ព័ត៌មានជាតិ
ពលរដ្ឋជុំវិញអាងកំពីងពួយនៅតែបន្តបូមទឹកចេញពីអាងដើម្បីស្រោចស្រពស្រូវប្រាំង ទោះបីមានការហាមឃាត់ពីមន្ត្រីជំនាញ
ប្រជាពលរដ្ឋដែលរស់នៅជុំវិញអាងទឹកកំពីងពួយបានធ្វើស្រែប្រាំងខ្ទង់ពាន់ហិកតាដែលក្នុងនោះមានឃុំតាគ្រាម ក្នុងស្រុកបាណន់ និងឃុំអន្លង់រុន ក្នុងស្រុកថ្មគោល កំពុងបន្តសម្រុកបូមទឹកចេញពីអាងកំពីងពួយដើម្បីស្រោចស្រពស្រូវប្រាំងរបស់ខ្លួន ខណៈដែលមន្ទីរជំនាញបានហាមឃាត់ដើម្បីរក្សាទឹកទុកប្រើប្រាស់។

ប្រជាកសិករបាននិយាយថា បច្ចុប្បន្នទឹកនៅក្នុងអាងកំពីងពួយកាន់តែមានសភាពរាក់ ដូច្នេះពួកគាត់ចាំបាច់ត្រូវសហការគ្នាដាក់ម៉ាស៊ីនចុះទៅបាតអាងទឹកកំពីងពួយដោយបូមបណ្ដាក់គ្នាចូលក្នុងប្រឡាយចំនួន ៣ ដំណាក់កាលទើបទៅដល់ស្រែប្រាំងរបស់ពួកគាត់ដោយសារតែបច្ចុប្បន្នស្រូវរបស់ពួកគាត់ខ្លះកំពុងផើមទៅហើយដែលកន្លងមកទាំងមន្ទីរជំនាញ និងអាជ្ញាធរបានហាមឃាត់ពួកគាត់មិនឲ្យបន្តធ្វើស្រែប្រាំងហួសកំណត់ដែលមន្ទីរអនុញ្ញាត។ ប៉ុន្តែដោយសារពួកគាត់សង្កេតឃើញថា ទឹកនៅក្នុងអាងក៏មានហើយគេក៏ធ្វើបាន ដូច្នេះខ្លួនក៏ចាប់ផ្ដើមធ្វើតាមគ្នាផ្សងសំណាងក្រែងមានភ្លៀងធ្លាក់ ឯការធ្វើស្រែប្រាំងលើកនេះគាត់មិនរំពឹងទៅលើការចំណេញនោះទេដោយសារតែចាំបាច់ត្រូវចំណាយច្រើនទៅលើប្រេងដែលបូម៣តង់ទើបដល់ស្រែរបស់ពួកគាត់។
លោក នៃ ពៅ មេឃុំតាគ្រាមបានឲ្យដឹងថា កន្លងមកមន្ទីរជំនាញបានបើកទឹកបង្ហូរដើម្បីស្រោចស្រពស្រូវប្រាំងចំនួន ៣ លើករួចមកហើយ ដោយឡែកនេះជាលើកទី ៤ គឺមន្ទីរជំនាញមិនអាចបើកទឹកបន្តទៀតបានទេដោយសារតែទឹកក្នុងអាងមានសភាពស្ថិតនៅក្រោមទ្វារទឹកទៅហើយ។ លោកបានបន្តថា ស្រូវប្រាំងរបស់ប្រជាពលរដ្ឋអាចនឹងប្រឈមបញ្ហានៅពេលខាងមុខដោយសារតែការធ្វើស្រូវប្រាំងរបស់ពួកគាត់លើសផែនការកំណត់ដែលមន្ទីរជំនាញអនុញ្ញាតឲ្យធ្វើតែជាង ១៦០០ហិកតា តែប៉ុណ្ណោះនៅឃុំតាគ្រាមស្រុកបាណន់ និងឃុំអន្លង់រុនស្រុកថ្មគោលតែប្រជាពលរដ្ឋបានធ្វើលើសផែនការជាង១០០០ ហិកតាបន្ថែមទៀត។

ទោះបីជាយ៉ាងណាក៏ដោយមន្ទីរធនធានទឹកនិងឧត្តុនិយមបានបង្ហោះសារនៅលើផេករបស់ខ្លួនកាលពីចុងសប្តាហ៍កន្លងទៅនេះថា ទឹកដែលស្តុកនៅក្នុងអាងទឹកកំពីងពួយមានចំនួន ២០០ លានម៉ែត្រគូប ដែលបច្ចុប្បន្នទឹកនៅក្នុងអាងប្រមាណ ១០០ លានម៉ែត្រគូបតែប៉ុណ្ណោះសម្រាប់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ។

មន្ទីរបានបន្ថែមថា បច្ចុប្បន្នប្រជាពលរដ្ឋដែលកំពុងធ្វើស្រូវប្រាំងនៅក្នុងអាងទឹកកំពីងពួយចំនួន ២៥៥០ ហិកតាក្រៅផែនការ និង ១៧០០ ហិចតាក្នុងផែនការដែលកំពុងប្រើប្រាស់ទឹកក្នុងអាងកំពីងពួយសម្រាប់ស្រោចស្រព។ មន្ទីរបានបញ្ជាក់ថា ការធ្វើស្រែប្រាំងនៅក្នុងអាងកំពីងពួយចំនួន ២៥៥០ ហិកតានោះគឺពុំមានច្បាប់អនុញ្ញាតពីមន្ទីរឡើយដែលប្រជាពលរដ្ឋបានជីកប្រឡាយលើកទំនប់ក្នុងអាងទៅតាមទំនើងចិត្តដើម្បីទាញយកទឹកទៅស្រោចស្រពស្រែប្រាំងខុសច្បាប់របស់ពួកគាត់៕
អត្ថបទ៖ សោ និយមរ័ត្ន






-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច