Connect with us

វប្បធម៌ ជំនឿ

ប្រតិមាព្រះនរាយណ៍ផ្ទុំ នឹងយកទៅប្រទេសបារាំងដើម្បីជួសជុស និងរៀបចំពិព័រណ៍ឆ្នាំក្រោយ

បានផុស

នៅ

នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ សារមន្ទីរជាតិរៀបចំពិធីប្រោះព្រំសុំសេចក្តីសុខអំឡុងពេលវេចខ្ចប់ និងដឹកជញ្ជូនប្រតិមាវិចិត្រព្រះនរាយណ៍ផ្ទុំពីសំរិទ្ធមកពីប្រាសាទមេបុណ្យ ទៅសារមន្ទីរហ្គីមេ ប្រទេសបារាំង ដើម្បីធ្វើការជួសជុល និងរៀបចំពិព័រណ៌នៅទីនោះក្នុងឆ្នាំ២០២៥ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងនៅក្នុងកម្មវិធីថា ការបញ្ជូនប្រតិមាសំរិទ្ធដ៏វិចិត្រនេះ គឺជាគម្រោងសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេសរវាងកម្ពុជា និងបារាំង បានឯកភាពគ្នាតាំងពីឆ្នាំ២០១៩ម្ល៉េះ ប៉ុន្តែត្រូវបានពន្យាពេលដោយសារតែវិបត្តិកូវីដ ១៩។ គម្រោងនេះមានគោលបំណងក្នុងការជួសជុល អភិរក្ស និងសិក្សាវិភាគសមាសភាពផ្សំលើប្រតិមាព្រះនរាយណ៍ផ្ទុំ នៅវិទ្យាស្ថានក្នុងប្រទេសបារាំង ដើម្បីធ្វើការឈ្វេងយល់បន្ថែមពីបច្ចេកទេសផ្សេងៗ។ ក្រៅពីការងារវិភាគបច្ចេកទេសនេះ ក្រុមជំនាញនឹងសាកល្បងផ្គុំបំណែកទាំង៣៩ ដែលបានដាច់ចេញពីដងខ្លួនអស់រយៈកាលជិត១០០០ឆ្នាំ និងរៀបចំដំឡើងជា 3D ដើម្បីបានដឹងពីទីតាំងបំណែកទាំងនោះ។

លោកស្រីបាននិយាយថា៖ «ក្រោយគម្រោងអភិរក្ស និងវិភាគស្រាវជ្រាវនេះបញ្ចប់ ប្រតិមាដ៏វិចិត្រនេះនឹងត្រូវដាក់តាំងបង្ហាញក្នុងពិព័រណ៍មិនអចិន្ត្រៃយ៍នៅសារមន្ទីរសិល្បៈអាស៊ីហ្គីមេ ហើយការដាក់តាំងនេះ និងមានបន្ថែមរូបចម្លាក់អំពីសំរិទ្ធចំនួន១២៦ផ្សេងទៀត ដែលខ្ចីបន្ថែមពីសារមន្ទីរជាតិកម្ពុជា នាដំណាក់កាលទី២»។ លោកស្រីបន្ថែមថា ពិព័រណ៍ប្រតិមានេះនឹងរៀបចំនៅប្រទេសបារាំងអំឡុងពាក់កណ្តាលឆ្នាំ២០២៥ ក្រោយពីបញ្ចប់ពិព័រណ៍នៅទីនោះ ប្រតិមានេះនឹងត្រូវបន្តដំណើរទៅដាក់តាំងនៅសហរដ្ឋអាមេរិកចំនួន៣ទីតាំងបន្ថែមទៀត។ ការធ្វើដំណើររបស់ប្រតិមាដ៏វិចិត្រទៅកាន់ឆាកអន្តរជាតិនេះ ប្រៀបដូចជាការនាំយកទេពកោសល្យល្អឯកនៃបច្ចេកទេសសិតលោហៈដ៏អស្ចារ្យរបស់កម្ពុជា ទៅផ្សព្វផ្សាយឱ្យបានទូលំទូលាយនៅលើឆាកអន្តរជាតិផងដែរ។

ចំណែកលោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរជាតិបានលើកឡើងថា គម្រោងនេះត្រូវបានចំណាយពេលជាង៥ឆ្នាំមកហើយ ដើម្បីភ្ជាប់ទំនាក់ទំនងរួមគ្នាជាមួយបារាំងនិងកម្ពុជា ដោយបានចុះហត្ថលេខាចុងឆ្នាំ២០១៩ ប៉ុន្តែត្រូវបានផ្អាកដោយជំងឺរាតត្បាត បន្ទាប់មកក៏បានភ្ជាប់ទំនាក់ទំនងម្តងទៀតនៅចុងឆ្នាំ២០២៣។ លោកបន្តថា គម្រោងនេះ ផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងសម្រាប់ក្រសួង និងសារមន្ទីរជាតិ ដោយគម្រោងនេះបានជួយផ្សព្វផ្សាយស្នាដៃសិល្បៈខ្មែរលើឆាកអន្តរជាតិ។ ទន្ទឹមនោះ ក៏ផ្តល់អត្ថប្រយោជន៍ដល់ការបណ្តុះបណ្តាលមួយផ្នែកដល់អ្នកជំនាញកម្ពុជាក្នុងការ ជួសជុសស្រាវជ្រាវលោហៈធាតុផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥ នាទីutes មុន

ធ្លាប់អះអាងថាស្រលាញ់តែអ្នកមាន ឥលូវ Ngoc Trinh ប្រែជាចង់បានក្ដីសុខជាងលុយ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

មីស៊ីលរុស្ស៊ី បាញ់លើអ៊ុយក្រែន ជាមីស៊ីលហោះលឿនជាងសំឡេង១០ដង គ្មានអ្វីស្ទាក់ចាប់បាន

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

មេ​បញ្ជាការ​ជាន់ខ្ពស់​កូរ៉េ​ខាង​ជើងម្នាក់ រង​របួស​ក្នុង​​សង្គ្រាម​អ៊ុយក្រែន-រុស្ស៊ី

ជីវិតកម្សាន្ដ៨ នាទីutes មុន

នាដការីរបាំបុរាណ សុគា គីមលាង ប្រកាសតម្រុយចូលប្រកួត Miss Universe 2025

ព័ត៌មានជាតិ១៤ នាទីutes មុន

សមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា ប្ដេជ្ញាសហការជាមួយ គ ប ផ ក និងរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយនូវផលិតផលបារីក្លែងក្លាយ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពសាធារណៈ

Sokha Hotels

ព័ត៌មានពេញនិយម