ព័ត៌មានជាតិ
សម្ដេចតេជោ និងមេដឹកនាំមីយ៉ាន់ម៉ា បញ្ជាក់ពីការរង់ចាំធ្វើការជាមួយគ្នា ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ
សម្ដេចតេជោ ហ៊ុន សែន និងមេដឹកនាំកំពូលរបស់មីយ៉ាន់ម៉ា បានបញ្ជាក់ពីការរង់ចាំដើម្បីធ្វើការជាមួយគ្នា ក្នុងគោលបំណងពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា និងមីយ៉ាន់ម៉ា។
ការបញ្ជាក់នេះបានធ្វើឡើងតាមរយៈសារលិខិតឆ្លើយឆ្លងគ្នារវាងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងលោក មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃប្រទេសមីយ៉ាន់ម៉ា។ លិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ចុះថ្ងៃ ទី៦ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ជូនលោក មីន អោងឡាំង ដូច្នេះថា «ក្នុងនាមជាប្រធានព្រឹទ្ធសភាកម្ពុជា ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ និងស្ថាប័ននីតិប្បញ្ញត្តិនៃសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា ដើម្បីបន្តកែលម្អបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ដើម្បីលើកតម្កើងឧត្តមប្រយោជន៍នៃប្រទេស និងប្រជាជនយើងទាំងពីរ»។
ខ្លឹមសារនៃលិខិតដដែលនេះ ក៏បានរម្លឹកអំពីទំនាក់ទំនងរវាងកម្ពុជា និងមីយ៉ាន់ម៉ា ដែលមានចំណងមិត្តភាព សាមគ្គី ភាព និងកិច្ចសហប្រតិបត្តិការ ជាប្រវត្តិសាស្ត្រ និងជាវប្បធម៌យ៉ាងមាំយូរអង្វែង ហើយបាននាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរ។
ការលើកឡើងខាងលើនេះពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ជាការឆ្លើយតបនឹងមេដឹកនាំមីយ៉ាន់ម៉ា លោក មីន អោងឡាំង។ លិខិតផ្ញើជូនសម្ដេចតេជោ កាលពីដើមខែមេសា ឆ្នាំ២០២៤ លោក មីន អោងឡាំង បានបញ្ជាក់ពីការទន្ទឹមរង់ចាំរបស់លោកក្នុងការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ដើម្បីប្រយោជន៍ទៅវិញទៅមកនៃប្រជាជនរបស់ប្រទេសទាំងពីរ។
មេដឹកនាំកំពូលមីយ៉ាន់ម៉ារូបនេះ បញ្ជាក់ថា ក្នុងរយៈពេល៦ទសវត្សរ៍នៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរបស់មីយ៉ាន់ម៉ា និងកម្ពុជា គឺតែងតែរក្សាបាននូវមិត្តភាពដ៏ជិតស្និទ្ធ ការយោគយល់ និងជឿទុកចិត្តគ្នាទៅវិញទៅមក ដោយផ្អែកលើភាពស្រដៀងគ្នានៃវប្បធម៌ សាសនា និងប្រពៃណី។ លោក ក៏សម្ដែងក្ដីជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចតេជោ ប្រទេសកម្ពុជានឹងបន្តទទួលបានសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាព៕
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ