Connect with us

ព័ត៌មានជាតិ

ប័ណ្ណ​ ប​.​ស​.​ស នរណា​ក៏​ចង់បាន តែ​នៅ​មាន​អ្នក​មិនទាន់​យល់​ច្បាស់​ពី​អត្ថ​ប្រ​យោ​ជ​ន៏​

បានផុស

នៅ

បើ​និយាយ​ពី​ប័​ណ្ណ​ប​.​ស​.​ស នរណា​ក៏​ចង់បាន​ដែរ តែ​នៅ​មិនទាន់​យល់ច្បាស់​ពី​អត្ថ​ប្រ​យោ​ជ​ន៍​រប​ស់វា​នៅឡើយ​ទេ​។ ប័​ណ្ណ ប​.ស.ស ប្រើប្រាស់​មាន​ស្ថេរភាព មិនមែន​ចប់​ត្រឹម​យើង​ចូល​និវត្ត​ន៍​នោះ​ទេ តែ​តកូនតចៅ​បន្តទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​លើកឡើង​របស់លោក​កើត ឆែ អភិបាលរង​រាជធានី ខណៈ​លោក​អញ្ជើញ​ជា​តំណាង​​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​ពិធី​ផ្សព្វផ្សាយ​ស្តីពី ការអនុវត្ត​របប សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រ​ចិត្ត​សម្រាប់ អ្នក​ក្នុងបន្ទុក​សមាជិក ​ប.ស​.ស ជា​មន្ត្រី​សាធារណៈ​ជូន​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​៦​ឧសភា នៅ​សាលា​រាជធានី​ភ្នំពេញ​។

លោក​កើត ឆែ បាន​បន្ត​ថា ក្នុង​ក្របខណ្ឌ​រដ្ឋបាល​រាជធានី​ភ្នំពេញ មន្ត្រីរាជការ ទាំងអស់ នឹង​ទទួលបាន​នូវ​អត្ថ​ប្រ​យោ​ជ​ន៏​ខាងលើ ដែល​នេះ​ស្តែង​ឲ្យ​ឃើញ​ពី​ការ គិតគូរ​ពី​សំណាក់​រាជរដ្ឋាភិបាល​ទៅដល់​សុខទុក្ខ និង​ជីវភាព​របស់​មន្ត្រីរាជកា​រ​ដែលជា​ប្រតិបត្តិ​ករ​សេវាសាធារណៈ​និង​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ និង​អង្គភាព​ចំណុះ​ដែល​ចូលរួម​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​តាមរយៈ​ការ​ទទួល​រ៉ាប់រង​ការ​ចំណាយ​លើ​ថ្លៃ​ព្យាបាល​នៅ​មូលដ្ឋាន សុខាភិបាល​សាធារណៈ​ឬ​មូលដ្ឋាន​សុខាភិបាល​ឯកជន​ដែលជា​ដៃគូ​របស់​ ប​.ស.ស នៅពេលដែល​ពួកគាត់​ឬ​អ្នក​ក្នុងបន្ទុក​មាន​ជំងឺ​។

លោក​ស៊ុំ សោ​ភ័ណ រដ្ឋ​លេខា​ធិ​ការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ ដែល​អញ្ជើញ​ជា​អធិបតី​នា​ឱកាស​នោះ លើក​ឡើង​ថា ដូចដែល​យើង បាន​ដឹង​ស្រាប់​ហើយ​ថា ប្រព័ន្ធ​គាំពារ​សង្គម​នៅ​កម្ពុជា ជា​សសរ​ស្តម្ភ​សំខាន់​ក្នុង ការ​រួមចំណែក​កសាង​សង្គមជាតិ ក្នុង​នោះ​មាន​សសរស្តម្ភ​ចំនួន​២ គឺ​ប្រព័ន្ធ​ជំនួយ​សង្គម និង​ប្រព័ន្ធ​សន្តិសុខ​សង្គម​ដោយ​ប្រព័ន្ធ​ជំនួយ​សង្គម​ជា​កម្មវិធី​ជំនួយ​សង្គម ដែល​ទ្រង់​ទ្រង់​ដោយ​ថវិកា​រាជរដ្ឋាភិបាល​។

ដោយឡែក​ប្រព័ន្ធ​សន្តិសុខ​សង្គម គឺជា​ប្រព័ន្ធ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ចូលរួម​តែ​បន្តិចបន្តួច​ក្នុង​ការបង់​ភាគទាន នៅ​ក្នុង​មូលនិធិ​មួយ​ដើម្បី​ការពារ​ហា​នី​ភ័យ​ពី​ការ​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ​នៅ​ពេល ចាស់ជរា​និង​នៅពេល​មាន​តម្រូវការ​សេវា​សុខភាព ព្រមទាំង​ហា​នី​ភ័យ​ផ្សេងៗ​ទៀត​។

លោក​គណៈអធិបតី​បាន​ផ្តាំផ្ញើ​ឲ្យ​អស់លោក លោកស្រី​ត្រូវ​ខិតខំ​យកចិត្ត ទុកដាក់​ស្តាប់​ការផ្សព្វផ្សាយ​ឲ្យ​បាន​យល់​និង​បន្ត​ផ្សព្វផ្សាយ​ដល់​បងប្អូន​នៅ​មូលដ្ឋាន​ទៀត ព្រមទាំង​ត្រូវមាន​ការឆ្លើយតប​ទៅនឹង​ពួក​អគតិ​ដែល​នៅតែ​ចិញ្ចឹម​ចិត្ត វាយប្រហារ​រាជរដ្ឋាភិបាល​រឿង​កា​ត ប.ស.ស​នេះ ហើយ​យើង​ត្រូវ​ដឹង​ថា ចលនា បដិវត្ត​ន៍​ព​ណ៌​នៅ​មាន​នៅឡើយ​ក្នុង​ការ​ប្រឆាំងនឹង​រាជ​ដ្ឋា​ភិ​បាល​ស្របច្បាប់​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ថាបនិក World Rice Conference គាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ រហូត​មក​ដល់​ពេល​នេះ និង​តទៅ​អនាគត គ្មាន​គណបក្ស​ណា​មួយ​មក​អាច​ជំនួស​បក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​ដឹក​នាំ​រាជរដ្ឋាភិបាល​បាន​ឡើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រី៖ កិច្ចសហប្រតិបត្តិរវាងអាមេរិក-កម្ពុជា សម្រេចផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ពិសេសលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ៩ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

Los Angeles កើតភ្លើងឆេះព្រៃច្រើនឡើងៗ បន្ថែមទៀត ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ពិបាកគ្រប់គ្រង

Sokha Hotels

ព័ត៌មានពេញនិយម