Connect with us

សន្តិសុខសង្គម

ឆេះ​ស្ថានីយ​លក់​ប្រេងសាំង​និង​លក់​ហ្គាស់ យី ឡុង ស៊ីម នៅ​បេង​ដូ​ប ឃុំ​ស្រ​យ៉ង់ ខូចខាត​ស្ទើរ​ទាំងស្រុង សង្ស័យ​មក​ពី​ទុសេ​ខ្សែភ្លើង

បានផុស

នៅ

ព្រះវិហារ ​៖ ​ឆេះ​ស្ថានីយ​លក់​ប្រេងសាំង​,​ហ្គាស និង​មាត់​យីហោ​ឡុង ស៊ីម បណ្ដាល​ឱ្យ​ឆាបឆេះ​ទ្រព្យសម្បត្តិ​ស្ទើរ​ទាំងស្រុង សំណាងល្អ​មិន​ឆេះ​ស៊ី​ទែង​ហ្គាស​។​ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១៥ និង​៣០​នាទី​ថ្ងៃទី​០៦​ ខែឧសភា​ឆ្នាំ​២០២៤ ​ត្រង់ចំណុច​បេង​ដូ​ប​ក្នុងភូមិ​បេង​ដូ​ប ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក ហោ សេង អធិការ​នគរបាល​ស្រុក​គូលែន បាន​ឲ្យ​ដឹង​ថា ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​នគរបាល​ខេត្តព្រះវិហារ លោក​បាន​ចុះ​ប្រតិបត្តិការ​ដោយផ្ទាល់ ហើយ​ហេតុការណ៍​នេះ​កើតឡើង​ដោយសារតែ​ទុសេ​ខ្សែភ្លើង បណ្តាល​ឲ្យ​ឆេះ​ស្ថានីយ​សាំង និង​តូប​ចាហួយ​ជាច្រើន​មុខ តែ​មិន​ឆេះ​ស៊ីទែន​ហ្គាស​។

បច្ចុប្បន្ន​ប្រជាពលរដ្ឋ​និង​កម្លាំង​សមត្ថកិច្ច​ស្រុក​គូលែន ​មាន​ឡានទឹក​ស្រុក​គូលែន ឡានទឹក​ស្រុក​ស្វាយ​លើ ឡានទឹក​ស្រុក​ត្បែង ,​ឡានទឹក​ស្រុក​ជាំ​ក្សាន្ត ,​ឡានទឹក​ខេត្ត​និង ឡានទឹក​អាជ្ញាធរ​ប្រាសាទ​កោះ​កេរ ចុះ​ជួយ​អន្តរាគមន៍​ គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុងនៅវេលាម៉ោង ១៧និង៣០នាទីនេះ៕

ដោយ​ ៖​ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម