Connect with us

សេដ្ឋកិច្ច

ពាណិជ្ជករថារំពឹងថា​ តម្លៃមាសនឹងស្ថិតក្នុងរង្វង់ ២ ៥០០ដុល្លារក្នុង១អោននៅឆ្នាំនេះ ចំពេលដែលមានការទិញលក់យ៉ាងគំហុក

បានផុស

នៅ

ពាណិជ្ជករមាសក្នុងប្រទេសថៃនិយាយថាតម្លៃមាសពិភពលោកនៅតែស្ថិតក្នុងដំណើរឆ្ពោះទៅរកតម្លៃ២ ៥០០ដុល្លារក្នុងមួយអោនក្នុងឆមាសទី២ក្នុងឆ្នាំ ២០២៤នេះ បន្ទាប់ពីបានធ្លាក់ចុះក្រោម ២ ៣០០ ក្នុង១អោនកាលពីពេលថ្មីៗនេះ ទោះបីជាតម្លៃទីផ្សារទាបជាងការរំពឹងទុកពាក់ព័ន្ធនឹងការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាមេរិកអាចនឹងធ្វើឡើងប្រហែលពីរដងក្នុងឆ្នាំនេះ ធ្លាក់ចុះពី ៣ទៅ ៤ដងកាលពីមុន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Jitti Tangsithpakdi ប្រធានសមាគមពាណិជ្ជករមាសបានលើកឡើងពីការបន្តទិញលោហៈ​មានតម្លៃនេះដោយធនាគារកណ្តាលពិភពលោក​ ខណៈដែលមាសកំពុងតែមានការផ្គត់ផ្គង់យ៉ាងតឹងរ៉ឹង។

លោកបានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា៖« កាលពីដើមយើងរំពឹងថាធនាគារកណ្តាលអាមេរិកនឹងទម្លាក់អត្រាការប្រាក់​ពី ៣ ទៅ ៤ ដងក្នុងឆ្នាំនេះ ដើម្បីជំរុញឱ្យតម្លៃមាសពិភពលោកកើនឡើងដល់ ២ ៥០០ ​ដុល្លារក្នុងមួយអោននៅចុងឆ្នាំនេះ ។ ឥឡូវ​នេះ​ការ​កាត់​បន្ថយ​មួយ ឬ​ពីរដង​ទំនង​ជាអាចនឹងកើតមាន ហើយ​យើង​រំពឹង​ថា​មាស​ពិត​ជា​នឹង​ឡើង​ដល់តម្លៃ​ ២ ៤០០ ​ ដុល្លារ និងក៏​អាចហក់​ឡើង​ដល់ ២​ ៥០០ដុល្លារផងដែរ»។

ការអត្ថាធិប្បាយរបស់លោក Jitti បានកើតឡើងនៅពេលដែលមាសស្ថិតនៅ​តម្លៃថេរគឺ ២ ២៩៩,៤៩ ដុល្លារ ក្នុងមួយអោនកាលពីថ្ងៃសុក្រ បន្ទាប់ពីបានធ្លាក់ចុះ​ជាង ១% កាលពីសប្តាហ៍មុន ដោយសារមាសនាពេលអនាគតរបស់សហរដ្ឋអាមេរិកធ្លាក់ចុះនៅត្រឹម ២ ៣០៩,២០ ដុល្លារក្នុង១អោន។  

តម្លៃបានធ្លាក់ចុះជាង ១៣០ដុល្លារ ក្នុង១អោន បន្ទាប់ពីឡើងដល់កម្រិតខ្ពស់បំផុតគឺ ២ ៤៣១,២៩ ដុល្លារក្នុងខែមេសា។

លោកបានមានប្រសាសន៍ថា៖« ការខាតបង់តម្លៃនាពេលថ្មីៗនេះត្រូវបានជំរុញជាចម្បងដោយការលក់ដ៏ស្លន់ស្លោ ជាពិសេស​អ្នកដែលបានទិញមាសនាពេលអនាគតដោយមានការរំពឹងទុកថានឹងទទួលបានប្រាក់ចំណេញ។ ឥឡូវនេះយើងកំពុងមើលឃើញថាវាអាចនៅក្នុងតម្លៃ ២ ២៧៥ដុល្លារ»៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៥ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម