ព័ត៌មានជាតិ
សម្ដេចតេជោ ផ្ដាំនិស្សិតទៅរៀននៅអូស្ត្រាលី ត្រូវធ្វើជាធនធានមនុស្សពូកែ ហើយមកជួយប្រទេសកំណើតវិញ
សម្ដេចតេជោ ហ៊ុន សែន ផ្ដាំនិស្សិតដែលត្រូវទៅសិក្សានៅអូស្ត្រាលី ត្រូវធ្វើជាធនធានមនុស្សដ៏ពូកែ ហើយកុំភ្លេចទឹកដីកំណើតរបស់ខ្លួនឱ្យសោះ ខណៈក្រុមនិស្សិត បានសន្យានៅចំពោះមុខសម្ដេចតេជោ ថា បន្ទាប់ពីបញ្ចប់ការសិក្សា នឹងត្រឡប់មកវិញចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
ការលើកឡើងនេះក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្រ្តាលី ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ នៅវិមាន៧មករា រាជធានីភ្នំពេញ។ ប្រតិភូនិស្សិតជ័យលាភីអាហារូបករណ៍នេះមានចំនួន១៨រូប ដឹកនាំដោយលោក ផេង គីមហេង មន្ត្រីពីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលនឹងត្រូវបន្តសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យនានា ក្នុងប្រទេសអូស្រ្តាលី។
និស្សិតជ័យលាភីទាំង១៨រូបនេះ គឺមកពីក្រសួងស្ថាប័នចម្រុះនានា រួមមាន ពីក្រសួងសុខាភិបាល ក្រសួងឧស្សាហកម្ម ក្រសួងអប់រំ ទីស្ដីការគណៈរដ្ឋមន្ត្រី អង្គការជាតិ អង្គការអន្តរជាតិ ហើយក្នុងនោះក៏មានធនាគារជាតិកម្ពុជា និងធនាគារ មេប៊ែងផងដែរ។ មុខជំនាញដែលត្រូវសិក្សានៅទីនោះ រួមមាន នីតិសាធារណៈអន្តរជាតិ ការរចនាទីក្រុង វិស័យបរិស្ថាន និងជីវភាព សន្តិសុខអន្តរជាតិ សហគ្រិនភាព និងនវានុវត្តន៍ សុខភាពសាធារណៈ ការគ្រប់គ្រងព័ត៌មានវិទ្យា សេដ្ឋកិច្ច ការអប់រំ ឧស្សាហកម្មច្នៃប្រឌិត ការគ្រប់គ្រងការអភិវឌ្ឍផ្នែកបរិស្ថាន ជាដើម។
នៅក្នុងជំនួបនាថ្ងៃនេះ សម្ដេចតេជោ បានរៀបរាប់ប្រាប់ក្រុមនិស្សិតអំពីដំណើរតស៊ូរបស់សម្ដេច ក៏ដូចជាថ្នាក់ដឹកនាំចាស់ៗ ដែលបាននាំមកសុខសន្តិភាព និងការកសាងប្រទេសពីបាតដៃទទេរ និងបានរៀបរាប់ពីការលំបាកនានា បើធៀបនឹងអ្នកជំនាន់ក្រោយពេលនេះ ដែលអាចទៅសិក្សាអាហារូបករណ៍ងាយស្រួល។
សម្ដេចតេជោ ក៏បានចោទជាសំនួរចំពោះនិស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ចំពោះដំណើរការប្រព្រឹត្តទៅរបស់រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧នេះ ដែលជាការឆ្លើយតប ក្រុមនិស្សិត បានសម្ដែងការពេញចិត្តចំពោះការដឹកនាំដ៏របស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីវ័យក្មេង ជំនាន់ថ្មី ដែលបានដំណើរការរយៈពេល៨ខែកន្លងទៅនេះ។ ក្រុមនិស្សិត បានវាយតម្លៃខ្ពស់ចំពោះគណៈរដ្ឋមន្ត្រីថ្មី ដែលរក្សាបានកំណើនសេដ្ឋកិច្ច ស្ថិរភាពនយោបាយ អតិផរណាស្ថិតក្នុងការគ្រប់គ្រង អត្រាប្ដូរប្រាក់មានស្ថិរភាព ហើយអ្វីៗមានដំណើរការល្អប្រសើរ។
ក្រុមនិស្សិត ក៏មានជំនឿយ៉ាងមុតមាំ និងសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាលថ្មីនេះ។ ទន្ទឹមនេះ ជ័យលាភីទាំងអស់ បានប្ដេជ្ញាចិត្តថា បន្ទាប់ពីបញ្ចប់ការសិក្សា នឹងត្រឡប់មកវិញចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ក៏បានចែករំលែកពីការសម្រេចចិត្តរបស់សម្ដេចសម្រាប់ការផ្ទេរអំណាចពីជំនាន់ចាស់ទៅជំនាន់ថ្មី គឺជារឿងដ៏ត្រឹមត្រូវ ហើយការផ្ទេរនៅពេលនេះ គឺដើម្បីស្ថិរភាពយូរអង្វែងរបស់កម្ពុជា ដោយរយៈពេល៨ខែកន្លងទៅនេះ អ្វីៗបានដំណើរការរលូន មិនមានអ្វីដែលគួរឱ្យព្រួយបារម្ភនោះឡើយ។
សម្ដេចតេជោ បានផ្ដាំផ្ញើដលនិស្សិតដែលជាជ័យលាភីអាហារូបករណ៍ ដោយសង្ឃឹមថា នឹងធ្វើជាធនធានមនុស្សដ៏ពូកែ បំពេញការសិក្សាដោយមិនភ្លេចទឹកដីកំណើត ជាមួយនឹងការលះបង់របស់ឪពុកម្ដាយ ជីដូនជីតា ដែលបានខិតខំតស៊ូក្រោយថ្ងៃរំដោះមកដល់ពេលនេះ ធ្វើឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍ។ សម្ដេចតេជោ បន្តថា ពេលកំពុងបំពេញការសិក្សាត្រូវចាត់ទុកថា ជាឳកាសដែលទទួលបាន និងក្រៅពីមុខវិជ្ជាដែលបានកំណត់ ក៏ត្រូវខិតខំសិក្សាលើមុខវិជ្ជាផ្សេងៗទៀតឱ្យបានច្រើន រៀនច្រើនកាលណាកាន់តែល្អកាលហ្នឹង៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៣ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»