ព័ត៌មានជាតិ
ថ្ងៃទី៦ឧសភា ខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋជិត៤០ខ្នងក្នុងស្រុកចំនួនពីរ នៃខេត្តបាត់ដំបង
យ៉ាងហោចណាស់ក៏មានស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង ដែលទទួលរងផលប៉ះពាល់ពីគ្រោះធម្មជាតិ ដែលកើតឡើងដោយខ្យល់កន្ត្រាក់បានធ្វើឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន៣៧ខ្នង ត្រូវបានបំផ្លាញស្ទើរទាំងស្រុង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ស្រុកដែលរងគ្រោះដោយខ្យល់កន្ត្រាក់នេះ គឺស្រុកថ្មគោល និងស្រុកបាណន់។ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៥និង១៥នាទី មានករណីភ្លៀងលាយឡំខ្យល់កន្ត្រាក់បានបក់បោកទៅលើភូមិចំនួន៤ ក្នុងឃុំអូរតាគី ស្រុកថ្មគោល គឺភូមិវាលទ្រា ភូមិព្រៃដាច់ ភូមិត្រាង និងភូមិត្រស់ បណ្ដាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន២២ខ្នងផ្ទះ ។
លុះនៅវេលាម៉ោង១៦និង១៥នាទី ក្នុងថ្ងៃដដែល មានករណីភ្លៀង និងខ្យល់កន្រ្តាក់ ដែលបានបោកបក់បណ្តាលអោយខូចខាតផ្ទះប្រជាពលរដ្ឋ លើភូមិចំនួនពីរ ក្នុងឃុំតាគ្រាម នៅស្រុកបាណន់ គឺភូមិតាង៉ែន និងភូមិអូរស្លាបប៉ាង ខូចខាតចំនួន១៥ខ្នងផ្ទះ។ ដោយករណីទាំងពីរខាងលើនេះ មិនបណ្តាលអោយរងរបួសដល់មនុស្ស សត្វឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៥ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងអប់រំ ហាមលក់ ផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំង ជាប់បរិវេណសាលារៀន