ព័ត៌មានអន្ដរជាតិ
អ្នកដាំទុរេននៅ ថៃ ត្អូញសឹងគ្រប់គ្នា ខណៈរលកកម្ដៅនៅតែវាយលុកឥតឈប់
ក្នុងចំណោមការនាំចេញដ៏ល្បី និងរកកម្រៃបំផុតរបស់ប្រទេសថៃ ទុរេនគឺជាស្តេចផ្លែឈើដែលមានក្លិនក្រអូបនិងមានតម្លៃថ្លៃ ហើយត្រូវបានដាំដុះនៅប្រទេសថៃជាយូរណាស់មកហើយ។ ប៉ុន្តែរលកកំដៅដ៏កាចសាហាវដែលកំពុងវាយលុកតំបន់អាស៊ីអាគ្នេយ៍ បានបណ្តាលឲ្យទិន្នផលតូចជាងមុន និងថ្លៃដើមកើនឡើង ដោយអ្នកដាំនិងអ្នកលក់មានការភ័យស្លន់ស្លោកាន់តែខ្លាំងឡើង ខណៈដែលកំដៅផែនដីធ្វើឲ្យខូចខាតដល់ឧស្សាហកម្មនេះ។
ជាមួយគ្នានេះថែមទៀត កសិករទុរេនម្នាក់លោក Busaba Nakpipat បានប្រាប់សារព័ទ៌មាន AFP ថា «ឆ្នាំនេះគឺជាវិបត្តិ»។ ចំណែកឯស្ត្រីវ័យ៥៤ឆ្នាំដែលរងគ្រោះដោយអាកាសធាតុបានចូលកាន់កាប់ចម្ការរបស់ឪពុកម្តាយនាងនៅខេត្តចាន់ថាបុរី ភាគខាងកើតប្រទេសថៃ កាលពីបីទសវត្សរ៍មុនបានរ់ាយរ៉ាប់ដែរថា «ប្រសិនបើអាកាសធាតុក្តៅនៅតែបន្តកើនឡើងនៅពេលអនាគត វានឹងចប់ហើយ កសិករនឹងមិនអាចដាំទុរេនបានទៀតទេ»។
ទោះយ៉ាងណាក៏ដោយ រដូវទុរេនជាធម្មតាមានរយៈពេលពីខែមីនាដល់ខែមិថុនា ប៉ុន្តែសីតុណ្ហភាពកើនឡើង ដែលនៅក្នុងខេត្តរបស់នាងបានឡើងដល់ ៤០អង្សាសេ អស់រយៈពេលជាច្រើនសប្តាហ៍ ហើយគ្រោះរាំងស្ងួតជាបន្តបន្ទាប់បានកាត់បន្ថយការប្រមូលផល។
អ្នកដាំទុរេនដែលកាន់កាប់បន្តពីឪពុកម្ដាយរូបនេះបានបន្តទៀតថា កំដៅបណ្តាលឲ្យធុរេនលែងសូវមានទម្ងន់ និងទំហំ ទុំលឿនជាងមុន ដូច្នេះវាមិនលូតលាស់ដល់ទំហំរបស់វា និងមានតម្លៃបំផុតនោះទេ។ ចំណែកគុណភាពនៃទុរេននឹងមិនត្រូវតាមស្តង់ដារនោះទេ។ មិនត្រឹមតែកសិករទទួលបានប្រាក់តិចសម្រាប់ដំណាំប៉ុណ្ណោះទេ ការចំណាយប្រតិបត្តិការក៏កាន់តែកើនឡើងផងដែរ។
ចាប់តាំងពីខែមីនាមក គ្រោះរាំងស្ងួតបានបឺតទឹកពីអណ្តូង ដូច្នេះដើម្បីរក្សាដើមទុរេនដ៏មានតម្លៃអ្នកដាំម្នាក់ៗ ត្រូវបង្ខំចិត្តនាំយកទឹករាប់ពាន់លីត្រតាមឡាន។ គ្រប់គ្នាត្រូវទិញឡានទឹកចំនួន ១០ គ្រឿង ក្នុងតម្លៃ ១២ ម៉ឺនលីត្រ សម្រាប់ស្រោចទឹកម្តង លើផ្ទៃដី ១០ រ៉ៃ (១,៦ ហិកតា) នៃកសិដ្ឋាន ដោយបន្តដំណើរការជារៀងរាល់ថ្ងៃ ដោយចំណាយអស់រាប់ពាន់ដុល្លារ។
យ៉ាងណាមិញ ការនាំចេញទុរេនរបស់ប្រទេសថៃមានតម្លៃរាប់ពាន់លាន ហើយជាផលិតផលកសិកម្មដ៏មានតម្លៃបំផុតទីបីរបស់ព្រះរាជាណាចក្រមួយនេះ បន្ទាប់ពីអង្ករ និងកៅស៊ូ។ ប៉ុន្តែនៅក្នុងទីផ្សារទុរេនដែលនៅជិតនោះ ការថប់បារម្ភកំពុងកើនឡើងយ៉ាងខ្លាំងក្នុងចំណោមម្ចាស់ចំ ការ ដែលពួកគេភាគច្រើនមានអាជីវកម្មជាលក្ខណៈគ្រួសារតាំងពីជំនាន់មុនមកមកម៉្លេះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ