Connect with us

ព័ត៌មានជាតិ

សម្ដេ​ចតេជោ ស្នើមេដឹកនាំមីយ៉ាន់ម៉ា ជួបលោកស្រី អ៊ុង សានស៊ូជី សួរសុខទុក្ខ តាមប្រព័ន្ធវីដេអូ

បានផុស

នៅ

សម្ដេ​ចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើមេដឹកនាំមីយ៉ាន់ម៉ា ជួបលោកស្រី អ៊ុង សានស៊ូជី ដើម្បីសួរសុខទុក្ខ តាមប្រពន្ធវីដេអូ ខណៈសំណើរនេះស្ថិតក្នុងការពិចារណារបស់លោក មីន អោងឡាំង។ ការស្នើនេះ​ បានលើកឡើងនៅក្នុងជំនួបជាមួយលោក មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃប្រទេសមីយ៉ាន់ម៉ា តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាកិច្ចចាប់ផ្ដើម សម្តេចតេជោ ហ៊ុន សែន បានសំដែងក្តីរីករាយដែលបានជួប លោក មីន អោងឡាំង សាជាថ្មី និង អរគុណចំពោះសារអបអរសាទររបស់មេដឹកនាំមីយ៉ាន់ម៉ារូបនេះ នៅឱកាសដែលសម្តេចបានជាប់ឆ្នោតធ្វើជាប្រធានព្រឹទ្ធសភា ។ សម្តេចបានលើកឡើងថា កិច្ចពិភាក្សានេះធ្វើឡើងក្នុងគោលបំណង ដើម្បីសាកសួសុខទុក្ខគ្នា និងដើម្បីទទួលបានការចែករំលែកពីបច្ចុប្បន្នភាពនៃការវិវឌ្ឍនៅមីយ៉ាន់ម៉ា។

ជាកិច្ចឆ្លើយតប លោក មីន អោងឡាំង ក៏បានសម្តែងការអបអរសាទរជាថ្មីម្តងទៀតចំពោះ សម្តេចតេជោ ដែលត្រូវបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា និងអរគុណ សម្តេចតេជោ និង​វាយតម្លៃខ្ពស់នៃការចូលរួមរបស់សម្តេចតេជោ ដែលបានមកធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ានាពេលកន្លង ហើយព្យាយាមចូលរួមចំណែកដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ក្នុងខណៈពេលដែលសម្តេចធ្វើជាប្រធានអាស៊ាន។

ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ក៏បានស្នើជាថ្មីម្តងទៀតឱ្យលោក មីន អោងឡាំង ពិចារណារៀបចំឱ្យមានជំនួបតាមប្រព័ន្ធវីដេអូរវាង សម្តេចតេជោ និងលោកស្រី អ៊ុង សានស៊ូជី ក្នុងគោលបំណងសួរសុខទុក្ខ ដោយសារ សម្តេចតេជោ និងលោកស្រីធ្លាប់ជា​សហការីជាមួយគ្នាជាច្រើនឆ្នាំនៅក្នុងកិច្ចការអាស៊ាន ។

ជាមួយគ្នានោះ សម្តេចតេជោ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទប្រាំចំនុច ហើយរំពឹងថាការរីកចម្រើននេះនឹងចូលរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាពដែលមានមីយ៉ាន់ម៉ាខ្លួនឯងជាអ្នកដឹកនាំ និងជាម្ចាស់។សម្តេចតេជោ ក៏បានស្វាគមន៍ការសម្រេចចិត្តរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ដែលបានបញ្ជូនតំណាងមិននយោបាយឱ្យចូលរួមក្នុងកិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្រ្តីការបរទេសកាលពីខែមករា និងលើកទឹកចិត្តឱ្យមីយ៉ាន់ម៉ាបន្តចាត់តំណាងចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗរបស់អាស៊ាន។

ជាការឆ្លើយតប លោក មីន អោងឡាំង បានឯកភាពក្នុងការបន្តបញ្ជូនតំណាងមិននយោបាយរបស់ខ្លួនចូលរួមក្នុងកិច្ចប្រជុំអាស៊ាន និងបានសន្យាថានឹងយកសំណើដទៃទៀតទៅពិចារណាដោយយកចិត្តទុកដាក់ខ្ពស់បំផុត ហើយនឹងបញ្ជូនប្រេសិតពិសេសរបស់ខ្លួនមកកាន់កម្ពុជានាពេលដ៏ឆាប់ខាងមុខ ដើម្បីបន្តពិភាក្សាទៅលើសំណើទាំងនេះ និងដើម្បីទទួលយកនូវការចែករំលែកបទពិសោធន៍ល្អៗពីគណៈកម្មជាតិរៀបចំការបោះឆ្នោតរបស់កម្ពុជា ពាក់ព័ន្ធជាមួយនឹងការរៀបចំការបោះឆ្នោតមួយដែលសេរី យុត្តិធម៍ និងមានតម្លាភាព ។

តាមរយៈជំនួបតាមប្រព័ន្ធវីដេអូនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាផងដែរពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការវិប្បធម៌ និងកីឡា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ១៣ នាទីutes មុន

ប្រធានគណបក្សខ្មែរតែមួយ ហៅទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយប្រើគំនុំសងសឹក ធ្វើជាដើមទុនបោកប្រាស់ពលរដ្ឋ

ព័ត៌មានជាតិ២៥ នាទីutes មុន

ស្ទឹងត្រែងជាខេត្តគ្មានសំណុំរឿងក្មេងទំនើងសូម្បីតែ១ ខណៈភ្នំពេញមានច្រើនជាងគេទី១ ខេត្តកំពង់ស្ពឺទី២ ខេត្តតាកែវទី៣

ព័ត៌មានជាតិ២៦ នាទីutes មុន

ថ្ងៃ​ទី២៩ធ្នូ ខាងមុខនេះ សមត្ថកិច្ច​នឹង​ផ្អាក​ចរាចរណ៍​បណ្ដោះអាសន្ន ពី​គល់ស្ពាន​ព្រែកព្នៅ ដល់ ផ្លូវជាតិលេខ៦ ដើម្បី​ ប្រារព្ធ “ទិវាសន្តិភាពនៅកម្ពុជា”

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

​លោក Yoon ប្រឈម​ដី​កាចាប់ខ្លួន​​ ក្រោយ​ខក​ខាន​​​បង្ហាញខ្លួន​តាមដី​ការ​កោះពីរលើក

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ទឹងត្រែងជាខេត្តគ្មានសំណុំរឿងក្មេងទំនើងសូម្បី១ករណី៖មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ឱ្យខេត្តផ្សេងយកគំរូដឹកនាំតាម!

សន្តិសុខសង្គម១១ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍១០ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ចរាចរណ៍៨ ម៉ោង មុន

បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ព័ត៌មានជាតិ២០ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម