោកមិនដឹងថា លោក Somchai អាចចូលរួមក្នុងគណៈកម្មាធិការនេះបាន ឬយ៉ាងណាទេ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post
ចុចអាន៖
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ