Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ស្រុក​ក្រូចឆ្មារ​នឹងទទួល​បាន​ផ្លូវ ៤​ខ្សែ បន្ថែម​ទៀត ក្នុង​ពេល​ឆាប់ៗ

បានផុស

នៅ

ត្បូងឃ្មុំ ៖ គម្រោង​ដេញថ្លៃ​ផ្លូវ​បេតុង​អា​មេ និង​ផ្លូវ​គ្រួស​ក្រហម​ចំនួន​៤​ខ្សែ នៅក្នុង​សាលាឃុំ​កំពង់ទ្រាស ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២៤​នេះ គេ​ឃើញ​មានការ​រៀបចំ​ដាក់​ឲ្យ​ដេញថ្លៃ ផ្លូវ​បេតុង និង​ផ្លូវ​គ្រួស​ក្រហម ទៅតាម​នីតិ​វិធី​យ៉ាង​មាន​របៀបវារៈ ក្នុង​ដំណើរការ​ដូច​សព្វមួយដង គ្មាន​ភាព​រញ៉េរញ៉ៃ តាមរយៈ​ការ​រុញច្រាន​គ្នា គ្មាន​ការ​ឡាំប៉ា ខុស​ឯក​តា គណនា​កែ​ទិន្នន័យ​ខុស​បច្ចេកទេស​នោះទេ​  បរិយាកាស​ដ៏​ស្អាតស្អំ​នេះ ប្រជាពលរដ្ឋ​គ្មាន​ការសង្ស័យថា លទ្ធផល​បាន​ទៅ​ក្រុមហ៊ុន​ដដែលៗ នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សឺ​ង គិរី​វ៉ាន់ឌី នាយក​ទីចាត់ការ ផែនការ​វិនិយោគ​ខេត្ត បាន​បញ្ជាក់​ថា ផ្លូវ​ទាំង ៤​គម្រោង ខាងលើ​រួមមាន​. ឃុំ​កំពង់ទ្រាស ស្រុក​ក្រូចឆ្មារ គម្រោង​ទី ១ ជួសជុល​ផ្លូវ​គ្រួស​ក្រហម​ប្រវែង ២,០៥ គីឡូម៉ែត្រ ទទឹង ៥ ម៉ែត្រ តម្លៃ​ដាក់​ឲ្យ​ដេញ​តម្លៃ​ជិត​១៧៤​លាន​រៀល គម្រោង​ទី​២ ផ្លូវ​បេតុង​អា​មេ ប្រវែង ០,២ គីឡូម៉ែត្រ ទទឹង ៤ ម៉ែត្រ តម្លៃ​ដាក់​ឲ្យ​ដេញ​ជិត ១១៩​លាន​រៀល គម្រោង​ទី ៣ របស់​ឃុំ​ប៉ឺ​ស​១ សាងសង់​ផ្លូវ​បេតុង​អា​មេ​ប្រវែង ០,២៣៥ គីឡូម៉ែត្រ ទទឹង​ប្រវែង ៤ ម៉ែត្រ តម្លៃ​ដាក់​ឲ្យ​ដេញ ជិត​១២៧​លាន​រៀល និង​គម្រោង​ទី​៤ របស់​ឃុំ​ប៉ឹ​ស​១ ដែរ សាងសង់​ផ្លូវ​គ្រួសធម្មជាតិ​ប្រវែង ១,៥ គីឡូម៉ែត្រ ទទឹង​៥ ម៉ែត្រ តម្លៃ​ដាក់​ឲ្យ​ដេញ​តម្លៃ​ជិត ១៥២​លាន​រៀល លទ្ធផល​ជោគជ័យ​ទាំង ៤​គម្រោង បាន​ទៅ​ក្រុមហ៊ុន លន់ រិទ្ធី ដេញ​បាន​ទាំងអស់​តែម្ដង។

លោកនាយ​ទីចាត់ការ ផែនការ​វិនិយោគ​ខេត្ត​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ក្រុមហ៊ុន​ប្រកួ​ត​ប្រជែង​មាន​ចំនួន ១៥​ក្រុមហ៊ុន ក្រោយ​បើក​សំណើ​បាន​ទៅ​ក្រុមហ៊ុន លន់ រិទ្ធី ទាំង​៤​គម្រោង ដែល​ទទួល​បាន​សិទ្ធិ​ក្នុងការ​សាងសង់ តម្លៃ​សរុប​ដេញ​បាន​ទាំង​៤​គម្រោង​ចំនួន​ទឹកប្រាក់​៥៣៨​លាន​រៀល។

ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នោះ​សង្កេត​ឃើញ​ថា ការ​ដេញថ្លៃ​ខាងលើនេះ ប្រកបដោយ​បរិយាកាស​ល្អ មានការ​ប្រកួត​ប្រជែង ច្បាស់លាស់ សង្ឃឹមថា ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​ក្នុងការ​សាងសង់​ផ្លូវ​នេះ​នឹង​មាន​គុណភាព​ល្អ​ពិតប្រាកដ ព្រោះ​ពេល​សាងសង់​ផ្លូវ ពួកគាត់​ចូលរួម​ពិនិត្យ​បើ​ត្រូវ​ស្តង់ដារ​ទើប​ពួកគាត់​ទទួលយក បើ​ធ្វើ​ខុស​បច្ចេកទេស​ពួកគាត់​មិន​ទទួលយក​ទេ​៕

ដោយ ៖ សាន វិ​ឡែ​ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម