សន្តិសុខសង្គម
រន្ទះបាញ់ចំស្រ្តី ៣ នាក់ កំពុងបេះស្វាយ សំណាងមិនប៉ះពាល់ដល់ជីវិត
ស្ត្រី ៣ នាក់បានរងគ្រោះដោយសាររន្ទះបាញ់ ខណះកំពុងបេះផ្លែស្វាយកាលពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោងជាង ៣ រសៀល ស្របពេលមានភ្លៀងធ្លាក់មួយមេលាយឡំផ្គររន្ទះ បណ្តាលឲ្យរងរបួសធ្ងន់ តែសំណាងល្អមិនប៉ះពាល់អាយុជីវិត។
សមត្ថកិច្ចប្រាប់ថា ស្ត្រីរងគ្រោះទាំង ៣ នាក់ក្នុងនោះមាន ១-ឈ្មោះ ហាច ធី ភេទស្រី អាយុ ១៦ ឆ្នាំ មានទីលំនៅ ភូមិតាស្តា ឃុំ តាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ២-ឈ្មោះ ព្រុំ គីម៉ើយ ភេទស្រី អាយុ ៨ ឆ្នាំ មានទីលំនៅ ភូមិត្រពាំព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តដំបង។ ៣-ឈ្មោះ ឡុច ស្រីពៅ ភេទស្រី អាយុ ៤៨ ឆ្នាំ មានទីលំនៅ ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
បើតាមពលរដ្ឋ ស្ត្រីរងគ្រោះទាំង ៣ បានសន្លប់ ក្រោយពីរន្ទះបានបាញ់ចំនួន ២ គ្រាប់ ហើយត្រូវបានបញ្ជូនភ្លាមៗទៅ សង្រ្គោះនៅមន្ទីរពេទ្យភូមិភាគ ៥ ក្នុងស្រុកសំពៅលូន ហើយបច្ចុប្បន្នមានអាការះដឹងខ្លួនរួចផុតគ្រោះថ្នាក់ហើយ។
ប្រភពពលរដ្ឋអះអាងថា៖ «នេះប្រហែលជាសំណាងទើបបានផុតពីគ្រោះដល់ជីវិត។ បើមានរន្ទះបាញ់ចំហើយកម្រមានជីវិតណាស់ សូម្បីសត្វគោងាប់រាប់សិបក្បាលបើបានបាញ់ចំ។ តែនេះបាញ់ចំនួនដល់ទៅ ២ គ្រាប់ នៅមានសុវត្ថិភាពជីវិត ពិតជាកម្រណាស»។
ជុំវិញករណីរន្ទះនេះ ខាងមន្ត្រីជំនាញពន្យល់ថា រន្ទះនឹងកើតមានឡើង នៅពេលដែលបន្ទុកអគ្គិសនីអវិជ្ជមាន (-) បានប្រទះនឹងបន្ទុកវិជ្ជមាន (+) ទាញចូលគ្នា ភ្ជាប់ចរន្ដអគ្គិសនី បង្កើតទៅជាភ្លើងជះពន្លឺ មួយពព្រិចភ្នែក ដែលមើលទៅអាចគិតថា បាញ់ពីមេឃមកផ្ទៃខាងក្រោម ប៉ុន្តែគ្រាន់តែភ្ជាប់បន្ទុកអគ្គិសនី និងពេលដែលប៉ះគ្នាបណ្ដាលឲ្យបញ្ចេញជាភ្លើងចរន្ដភ្លឺខ្លាំងប៉ុណ្ណោះ គឺបាញ់ពីផ្នែកខាងក្រោម។
បច្ចុប្បន្ន ព្រោះបច្ចេកវិទ្យាកាន់តែទំនើប បង្គោលអង់តែននៃក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរគមនាគមន៍ តែងបំពាក់ឧបករណ៍បញ្ចៀសររន្ទះ ដែលនេះជាមូលហេតុដែលករណីរន្ទះបាញ់តែងតែកើតមានតាមតំបន់វាល ទើបបង្កឲ្យមានរន្ទះតែម្តង ស្របជាមួយប្រភពដីដែលមានសណ្ឋានខ្ពស់ ហើយមានចំហាយក្តៅខ្លាំងទើបបង្កជារន្ទះតែម្តង៕
អត្ថបទ៖ សៅ សារិទ្ធ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ជីវិតកម្សាន្ដ៣ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២៣ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន