ព័ត៌មានអន្ដរជាតិ
ថៃ ក៏ប្រកាសផ្អាកការសិក្សាដែរ បើមេឃនៅតែក្តៅខ្លាំង
ត្បិតមានភ្លៀងធ្លាក់ពិតមែន ប៉ុន្តែរលកកម្តៅនៅតែជាបញ្ហាគួរឲ្យព្រួយបារម្ភសម្រាប់ប្រទេសថៃ ដោយពេលនេះ អគ្គលេខាធិការគណៈកម្មការអប់រំមូលដ្ឋាន បានចេញសេចក្តីណែនាំដល់គណៈគ្រប់គ្រងសាលា ឲ្យផ្អាកការបង្រៀនក្នុងថ្នាក់ បើសីតុណ្ហភាពនៅតែហក់ឡើងខ្ពស់។

តាមការចុះផ្សាយរបស់ Bangkok Post កាលពីថ្ងៃអាទិត្យទី៥ខែឧសភា លោក Thanu Wongchinda បាននិយាយថា គណៈគ្រប់គ្រងសាលារៀនទាំងអស់ដែលស្ថិតក្រោមការត្រួតពិនិត្យរបស់គណៈកម្មការនេះ គួរតែអនុវត្តគោលនយោបាយដើម្បីសុវត្ថិភាពសិស្សនិងគ្រូបង្រៀន ព្រោះថា អាកាសធាតុក្តៅខ្លាំងអាចបណ្តាលឲ្យសិស្សមានអាការ Heat Stroke។
Heat Stroke គឺជារោគសញ្ញាដែលទាក់ទងនឹងការឡើងកម្តៅក្នុងរាងកាយខ្ពស់ខ្លាំង។ អាការនេះកើតឡើងនៅពេលដែលយើងស្ថិតក្រោមកម្តៅថ្ងៃរយៈពេលយូរ ជាហេតុធ្វើឲ្យរាងកាយមិនអាចគ្រប់គ្រងសីតុណ្ហភាពក្នុងខ្លួនបាន អាចឡើងដល់ ៤០អង្សាសេ ឬ ខ្ពស់ជាងនេះក្នុងរយៈពេល ១០ ទៅ១៥នាទី។

សម្រាប់អាការរបស់ Heat Stroke មានដូចជា ក្តៅខ្លួនខ្លាំងអាចលើសពី ៤០អង្សាសេ ដកដង្ហើមលឿន ចង្វាក់បេះដូងលោតញាប់ ឈឺក្បាល ច្របូកច្របល់ ឆាប់ប្តូរចិត្ត ប្រកាច់ សន្លប់បាត់ស្មារតី និងក្អួត។
ស្របពេលជាមួយគ្នានោះដែរ តាមការបញ្ជាក់ពីលោក Thanu Wongchinda, អាកាសធាតុក្តៅខ្លាំង ទំនងជាវាយប្រហារភាគខាងជើង ឦសាន វាលទំនាបកណ្តាល និងភាគខាងកើតប្រទេសថៃ អំឡុងឆមាសទីមួយនៃខែនេះ ពោលគឺចំពេលសិស្សចូលរៀនដំបូងក្នុងឆ្នាំ២០២៤។

នៅថ្ងៃក្តៅខ្លាំង គណៈគ្រប់គ្រងសាលា គួរតែផ្អាកសកម្មភាពខាងក្រៅ និងផ្គត់ផ្គង់ទឹកស្អាតឲ្យបានគ្រប់គ្រាន់។ លើសពីនេះ ពួកគេគួរតែពិនិត្យមើលស្ថានភាពខ្សែភ្លើងនិងឧបករណ៍អគ្គិសនីផ្សេងៗ ហើយបុគ្គលិកសាលា ក៏គួរពិនិត្យយានយន្តផងដែរ ដើម្បីការពារ ក្រែងលោមានសិស្សណាម្នាក់ ជាប់នៅក្នុងរថយន្តដែលចតចោល។
ងាកមកប្រទេសកម្ពុជាវិញ ពាក់ព័ន្ធបញ្ហាផ្អាកម៉ោងសិក្សានេះដែរ កាលពីសប្តាហ៍មុន សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាជាបន្ទាន់ក្នុងករណីដែលកម្ដៅកើនឡើងខ្លាំងលើស៤០អង្សាសេ ដើម្បីការពារចំពោះសុខភាពកុមារ។

ក្នុងពេលជួបសំណេះជាមួយកម្មករ និយោជិត និងមន្ត្រីរាជការដែលបម្រើការងារនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ សម្តេចមានប្រសាសន៍ថា “សម្ដេចធិបតី ថ្លែងដូច្នេះ « ជាពិសេសនៅតាមសាលាក្មេងតូចៗ ថ្ងៃណាមានសីតុណ្ហភាពឡើងលើស ៤០ អង្សាសេ សូមឲ្យពិនិត្យមើល។ ទីមួយម៉ោងពេលវេលារៀន ព្រោះក្ដៅខ្លាំងជាពិសេសម៉ោង១០ ម៉ោង២ហ្នឹង ចឹងកែម៉ោងទៅ កុំឲ្យចូល គិតគូររឿងទឹកការប្រើប្រាស់ហូប ហើយបើចាំបាច់ គឺប្រគល់សិទ្ធិឲ្យគណៈគ្រប់គ្រងបើសិនជាក្ដៅខ្លាំងលើស៤០អង្សាសេ ហើយសាលាមិនអំណោយផល អាចមានសិទ្ធិផ្អាកការសិក្សាថ្ងៃនោះ កុំឲ្យសិស្សអង្គុយយូរ”។
ពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុក្ដៅខ្លាំងនេះទៀតសោត សម្ដេចក៏បានណែនាំឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរនៅតាមមូលដ្ឋាន ត្រូវត្រៀមខ្លួនជួយប្រជាពលរដ្ឋ លើបញ្ហាទឹកប្រើប្រាស់ និងត្រៀមដោះស្រាយបញ្ហាអគ្គិភ័យផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្នុងករណីក្ដៅខ្លាំងលើស៤០អង្សារ សម្ដេចធិបតី ណែនាំឱ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាបន្ទាន់

-
ចរាចរណ៍២៤ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់