Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ចាប់ផ្ដើមផលិតស្មាតហ្វូនជាមួយសមត្ថភាពកំពូលប្រឆាំងការលេចធ្លាយទិន្នន័យ

បានផុស

នៅ

ប្រព័ន្ធប្រតិបត្តិការទូរស័ព្ទចល័ត Aurora បានរាយការណ៍ថា ក្រុមហ៊ុន Rostec និងក្រុមហ៊ុន Rostelecom បានព្រួតដៃគ្នាចាប់ផ្តើមខ្សែសង្វាក់ផលិតស្មាតហ្វូនរុស្ស៊ីឈ្មោះ AYYA T1 ជាមួយនឹងសមត្ថភាពការការពារប្រឆាំងការលេចធ្លាយទិន្នន័យសំខាន់ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន TASS កាលពីថ្ងៃទី៣ ខែឧសភាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្មាតហ្វូនថ្មីនេះមាន ២ ជម្រើសសម្រាប់ផ្ដល់ជូនអតិថិជនប្រើប្រាស់ក្នុងនោះមានប្រព័ន្ធប្រតិបត្តិការ Android 11 និង Aurora OS ខណៈ Version ទី៥ នៃប្រព័ន្ធប្រតិបត្តិការទូរស័ព្ទចល័តរបស់ Aurora ត្រូវបានដាក់ឲ្យដំណើរការកាលពីចុងឆ្នាំ ២០២៣ ។

ចំណែកលក្ខណៈពិសេសរបស់ស្មាតហ្វូន AYYA T1 គឺការពារការលេចធ្លាយទិន្នន័យផ្ទាល់ខ្លួនសំខាន់ៗជាមួយយនឹងដំណើរការដោយប្រព័ន្ធ 8-core MediaTek Helio P70 ជាមួយនឹងបន្ទះឈីប Arm Cortex-A73/A53, ថ្ម ៤,០០០ លានអំពែរម៉ោង, RAM 4 GB និងអាចបន្ថែម MicroSD ដល់ទំហំ 64 GB ។

ទន្ទឹមនោះ AYYA T1 មានស៊ុមដែក និងតួប្លាស្ទិកពណ៌ខ្មៅ ខៀវ និងបៃតងចាស់ ។ អេក្រង់មានទំហំ ៦.៥៥ អ៊ីញជាមួយនឹងកម្រិតភាពច្បាស់ ១៦០០x៧២០ ពោលគឺ HD+ ។ អេក្រង់​ដែល​មាន​ល្បឿន Refresh rate គឺ 60Hz ហើយជាទូទៅវាត្រូវបានណែនាំឲ្យទិញស្មាតហ្វូនដែលមានប្រេកង់មិនទាបជាងនេះ ។

ដោយឡែកកាមេរ៉ាខាងក្រោយមាន ២ ជាមួយនឹងទំហំ ១២+៥ មេហ្គាភិចសែល ខណៈកាមេរ៉ាខាងមុខវិញមានទំហំ ១៣ មេហ្គាភិចសែល បន្ថែមជាមួយបច្ចេកវិទ្យាសាកថ្មឥតខ្សែ NFC ខ្សែសាកថ្ម Type-C រួមជាមួយនឹង Sensor ផ្សេងទៀតជាដើម ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ លោក ត្រាំ មានយុទ្ធសាស្ត្រពន្លត់ភ្លើងសង្គ្រាមនៅ អ៊ុយក្រែន តែសុំលាក់សិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ វិនាទី មុន

NBC នឹងបន្តរក្សា​អត្រាប្រាក់បម្រុងកាតព្វកិច្ចត្រឹមតែ ៧% ​ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច​

ព័ត៌មានជាតិ១១ វិនាទី មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ខេម
ជីវិតកម្សាន្ដ១៥ នាទីutes មុន

ខេម ដឹកនាំក្រុមតារាបាល់ទាត់កម្ពុជា ទៅចូលរួមសន្និសីទនៅប្រទេសថៃ ខណៈការប្រកួតមិត្តភាព ខិតជិតមកដល់

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

កូរ៉េ​ខាង​ជើង ថ្កោលទោស​ផែនការ​ហ្គាហ្សា​របស់​លោក ត្រាំ ថា​ជា​ទង្វើ​គួរ​ឲ្យ​អស់​សំណើច

ព័ត៌មានជាតិ១៧ នាទីutes មុន

មន្ទីរពេទ្យខេត្តស្វាយរៀង នឹងរៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីអបអរសាទរទិវានៃសេចក្តីស្រលាញ់

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម