ព័ត៌មានជាតិ
ក្រសួងកសិកម្ម, ធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ បើកកិច្ចប្រជុំត្រីភាគីដើម្បីស្វែងយល់ពីគ្នា
ក្រសួងចំនួន ៣ រួមមានក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ បានបើកកិច្ចប្រជុំត្រីភាគីជាលើកទី១ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២៤ នេះ ដើម្បីសិក្សាស្វែងយល់ពីគ្នា សំដៅធ្វើការរួមគ្នាឱ្យមានប្រសិទ្ធភាពឈានទៅសម្រេចគោលនយោបាយរបស់រាជរដ្ឋាភិបាល។
កិច្ចប្រជុំលើកទី១ ត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួងកសិកម្ម ដោយមានការអញើញចូលរួមពីសំណាក់រដ្ឋមន្រ្តីទាំង៣រួមមាន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា, រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧត្តុនិយម លោក ថោ ជេដ្ឋា និង រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន។
កញ្ញា អ៊ឹម រចនា មន្រ្តីនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់កម្ពុជាថ្មីឱ្យដឹងថា ការបើកកិច្ចប្រជុំត្រីភាគីជាលើកទី១ រវាងក្រសួងទាំង៣ នាពេលនេះ ដើម្បីសិក្សាស្វែងយល់ និងបែងចែកតួនាទីភារកិច្ច ធ្វើយ៉ាងណាចូលរួមចំណែកឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ប្រសិទ្ធផល នៅក្នុងការងារធនធានទឹកសម្រាប់បែកចែកប្រើប្រាស់ចំពោះការងារកសិកម្ម ការងារប្រើប្រាស់ទូទៅ និងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។
កញ្ញាបន្ថែមថា៖«បន្ទាប់ពីកិច្ចប្រជុំលើកដំបូងនេះ យើងគ្រោងធ្វើកិច្ចប្រជុំ៣ខែម្តង ដោយឆ្លាស់វេនគ្នាដោយកិច្ចប្រជុំទី១ធ្វើនៅក្រសួងកសិកម្ម លើកទី២អាចធ្វើនៅក្រសួងធនធានទឹក និងលើកទី៣នៅក្រសួងអភិវឌ្ឍន៍ជនបទ។
គួរជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយជំរុញអនុវត្តវិធានការចាំបាច់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាកសិករ និងបង្កើនល្បឿនការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីសន្តិសុខស្បៀង និងនិរន្តរភាព សំដៅលើកស្ទួយសេដ្ឋកិច្ចគ្រួសារកសិករ និងទ្រទ្រង់កំណើនសេដ្ឋកិច្ច។
ក្នុងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ សម្រាប់វិស័យកសិកម្ម ក៏ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់វិស័យកសិកម្មនេះរួមមាន៖ ១-លើកស្ទួយនិងរក្សាលំនឹងថ្លៃកសិផលតាមរយៈកម្មវិធីហិរញ្ញប្បទាន ២-ដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ និង(៣) អភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប៕
-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច