Connect with us

សេដ្ឋកិច្ច

តម្លៃអំបិលមានការធ្លាក់ចុះ ស្របពេលអាកាសធាតុកើនឡើងកម្ដៅខ្លាំង

បានផុស

នៅ

ប្រធានសមាគម អ្ន​កផលិតអំបិលខេត្តកំពតបានលើកឡើងថា តម្លៃអំបិលមានការធ្លាក់ចុះខ្លាំង ខណៈការផលិតទទួលបានផលច្រើនលើសពីការរំពឹងទុក ​ស្របពេលអាកាសធាតុមានការឡើងកម្ដៅខ្លាំងផងនោះ ដែលនាំឱ្យអំបិលដុះលឿន ជាងពេលដែលមានភ្លៀងធ្លាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ុន ណារិន ប្រធានសមាគម អ្នកផលិតអំបិលខេត្តកំពត បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា សម្រាប់ពេលបច្ចុប្បន្ននេះ ការផលិតអំបិលធម្មជាតិ នៅក្នុងខេត្តកំពត គឺទទួលបានទិន្នផលច្រើន ដោយសារអាកាសធាតុកើនឡើងកម្ដៅខ្លាំង ប៉ុន្ដែតម្លៃវិញមានការធ្លាក់ចុះខ្លាំង ដោយសារតែការផលិតបានច្រើន និងការចំណាយច្រើនទៅលើផ្នែកពលកម្ម ក្នុងការផលិតអំបិល ទាំងមូលក្នុងខេត្តកំពត។

លោក បន្តទៀតថា តម្លៃអំបិល សម្រាប់ពេលឥឡូវនេះ លក់ចេញបានត្រឹមតម្លៃ ៨០០០រៀល ទៅ ១,០០០០រៀល ក្នុង១បេ តែប៉ុណ្ណោះ ដែលវាខុសគ្នាជាងពាក់កណ្ដាលនៃតម្លៃលក់ចេញទៅឱ្យឈ្មួញ ដូចពេលកន្លងទៅ។

លោក ប៊ុន ណារិន បានបន្ថែមទៀតថា ក្នុងឆ្នាំ២០២៤នេះ ការផលិតអំបិលទទួលបានផល ជាង ៦០០០០ តោន តាមរយៈតួលេខ នៃមន្ទីរឧស្សាហកម្ម ខេត្តកំពត។  លោក បានបញ្ជាក់ទៀតថា ឆ្នាំនេះ ការផលិតអំបិលមានរយៈពេលយូរតទៅទៀត ដែលគ្រោងនឹងផលិតឱ្យបាន ១០០ ០០០ តោន ក្នុងឆ្នាំ២០២៤ នេះ។

លោក ប៊ុន ណារិន ក៏បានបញ្ជាក់ថា ក្នុងឆ្នាំនេះដែរ មិនមានតម្រូវការនាំចូលអំបិលមកពីក្រៅប្រទេស ដូចឆ្នាំកន្លងទៅនោះទេ ក៏ព្រោះឆ្នាំនេះ ប្រទេសកម្ពុជាមិនមានភ្លៀងធ្លាក់ជាប់គ្នាដូចឆ្នាំមុនៗ និងស្របពេលអាកាសធាតុកើនឡើងកម្ដៅខ្លាំង ដែលនាំឱ្យការផលិតអំបិលធម្ម​ជាតិ ទទួលបានទិន្នផលច្រើន សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម