Connect with us

ព័ត៌មានជាតិ

មន្ទីរបរិស្ថានខេត្តបាត់ដំបង កំពុងបញ្ជូនសំណាកទឹកកខ្វក់ពណ៌ខ្មៅក្នុងអូត្រែង ទៅពិនិត្យនៅភ្នំពេញ

បានផុស

នៅ

មន្ទីរ​បរិស្ថាន​ខេត្ត​បាត់​ដំបង​ បាន​បញ្ជូន​សំណាក​ទឹក​កខ្វក់​ដែល​ហូរ​ចូល​ទៅ​ក្នុង​អូត្រែង​ដើម្បី​ឲ្យ​ក្រសួងបរិស្ថាន​ពិនិត្យ​ ហើយ​​បើរកឃើញ​ថាទឹក​​នោះ​មាន​សារធាតុ​ពុល​នឹង​ចាត់​ការ​តាម​ផ្លូវច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​បរិស្ថាន​ខេត្ត​បាត់ដំបង​បាន​បញ្ជាក់ថា​ នឹង​ចាត់វិធាន​ការ​តាមផ្លូវច្បាប់​ទៅ​លើ​ទីតាំង​កែច្នៃ​ផ្លែស្វាយ​ពីរកន្លែង​នៅ​ស្រុក​រតនៈ​មណ្ឌល​ ខេត្ត​បាត់ដំបង ប្រសិន​បើរក​ឃើញ​ថា​ទឹក​កខ្វក់​ពណ៌ខ្មៅ​ដែល​បង្ហូរ​ចេញ​ពីទីតាំង​ខាងលើ​នេះ​ចូល​ទៅ​ក្នុង​អូត្រែង ហើយ​បន្ត​ហូរ​ចូល​មក​ក្នុង​ស្ទឹងសង្កែមានសារធាតុ​ពុល។

លោក កត បូរ៉ាន់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាត់ដំបង​បាន​បញ្ជាក់​កាល​ពីថ្ងៃទី៦ ឧសភា នេះ​ថា សំណាក​ទឹក​កខ្វក់​ដែល​ហូរចេញពីរោងចក្រកែច្នៃ​ផ្លែស្វាយ​ឈ្មោះ Cambodia កង​ហ្វាមហ្វត ខូអិលធីឌី នៅ​ក្នុងភូមិស្វាយ​ស ​ឃុំត្រែង​ ស្រុក​រតនៈមណ្ឌល បាន​បញ្ជូន​ទៅកាន់ក្រសួង​នៅ​ឯ​ទីក្រុងភ្នំពេញ​ដើម្បី​ពិនិត្យរួចហើយ តែ​មិនទាន់​បាន​ទទួល​លទ្ធផល​នោះទេ ដោយ​ក្រុម​ការងារ​បាន​ចុះ​ពិនិត្យ​ឯកសារ​របស់​ក្រុមហ៊ុន​ផលិតកែច្នៃផ្លែស្វាយនេះរួចរាល់ហើយ ដើម្បី​ត្រៀម​បញ្ឈប់​សកម្មភាព ឬ​ពិន័យ​ជា​​ប្រាក់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​រោងចក្រ​ ប្រសិន​បើរកឃើញថា ​សំណាក់ទឹក​កខ្វក់​ពណ៌ខ្មៅ​នោះមានសារធាតុពុល​ដោយ​ផ្អែក​ទៅលើ​ភស្តុតាង​នានា​ បើ​ទោះបី​ជា​មជ្ឈដ្ឋាន​មួយចំនួននិយាយ​ថា​ រោងចក្រ​នេះ​មិនមាន​ប្រើសារធាតុគីមី​យ៉ាងណាក៏ដោយ។

ថ្មីៗ​នេះ​ដោយ​មានការណែ​នាំ​ពី​លោក សុខ លូ អភិបាល​នៃគណៈ​អភិបាល​ខេត្ត​បាត់​ដំបង បាន​ចាត់​តាំង​ឲ្យ​លោក អភិបាល​ខេត្តរង ផេង​ សុទ្ធី ដឹក​នាំ​​ក្រុមការងារ​ដែល​ក្នុងនោះមាន លោក កត បូរ៉ាន់ ប្រធានមន្ទីរ​បរិស្ថាន​ខេត្ត និង​លោក តូច ឈួនសៅរិទ្ធ ប្រធានមន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ចុះ​ទៅ​សហការ​ជា​មួយ​នឹង​អាជ្ញាធរមូលដ្ឋាន ដើម្បី​ពិនិត្យ​ និង​ធ្វើការណែ​នាំដល់រោងចក្រកែច្នៃប្រែស្វាយនេះ ដើម្បី​រក​វិធានការ​ដោះស្រាយ​ជា​បន្ទាន់​ពី​រឿង​ការ​ប៉ះពាល់​ដល់​​សុខភាព​មនុស្ស និង​សត្វ​ពាហនៈ ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៦ នាទីutes មុន

រោងចក្រកាត់ដេរសម្លៀកបំពាក់ម៉ាក Adidas តម្លៃ ៩០ លានដុល្លារ ត្រៀមដំណើរការផលិតកម្មឆាប់ៗនៅកម្ពុជា

កីឡា១៧ នាទីutes មុន

ព្រះ​មហា​ក្សត្រត្រាស់​បង្គាប់​តែង​តាំង​ សមាសភាព​គណៈកម្មាធិការ​ជាតិ​ប៉ារ៉ាឡាំពិកកម្ពុជា​ថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

ចុងសប្តាហ៍នេះ អាមេរិក ជួបព្យុះព្រឹលធ្ងន់ធ្ងរ ប៉ះពាល់ពលរដ្ឋជាង ៣០០លាននាក់

ព័ត៌មានជាតិ៣៥ នាទីutes មុន

សម្ដេចតេជោ អរគុណនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានតែងតាំងសម្តេច «ជាទីប្រឹក្សាលើកិច្ចការអាស៊ាន» និងថានេះជាកិត្តិយសដ៏ធំធេង

សេចក្ដីជូនដំណឹង៣៩ នាទីutes មុន

ក្រុមហ៊ុន Panasonic ផ្តល់វង្វាន់អាហារូបករណ៌ទៅដល់សិស្សឆ្នើមនៅប្រទេសកម្ពុជា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជន​តាំងពីខែមីនា ឆ្នាំ២០២៤

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក លី ធុជ ពាំនាំសាររំលែកមរណទុក្ខពីសម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនចំពោះក្រុមគ្រួសារនៃសព លោក ពៅ នេពីន​ ដែលគ្រោះថ្នាក់បាត់បង់ជីវិតក្នុងឧបទ្ទវហេតុផ្ទុះមីន

កីឡា៥ ម៉ោង មុន

លោក Mike Tyson ទិញវីឡាតម្លៃ១៣លានដុល្លារ ក្រោយប្រកួតជាមួយ Jake Paul

Sokha Hotels

ព័ត៌មានពេញនិយម