ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានិត ប្រាប់អង្គបោះឆ្នោតត្រៀមឯកសារបោះឆ្នោតក្រុមប្រឹក្សាខេត្តក្រុងស្រុក ខាងមុខ
ឯកឧត្តម ហ៊ុន ម៉ានិត ប្រាប់ក្រុមប្រឹក្សាឃុំទាំងអស់នៃស្រុកចំការលើ ដែលជាអង្គបោះឆ្នោត ត្រូវត្រៀមលក្ខណៈឱ្យបានល្អ ជាពិសេសឯកសារសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ នាពេលខាងមុខ។

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ កម្ពុជា នឹងត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលជាការបោះឆ្នោតអសកល។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើឡើងរៀងរាល់៥ឆ្នាំម្តង ដែលអង្គបោះឆ្នោត គឺជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។ អាណត្តិទី៤នេះ មានគណបក្សនយោបាយចំនួន៥ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។

ថ្លែងក្នុងឱកាសចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំទាំង៨ របស់គណបក្សប្រជាជនកម្ពុជា នៅស្រុកចំការលើ ខេត្តកំពង់ចាម កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានិត បានលើកឡើងដូច្នេះថា៖ «ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ នឹងប្រព្រឹត្តទៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នាពេលខាងមុខ។ ដូច្នេះ សូម អ៊ំ ពូមីង បងប្អូន ដែលជាអង្គបោះឆ្នោត សូមត្រៀមលក្ខណៈឱ្យបានល្អ ថែរក្សាសុខភាព និងសុវត្ថិភាព ជាពិសេសឯកសារសម្រាប់បម្រើការបោះឆ្នោត»។
ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានគូសរំលឹកពីការចូលរូម និងការអរគុណដល់សមាជិក-សមាជិកានៃក្រុមប្រឹក្សាឃុំ នៅស្រុកចំការលើ ដែលបានទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា កាលពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ ដែលបានបំពេញកាតព្វកិច្ច និងតួនាទីយ៉ាងល្អក្នុងការស្វែងរកសំឡេងឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជោគជ័យ។ ឯកឧត្តម បញ្ជាក់ថា ដោយសារការជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាលទ្ធផលខេត្តកំពង់ចាម ទទួលបានសំឡេងគាំទ្របន្ថែមពីសមាជិកគណបក្សដទៃ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាផងដែរ។

ឯកឧត្តម អរគុណដល់ក្រុមការងារគណបក្ស មន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ ពិសេសក្រុមប្រឹក្សាឃុំ ដែលជាអង្គបោះឆ្នោត ដែលបានទៅចូលរួមការបោះឆ្នោតកន្លងមក ហើយខិតខំបំពេញភារកិច្ចបម្រើប្រជាជន ជំរុញការអភិវឌ្ឍ និងលើកស្ទួយជីវភាពប្រជាជននៅមូលដ្ឋាន។ ឯកឧត្តម ក៏បានផ្ដាំផ្ញើឱ្យក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់ មន្ត្រីគណបក្ស សមាជិក្រុមប្រឹក្សាស្រុក និងឃុំ បន្តពង្រឹងសាមគ្គីភាព រួមគ្នាដោះស្រាយបញ្ហាជូនប្រជាជនឱ្យបានទាន់ពេលវេលា៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ