Connect with us

សេដ្ឋកិច្ច

​ប្រើសេវាប្រព័ន្ធចែករំលែកព័ត៌មាន​ឥណទាន ​ជួយឱ្យអតិថិជន​ទទួលបានប្រាក់កម្ចីកាន់តែខ្ពស់​

បានផុស

នៅ

មន្ត្រីជំនាញរបស់ក្រុមហ៊ុន ​ក្រេឌីត ប្យួរ៉ូ​​​ ខេមបូឌា​ (CBC) ​បានលើកឡើងថា​ CBC គឺជាក្រុមហ៊ុន ​ទទួល និងរក្សាទុក​នូវព័ត៌មានប្រវត្តិ​នៃ​ការ​សង​ប្រាក់ ​និងកម្ចីឥណទានរបស់អតិថិជន​ពីគ្រឹះស្ថាន ​ធនាគារ ​និងមីក្រូហិរញ្ញវត្ថុ ​ហើយបញ្ចេញទៅវិញ​តាមរយៈរបាយការណ៍ឥណទាន ​ដើម្បីឱ្យគ្រឹះស្ថានយកទៅពិនិត្យមើល ពោលគឺ CBC នៅ​កណ្ដាលរវាងគ្រឹះស្ថាន និងអតិថិជន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ខុម ច័ន្ទតារា នាយកប្រតិបត្តិការ នៃក្រុមហ៊ុន​ ក្រេឌីត ប្យូរ៉ូ (CBC) បានលើកឡើង​នៅក្នុង​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពីការស្វែងយល់អំពីប្រតិបត្តិការ​ប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា​នៅ​ថ្ងៃទី ​០៦ ​ខែមេសា ​ឆ្នាំ ២០២៤ ​ថា គោលដៅនៃប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ​មិនថាតែកម្ពុជានោះទេ ​គឺនៅទូទាំងពិភពលោកប្រើពាក្យលំហូរព័ត៌មាននៃការសម្រេចចិត្តលើឥណទាន។

​លោក ខុម ច័ន្ទតារាបន្តថា៖ «បញ្ហាគឺកង្វះព័ត៌មានពិតប្រាកដរវាងអតិថិជន ​និងអ្នកផ្ដល់កម្ចី ​អ្នក​ផ្ដល់​កម្ចី​ត្រូវសិក្សាច្រើនតាំងពីឥរិយាបថសងត្រឡប់របស់អតិថិជន ​មុនពេលអនុម័តប្រាក់កម្ចីឱ្យ​អតិ​ថិជន ចំណុច​នេះហើយដែល CBC ទៅបំពេញត្រង់ចន្លោះខ្វះខាត»។​

​បើតាមលោក ខុម ច័ន្ទតារា ​ផលនៃការចែករំលែកព័ត៌មាន​ឥណទាន ​ជួយសម្រួលឱ្យអតិថិជន​មានលទ្ធភាពទទួបានកម្ចីឥណទាន និងមានអំណាចចរចាខ្ពស់លើទំហំឥណទាន និងការប្រាក់។ «ទទួលបានឥណទានលឿនជាងមុន កាត់បន្ថយហានិភ័យ និងការពារបំណុលច្រើនលើសលុប»។ លោក ច័ន្ទតារា បន្ថែម។

យោងតាមរបាយការណ៍របស់ CBC បានឱ្យដឹងថា ការសងត្រឡប់វិញរបស់អ្នកខ្ចីប្រាក់ គឺអ្នកសងយឺតជាង ៩០ថ្ងៃមានចំនួន ៤.៥% ក្នុងឆ្នាំ២០២៣។

របាយការណ៍ដដែលបន្ថែមថា គិតត្រឹមដំណាច់ឆ្នាំ ​២០២៣ ប្រជាពលរដ្ឋកម្ពុជាជិត ៥ លាននាក់ ​កំពុងប្រើប្រាស់កម្ចីពីប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ដែលមានទំហំទឹកប្រាក់ប្រមាណ ៥៧,៦ ពាន់លាន​ដុល្លារ។​

​ស៊ីប៊ីស៊ី បានបញ្ជាក់ថា ក្នុងចំណោមសមតុល្យឥណទាន​ដែលមាន ៥៧,៦ ពាន់​លានដុល្លារ​ក្នុង​​​ឆ្នាំ​២០២៣នោះ គឺ​ជិត៦០ភាគរយ ត្រូវបានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តល់ទៅ​ឱ្យប្រជាជន​នៅរាជ​ធានី-ខេត្តចំនួន៣ គឺនៅរាជធានីភ្នំពេញ ខេត្ត​កណ្តាល និងខេត្តសៀមរាប។​ 

នៅភ្នំពេញ មានទំហំឥណទាន​ច្រើន​ជាង​គេ រហូតដល់ជាង ២៨,៥ ពាន់លានដុល្លារ និង​​ស្មើ​នឹង​​ ៥០ ​​ភាគរយនៃទំហំឥណទានទូទាំងប្រទេស ដោយមានអ្នកប្រើ​ប្រាស់​កម្ចីចំនួន​៦៧,៧​ ម៉ឺននាក់៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ កងទ័ពជាផ្នែកមួយនៃការរួមចំណែក ឆ្ពោះទៅសម្រចចក្ខុវិស័យឆ្នាំ២០៥០

ជីវិតកម្សាន្ដ២ នាទី មុន

ព្រឹត្តិការណ៍ Oktoberfest អាល្លឺម៉ង់​ នឹងរៀបចំនៅកម្ពុជា នាចុងខែតុលានេះ

ព័ត៌មានជាតិ៥ នាទី មុន

កម្ពុជា និងអង្គការសុខភាពពិភពលោក ចុះហត្ថលេខាជាមួយគ្នាលើយុទ្ធសាស្រ្តលើកកម្ពស់សុខភាព៥ឆ្នាំខាងមុខ សម្រាប់ប្រជាជនកម្ពុជា

សន្តិសុខសង្គម១១ នាទី មុន

ប្រើប្រាស់គ្រឿងញៀនលើសកម្រិត យកកាំបិតអារ.ក ខ្លួនឯងមិនស្លាប់ ផ្អើលពេញសង្កាត់ក្រាំងធ្នង់

ជីវិតកម្សាន្ដ១៨ នាទី មុន

នាយ ក្រិន ចេញបញ្ជាក់ ក្រោយមានអ្នកចែករំលែកដំណឹងមិនពិត ថាខ្លួនបាត់បង់ជីវិត

Sokha Hotels

ព័ត៌មានពេញនិយម