Connect with us

ជីវិតកម្សាន្ដ

ដំណើរកម្សាន្តនៅអាមេរិក​របស់ Bella ត្រូវគេសង្ស័យថា ទៅជាមួយកូនប្រុសថៅកែ CP

បានផុស

នៅ

បន្ទាប់ពីលេចឮនូវពាក្យចាចាមអារ៉ាមជាមួយកូនប្រុសថៅកែ CP នាពេលកន្លងមកជីវិតរបស់តារាសម្ដែងថៃ​ Bella Ranee បានក្លាយជាចំណាប់អារម្មណ៍របស់មហាជនជាច្រើន។ ជាពិសេសនោះគឺ អ្នកទាំងពីរបានក្លាយជាប្រធានបទក្ដៅ ទាក់ទិននឹងស្ថានភាពបេះដូង។

យោងតាមសារព័ត៌មានថៃ Sanook បានបង្ហោះនូវរូបភាពរបស់វិស្សមកាលរបស់តួឯកស្រីក្នុងរឿង “ភ្លើងស្នេហ៍ភ្លើងឬស្សា” ជាមួយនឹងម្តាយ លើទឹកដីនៃទីក្រុង New York សហរដ្ឋអាមេរិក​ ដោយរូបនាងបានបង្ហោះនៅលើ Instagram ផ្ទាល់ខ្លួនភ្ជាប់ជាមួយនឹងចំណងជើងថា “New York, I’m here. #NewYorkTeasing you, just kidding.”។

ថ្វីបើយ៉ាងណាក៏ដោយ តាមរយៈរូបភាពដែល Bella បង្ហោះមិនបានប៉ុន្មានផង ទស្សនិកជនជាច្រើនហាក់ចាប់អារម្មណ៍ថា ដំណើរកំម្សាន្តទៅកាន់ទឹកដីអ៉ឺរ៉ុបនេះ មិនមែនមានត្រឹមពីរនាក់ម្ដាយកូនទេ។ នៅពេលដែលរូបថតដែល Bella Ranee បង្ហាញចេញមក ស្រមោលអាថ៍កំបាំងរបស់បុរសម្នាក់ បានឆ្លុះលើកញ្ចក់វ៉ែនតា រហូត​មាន​មនុស្ស​ជា​ច្រើន​ត្រូវ​ប្រញាប់​ចុច​ពង្រីក ដើម្បី​បញ្ជាក់​ការ​សង្ស័យ​ឲ្យ​កាន់តែច្បាស់ជាងមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាមិនទាន់មានការបញ្ជាក់ជាផ្លូវការថា បុរសដែលលេចឡើងលើកញ្ចក់វែនតារបស់ Bella Ranee ជានរណាឲ្យប្រាកដក្ដី ក៏ពេលនេះអ្នកគាំទ្រអាចស្មានដឹងហើយថាគឺជាកំលោះសង្ហា​ Will Chawin Chearavanont ដែលជាអ្នកស្នងមរតករបស់ក្រុមហ៊ុន CP ជាក់ជាមិនខានឡើយ។

ជាពិសេសថែមទៀតដែរ កន្លងមកមហាជនដឹងស្រាប់ហើយទីណាមានតារាស្រី Bella​ ប្រាកដជាមានអ្នកជំនួញប្រុសសងក្ហារូបនោះទៅតាមជានិច្ចកាល។ ទោះជានៅឆ្ងាយពីគ្នា តែរូបភាពរបស់គូនេះ តែងតែឃើញនៅជាមួយគ្នាជាញឹកញាប់ ដែលធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្តនិងចង់ឲ្យក្លាយជាការពិតថែមទៀតផង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាថៃ Bella​ បញ្ចាក់ទំនាក់ទំនងជាមួយកូនថៅកែ CP Group

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម