ព័ត៌មានជាតិ
ក្រសួងបីជួបប្រជុំលើកដំបូង បានព្រមព្រៀងដាក់ចេញគោលការណ៍សំខាន់ៗចំនួន៤ ដើម្បីជួយពលរដ្ឋ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ បានជួបប្រជុំគ្នាជាលើកដំបូង នៅថ្ងៃទី០៦ ខែឧសភា នៅទីស្ដីការក្រសួងកសិកម្ម។ បន្ទាប់ពីបានស្តាប់បទបង្ហាញពីមន្ត្រីជំនាញមកពីក្រសួងទាំង៣ ព្រមទាំងឆ្លងកាត់ការពិភាក្សាយ៉ាងផុលផុស លោករដ្ឋមន្ត្រីទាំង៣រូប ជាសហប្រធានអង្គប្រជុំបានព្រមព្រៀងជាគោលការណ៍នូវចំណុចសំខាន់ចំនួន៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម ស្តីពី កិច្ចប្រជុំត្រីភាគី អំពី “ការងារកសិកម្ម អភិវឌ្ឍន៍ជនបទ និងធនធានទឹក”។
តាមសេចក្ដីប្រកាសព័ត៌មានដដែល កិច្ចព្រមព្រៀងជាគោលការណ៍នូវចំណុចសំខាន់ចំនួន៤ រួមមាន៖ទី១. កំណត់គោលដៅយុទ្ធសាស្ត្រដែលជាអាទិភាពរួមរបស់ក្រសួងទាំង៣ ដោយដាក់កម្លាំងនិងធនធានរួមគ្នាដើម្បី សហការអនុវត្តឱ្យបានជោគជ័យ។ ទី២. ប្រឹក្សាយោបល់ជាមួយគ្នាតាមជំនាញនិងវិស័យរៀងៗខ្លួនឱ្យបានទៀងទាត់និងជាប់លាប់ ដើម្បីបង្ការនិងទម្លុះ នូវភាពរាំងស្ទះទាំងឡាយដើម្បីឈានទៅសម្រេចបាននូវគោលដៅដែលបានកំណត់។
ឯទី៣. ផ្សារភ្ជាប់គម្រោងនិងកម្មវិធីគោលនយោបាយដែលពាក់ព័ន្ធនឹងសហគមន៍របស់ក្រសួងទាំង៣ ដូចជា សហគមន៍កសិកម្មទំនើបរបស់ក្រសួងកសិកម្ម សហគមន៍កសិករប្រើប្រាស់ទឹករបស់ក្រសួងធនធានទឹក និង គម្រោងភូមិគំរូរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើយ៉ាងណាជួយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យទទួលបាន អត្ថប្រយោជន៍ជាអតិបរមា និងទី៤. ឯកភាពជាគោលការណ៍បង្កើតក្រុមការងារអន្តរក្រសួង ដើម្បីធ្វើការរួមគ្នាជាប់លាប់ និងដាក់ចេញនូវរបបប្រជុំ ទៀងទាត់រៀងរាល់៣ខែម្តង ដើម្បីតាមដានការងារដែលបានដាក់ចេញ និងកំណត់ផែនការងារបន្ត។
ដោយឡែក ក្នុងកិច្ចប្រជុំដដែល លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានបានចាត់ទុកកិច្ចប្រជុំដែលក្រសួងទាំង៣ បានជួបគ្នានៅថ្ងៃចន្ទ ថាមានសារៈសំខាន់ ដើម្បីឱ្យថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីជំនាញនៃក្រសួងទាំង៣ បានយល់អំពីយុទ្ធសាស្ត្រនិងការងារ អាទិភាពរបស់ក្រសួងនីមួយៗ ហើយប្រមូលផ្តុំធនធាននិងបច្ចេកទេស សម្រាប់អនុវត្តការងារ បម្រើប្រជាជនឱ្យបាន លទ្ធផលកាន់តែប្រសើរ។ តាមរយៈកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី ឌិត ទីណា មានសុទិដ្ឋិនិយមថា ក្រសួងទាំង៣ នឹងចាប់ផ្តើមបង្កើនកិច្ចសហការរវាងគ្នាឱ្យកាន់តែរលូន ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាជនឱ្យមានបាន ផ្តល់ផល ចំណេញដល់កសិករ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចដល់ទីជនបទ។
ចំណែកលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានគូសបញ្ជាក់អំពីគោលនយោបាយទឹករបស់ កម្ពុជាដែលត្រូវបម្រើដល់អន្តរវិស័យ។ យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អះអាងថា ការផ្គត់ផ្គង់ទឹក សម្រាប់វិស័យកសិកម្មក៏ជាអាទិភាពមួយរបស់ក្រសួងផងដែរ ហើយក្រសួងធនធានទឹក និងឧតុនិយម នឹងសហការ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីដោះស្រាយបញ្ហាទឹកជូនដល់ប្រជាកសិករ តាមរយៈការអភិវឌ្ឍ ប្រព័ន្ធធារាសាស្ត្រនៅតាមភូមិសាស្ត្រដែលប្រឈមនឹងការខ្វះទឹក ឬរងគ្រោះដោយទឹកជំនន់ជាប់ជាប្រចាំ។
ដោយឡែក សម្រាប់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានសម្តែងការគាំទ្រចំពោះការលើក ឡើងរបស់សហប្រធានអង្គប្រជុំទាំង២រូប និងបានប្តេជ្ញាថា ក្រសួងអភិវឌ្ឍន៍ជនបទត្រៀមខ្លួនរួចជាស្រេច ដើម្បីសហការ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួងធនធានទឹក និងឧតុនិយម ដើម្បីអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធចាំបាច់នានា ដើម្បីឈានទៅសម្រេចឱ្យបាននូវគោលនយោបាយអាទិភាពដែលដាក់ចេញដោយរាជរដ្ឋាភិបាល អាណត្តិទី៧៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+៦ ថ្ងៃ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+១ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ