Connect with us

សេដ្ឋកិច្ច

ធនាគារ SinoPac ​ទិញយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតក្នុងទឹកប្រាក់ជាង៥០០លានដុល្លារ ​

បានផុស

នៅ

ធនាគារ SinoPac ជាបុត្រសម្ព័ន្ធរបស់ខ្លួនក្រុមហ៊ុន SinoPac Holdingsបាន​ប្រកាស​ថា​ខ្លួន​នឹងទិញយកភាគហ៊ុនទាំងអស់របស់អម្រឹត ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជាដើម្បីពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងតំបន់អាស៊ាន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់SinoPac Holdingsកាលពីថ្ងៃទី ៤ ខែឧសភា ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន SinoPac Holdings បានអនុម័តឱ្យ​ធនាគារបុត្រសម្ព័ន្ធរបស់ខ្លួន SinoPac ​ទិញភាគហ៊ុន(១០០%) ទាំងស្រុងរបស់អម្រឹត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាម SinoPac ការបញ្ចប់ការទិញយកនេះនៅតែជាកម្មវត្ថុនៃការចង់បានស្ថិតក្រោមលក្ខខណ្ឌមិនបើកចំហរ រួមទាំងការអនុម័តបទប្បញ្ញត្តិពាក់ព័ន្ធនានាផងដែរ។

SinoPac បានលើកឡើងថា៖«ហេតុផលរបស់ក្រុមហ៊ុន SinoPac Holdings នៃការទិញយកនេះគឺមកពីយុទ្ធសាស្រ្តចម្បងមួយរបស់យើង ពោលគឺ ​បង្កើនប្រាក់ចំណូលនៅក្រៅប្រទេស និងពង្រីកវត្តមានអន្តរជាតិរបស់យើង»។

សេដ្ឋកិច្ចកម្ពុជាគឺជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនខ្ពស់បំផុតមួយនៅអាស៊ី ជាមួយនឹងការព្យាករណ៍របស់ស្ថាប័នរូបិយវត្ថុអន្តរជាតិ (IMF) ​ GDP កម្ពុជាឆ្នាំ ២០២៣-២០២៨ រួមជាមួយនឹងកំណើនប្រចាំឆ្នាំ ៦,៣%​ ។ កម្ពុជាក៏មានទម្រង់ប្រជាសាស្រ្តដ៏ទាក់ទាញបំផុតមួយនៅអាស៊ី ដែលនឹងគាំទ្រដល់កំណើនរយៈពេលវែង។  នេះបើយោងតាម SinoPac។

SinoPac ថ្លែងបញ្ជាក់ទៀតថា៖«អម្រឹត គឺជាគ្រឹះស្ថានទទួលប្រាក់បញ្ញើមីក្រូហិរញ្ញវត្ថុដ៏ធំបំផុតរបស់កម្ពុជាដោយទ្រព្យសកម្មសរុប ហើយធនាគារ SinoPac ជាអ្នកផ្តល់ប្រាក់កម្ចីដែលមានស្រាប់ដល់អម្រឹត ចាប់តាំងពីឆ្នាំ ២០១៧ នឹងអាចពង្រីកបណ្តាញសេវាក្រៅប្រទេសរបស់ខ្លួន​នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការទិញយកនេះ»។

គិតត្រឹមថ្ងៃទី ៣១ខែធ្នូ ឆ្នាំ ២០២៣ អម្រឹតមានសាខាប្រតិបត្តិការចំនួន ១៥០ នៅក្នុងខេត្តក្រុងចំនួន ២៤ នៅទូទាំងប្រទេសកម្ពុជា ដែលមានទ្រព្យសម្បត្តិសរុបចំនួន ២ ពាន់លានដុល្លារអាមេរិក។ ធនាគារ SinoPac នឹងទទួលបានភាគហ៊ុនចំនួន ៨០% របស់អម្រឹតក្នុងទុនដំបូងចំនួនប្រមាណ ៤៣៥ លានដុល្លារអាមេរិក បន្ទាប់មកនឹងអនុវត្តន៍ចំនួន២ ដងទៀតដោយទទួលម្តង១០​% ​នៅចុងឆ្នាំទីមួយ និងឆ្នាំទីពីរ។ ​ ការរួមបញ្ចូលគ្នារវាងធនធាន និងជំនាញគ្រប់គ្រងរបស់ធនាគារ SinoPac និងអម្រឹត នឹងត្រូវបានបំពាក់យ៉ាងពេញលេញក្នុងការផ្តល់សេវាហិរញ្ញវត្ថុចម្រុះ និងងាយស្រួលបន្ថែមទៀត ដើម្បីបង្កើនតម្លៃអតិថិជន។

SinoPac បានលើកឡើងថា៖«ការទិញយកនេះក៏នឹងអនុញ្ញាតឱ្យធនាគារ SinoPac ពង្រីកបណ្តាញក្រៅប្រទេសរបស់ខ្លួន និងបញ្ចេញឥទ្ធិពលវិជ្ជមានបន្ថែមទៀតលើវិស័យហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។ យើង​សង្ឃឹម​ថា​នឹង​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​សម្រេច​បាន​នូវ​ទស្សនវិស័យ​សាជីវកម្ម​របស់​យើង​អំពី ​ការ​រួម​គ្នា ជីវិត​កាន់​តែ​ប្រសើរ​»។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា នៅក្នុងឆ្នាំ ២០២៣ វិស័យធនាគាររបស់កម្ពុជាត្រូវបានគេសង្កេតឃើញថាកំណើនឥណទានបានកើនោឡើងទាបបំផុតត្រឹមតែ ៤,៨ ភាគរយប៉ុណ្នោះក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ជាមួយនឹងការផ្តល់ប្រាក់កម្ចី​មាន​ចំនួន៥៧,៦ពាន់លានដុល្លារ។

លោកជំទាវ ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចាត់ទុកថា កណើនទាបនៃវិស័យនេះដោយសារតែ​ការងើបឡើងវិញនៃវិស័យនានាក៏ល្បឿនទាប ជាពិសេសនៅក្នុងសណ្ឋាគារ ភោជនីយដ្ឋាន និងអាជីវកម្មលក់ដុំ​ ហើយវិស័យ​អចលន​ទ្រព្យ និង​សំណង់​ក៏មាន​កំណើន​តិចតួចផងដែរ។

របាយការណ៍ដដែលក៏បានបង្ហាញផងដែរថា អត្រាប្រាក់កម្ចីមិនដំណើរការនៅតែមានស្ថិរភាព ក្នុងនោះសម្រាប់ធនាគារមានអត្រា៥,៤ ភាគរយ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមាន៦,៧ ភាគរយ។ សម្រាប់ប្រាក់បញ្ញើបានកើនឡើង ១៣,១ ភាគរយមានទឹកប្រាក់កើនដល់៤៧,៩  ​ ពាន់លានដុល្លារ ជាមួយនឹងទ្រព្យសម្បត្តិសរុបកើនឡើងដល់៨៤,៣ពាន់លានដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

ទឹកជំនន់នៅ​ភាគខាង​ជើង​ថៃ​ បង្ក​ការ​ខាត​បង​រហូត​ដល់​ ៣ ប៊ីលាន​បាត

សន្តិសុខសង្គម១៨ នាទី មុន

មន្ត្រីសង្កាត់ម្នាក់ត្រូវក្រុមអ្នកផឹកស៊ីចាក់ឲ្យរងរបួស ពេលចុះហាមឃាត់ការបង្កសំឡេងរំខានអ្នកជិតខាង

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

អ៊ីរ៉ង់ កំពុង​លួច​ចរចា​ស្ងាត់ៗ​ជាមួយ​រុស្ស៊ី​ឲ្យ​បញ្ជូន​មីស៊ីល​ដល់​ក្រុម​ហ៊ូធី

សេដ្ឋកិច្ច២៩ នាទី មុន

ក្រុមហ៊ុន Amru Rice ចាប់ដៃជាមួយក្រុមហ៊ុនអាមេរិក លើការវិនិយាគរោងចក្រកែច្នៃកន្ទក់សរីរាង្គ

ព័ត៌មានជាតិ៣៦ នាទី មុន

រយៈពេល ៣ ថ្ងៃ ក្រសួង​បរិស្ថាន​រៀបចំ​សិក្ខា​សាលា​តម្រង់​ទិស​ ការ​សរសេរ​ព័ត៌មាន​ពី​ការ​ប្រែប្រួល​អាកាសធាតុ​​ដល់​ក្រុម​អ្នក​សារព័ត៌មាន

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ

ព័ត៌មានជាតិ២១ ម៉ោង មុន

កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះខ្វះតែ ០,៦០ ម៉ែត្រទៀត ដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន

សន្តិសុខសង្គម២២ ម៉ោង មុន

មន្ត្រីជំនាញកំពុងជួសជុលផ្លូវបេតុងដែលបាក់ស្រុតនៅប្រឡាយស្ទឹងមានជ័យយ៉ាងយកចិត្តទុកដាក់ និងឆាប់រហ័សជូនពលរដ្ឋ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាជ្ញាធរដាក់គ្រឿងចក្រឈូសឆាយផ្លូវមួយខ្សែ ប្រវែងជាង ៣០០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម