Connect with us

ព័ត៌មានជាតិ

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​កំពត បញ្ជុនយុវជន១.៥​លាន​ចុះ​ហាត់​ការ​នៅ​ក្រុមហ៊ុន​ឯកជន​ ដើម្បី​ដកស្រង់​ជំនាញ​ជាក់ស្តែង

បានផុស

នៅ

កំពត ៖ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​កំពត​ បាន​ចាប់ផ្តើម​បញ្ជូន​យុវជន​សិក្សា​ជំនាញ​នៃ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​១,៥ លាន​នាក់​របស់ខ្លួន ​ចុះ​ហាត់​ការ​នៅ​ក្រុមហ៊ុន​ឯកជន ខណៈ​យុវជន​ប្តេជ្ញា​ចិត្ត​ខិតខំ​យកចិត្តទុកដាក់​ហាត់​ការ និង​រំពឹងថា​ ក្រុមហ៊ុន​នឹង​ទទួលយក​ជា​បុគ្គលិក​ពេញ​សិទ្ធិ​បន្ទាប់ពី​ការហាត់​ការ​ត្រូវ​បានបញ្ចប់​នៅ​៣​សប្តាហ៍​ខាងមុខ​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​បែបនេះ​ របស់​សិក្ខាកាម​បន្ទាប់ពី​ពួកគេ​បាន​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​របស់​រាជរ​ដ្ឋា​ភិ​បាល​អាណត្តិ​ទី​៧ បាន​ជិត​៤​ខែ​រួច​មក​ហើយ ដោយឡែក​ការ​ចុះ​ហាត់​ការ​នៅ​ក្រុមហ៊ុន​ឯកជន​ពេលនេះ​គឺជា​វគ្គ​ចុងក្រោយ​នៃ​ការសិក្សា​ជំនាញ​បច្ចេកទេស​របស់​សិក្ខាកាម​។

យុវជន កឹម ពេ​ជ្យ សិក្ខាកាម​នៃ​ដេ​ប៉ា​តឺ​ម៉​ង់​អគ្គិសនី និង​អេ​ឡិច​ត្រូ​និ​ច នៃ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​កំពត បាន​លើកឡើងថា​៖«​បន្ទាប់ពី​បាន​សិក្សា​ជំនាញ​បច្ចេកទេស​បាន​ជិត​៤​ខែ​នៅ​សាលា​មក ពេលនេះ​ខ្ញុំ​ត្រូវបាន​សាលា​របស់ខ្ញុំ​បញ្ជូនទៅ​ចុះ​ហាត់​ការ​នៅ​ក្រុមហ៊ុន​ខាង​អគ្គិសនី​ឈ្មោះ ក្រុមហ៊ុន​កម្ពុជា​ចក្រី​ទីង រយៈពេល​៣​សប្តាហ៍​»​។

យុវជន​រូបនេះ​សប្បាយចិត្ត​នៅពេល​បាន​ចុះ​ហាត់​ការ​នៅ​ក្រុមហ៊ុន​ឯកជន ពីព្រោះ​ការហាត់​ការ​ជា​ឱកាស​ក្លាយជា​បុគ្គលិក​ពេញសិទ្ធិ​របស់​ក្រុមហ៊ុន​បន្ទាប់ពី​ហាត់​ការ​ត្រូវ​បាន​បញ្ចប់ ដូច្នេះហើយ​ខ្លួន​នឹង​ខិតខំ​យកចិត្តទុកដាក់​បំផុត​អំឡុងពេល​ធ្វើការ​នៅ​ក្រុមហ៊ុន​ឯកជន​នេះ​។

យុវជន ភឿង សំណាង សិក្ខាកាម​នៃ​ដេ​ប៉ា​តឺ​ម៉​ង់​អគ្គិសនី និង​អេ​ឡិច​ត្រូ​និ​ច នៃ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​កំពត បន្តថា​៖«​អំឡុងពេល​សិក្សា​ជំនាញ រៀន​ដោយ​ឥតគិតថ្លៃ មាន​ប្រាក់ឧបត្ថម្ភ​ថែមទៀត តែ​ពេល​រៀន​ចប់ ចុះ​ហាត់​ការ​តាម​ក្រុមហ៊ុន ខ្ញុំ​ទទួលបាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ចំនួន​ជាង ២០០​ដុល្លារ​ក្នុង​មួយខែ​ថែមទៀត​។ ខ្ញុំ​សប្បាយចិត្ត​ពេល​មានឱកាស​ចូល​ហាត់​ការ​នៅ​ក្រុមហ៊ុន​ឯកជន​ពេលនេះ​»​។

យុវជន​រូប​នេះ​បន្ត​ថា ខ្លួន​ត្រូវបាន​សាលា​បញ្ជូនទៅ​ហាត់​ការ​នៅ​ក្រុមហ៊ុន​ពូ​ចិន ដែលជា​ក្រុមហ៊ុន​ខាង​អគ្គិសនី និង​សំណង់ រយៈពេល​ចំនួន​៣​សប្តាហ៍​។ ការហាត់​ការ​នៅ​ក្រុមហ៊ុន​ឯកជន​ពេលនេះ​គឺជា​វគ្គ​សិក្សា​ចុងក្រោយ​នៃ​កម្មវិធី​បណ្តុះបណ្តាល​បច្ចេក​ទេស ដូច្នេះ​រំពឹង​យ៉ាង​មុតមាំ​ថា​នឹង​ទទួល​ការជ្រើសរើស​ជា​បុគ្គលិក​ពេញសិទ្ធិ​ពី​សំណាក់​ក្រុមហ៊ុន​បន្ទាប់ពី​ការហាត់​ការ​ត្រូវបាន​បញ្ចប់​។

​ទន្ទឹម​នឹង​នេះ​ សិក្ខាកាម​អរគុណ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ដាក់ចេញ​នូវ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​និង​បច្ចេកទេស​នេះ​ឡើង ដែល​វា​ឱកាស​សម្រាប់​យុវជន​ក្នុង​ការសិក្សា​ជំនាញ​ដែលមាន​រយៈពេល​ខ្លី ហើយ​អាច​រក​ការងារ​បានធ្វើ​ថែម​ទៀតផង​។

គួរ​បញ្ជាក់​ផងដែរ​ថា ចាប់​តាំង​ពី​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ១,៥ លាន​នាក់ សម្រាប់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ត្រូវបាន​ដាក់ឱ្យអនុវត្ត​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ និង​បាន​បើក​បវេសនកាល​វគ្គ​ដំបូង​កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៤ កន្លងទៅ សិក្ខាកាម​ទូទាំងប្រទេស​បាន​នឹង​កំពុង​សិក្សា​ជំនាញ​នានា​ដែល​ខ្លួន​ពេញចិត្ត ខណៈដែល​សិក្ខាកាម​មួយចំនួន​ក៏បាន​នឹង​កំពុង​ចុះ​ហាត់​ការ​នៅ​បណ្តា​ក្រុមហ៊ុន​ឯកជន ដើម្បី​ពង្រឹងសមត្ថភាព និង​ចាប់យក​ឱកាស​ការងារ​នៅ​ក្រុមហ៊ុន​ឯកជន បន្ទាប់ពី​បញ្ចប់​វគ្គ​ហាត់​ការ​រួច​ផងដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ នាទីutes មុន

គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះត្រួតពិនិត្យផ្ទះសំណាក់ ១ កន្លែង ឃាត់ខ្លួនមនុស្ស ៨ នាក់ និងរកឃើញវត្ថុតាងពាក់ព័ន្ធគ្រឿងញៀនមួយចំនួន

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​រុស្ស៊ី កើន​ឡើង​ខ្លាំង ស្មើ​នឹង​១ភាគ៣​នៃ​ថវិកា​ជាតិ​

ព័ត៌មានជាតិ៩ នាទីutes មុន

ថ្នាល «បណ្តុះកូនឈើ» ខ្នាតតំបន់ទី២ ទំហំ​ដី ១០ ហិកតា នឹងលេចរូបរាងនៅខេត្តសៀមរាប

ជីវិតកម្សាន្ដ១២ នាទីutes មុន

ជីវិតផ្លាស់ប្ដូរ ក្រោយ សុភ័ក្រ កុសុម៉ា មកធ្វើជាពិធីការិនី

ជីវិតកម្សាន្ដ១២ នាទីutes មុន

ឃុំ ប៉ុណ្ណាដែត ដាស់តឿនអ្នកបើកបរម៉ូតូឱ្យប្រុងប្រយ័ត្នក្រោយឃើញហេតុការណ៍គ្រោះថ្នាក់មួយ

Sokha Hotels

ព័ត៌មានពេញនិយម