Connect with us

សេដ្ឋកិច្ច

កម្ពុជានឹងសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនHuawei ដើម្បីប្រើប្រាស់ប្រព័ន្ធឌីជីថល​ជំរុញវិស័យទេចរណ៍

បានផុស

នៅ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ សូកេន ស្វែងរកកិច្ចសហការ​ជាមួយ​ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន ​ Huawei ក្នុងការជំរុញការប្រើប្រាស់​បច្ចេកវិទ្យាឌីជីថល​នៅក្នុងវិស័យទេចរណ៍។

ការលើកឡើងរបស់លោក សុខ សូកេន ធ្វើឡើងក្នុងជំនួបជាមួយលោក TAO Guangyao អនុប្រធានប្រតិបត្តិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក​ និងជាប្រធានប្រតិបត្តិប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃក្រុមហ៊ុន Huawei នៅទីស្តីការក្រសួងកាលពីថ្ងៃទី៦ ខែឧសភា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បានគូសបញ្ជាក់ពីចក្ខុវិស័យក្នុងការពង្រឹងកិច្ចសហការដ៏ល្អរវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Huawei ក្នុងការជំរុញទេសចរណ៍ឌីជីថលនៅកម្ពុជា។

ជាមួយគ្នានោះដែរ លោក Tao Guangyao បានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់ក្រសួងទេសចរណ៍ និងបានប្តេជ្ញាចិត្តចូលរួមគាំទ្រយ៉ាងពេញទំហឹងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើន។

លោក ធួន ស៊ីណាន ​​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATACC) បានលើកឡើងថា ការចាប់យកនៃការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងវិស័យទេចរណ៍គឺជាការឆ្លើយតបទៅនឹងបរិបទនៃការវិវឌ្ឍន៍នៃយុគ្គសម័យឌីជីថលដែលវាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយផ្សព្វផ្សាយទៅកាន់ភ្ញៀវទេចរជាតិនិងអន្តរជាតិបានយ៉ាងទូលំទូលាយ។

លោកបានថ្លែងថា៖«ជាការពិតណាស់ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងវិស័យទេចរណ៍នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេចរទាំងជាតិនិងអន្តរជាតិពីគ្រប់ទិសទីមកទស្សនាកម្ពុជា។ យើងដឹងហើយថា នាពេលបច្ចុប្បន្ន យើងពុំចាំបាច់ធ្វើដំណើរទៅស្វែងរកដំណឹងអំពីដំណើរកម្សាន្តនៅទីណានោះទេ យើងគ្រាន់តែមានទូរស័ព្ទក្នុងដៃគឺយើងអាចស្គាល់ច្បាស់ពីទីកន្លែងដែលយើងចង់ទៅកម្សាន្តនោះហើយ»។

ប្រទេសកម្ពុជាបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ១,៥៨ លាននាក់ក្នុងត្រីមាសទី១នៃឆ្នាំ ២០២៤ កើនឡើង២២១,៥ ភាគរយពី១,២៩លាននាក់ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំមុន។  នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម