ព័ត៌មានជាតិ
តាមការប៉ាន់ស្មានខេត្តកោះកុង មានជាង៥ម៉ឺន៦ពាន់ក្បាលដី ដែលកំពុងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឲ្យបានរួចរាល់តាមផែនការ
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានបង្ហាញថា រដ្ឋបាលខេត្តនៅមានក្បាលដីប៉ាន់ស្មានសរុប ៥៦,៦៨២ ក្បាលដី ក្នុងភូមិចំនួន៦១ នៃ១៧ឃុំ ៦ស្រុក ដែលកំពុងបន្តចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឲ្យបានរួចរាល់សម្រេចផែនការ។

ការលើកឡើងយ៉ាងដូច្នេះរបស់លោកស្រីអភិបាលខេត្ត ធ្វើឡើងក្នុងកិច្ចប្រជុំជំរុញការចុះបញ្ជីដីធ្លីក្នុងខេត្តកោះកុង កាលពីរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក្រោមវត្តមានលោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ លោកស្រីអភិបាលខេត្តកោះកុង បន្តទៀតថា ការជំរុញចុះដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងឆ្នាំ២០២៤ នឹងគ្រោងបញ្ចប់នៅឆ្នាំ២០២៥ ខាងមុខ ស្របពេលដែលរដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ បានចេញបណ្ណចំនួន ៣០,២៦០បណ្ណ ចែកបណ្ណដៃប្រជាពលរដ្ឋចំនួន ២៥,៤២៦បណ្ណ និងបានបិទផ្សាយចប់ចំនួន ៥១,៧៥៦ក្បាលដី។
លោកស្រី មិថុនា ភូថង បន្ថែមថា គិតត្រឹមខែមេសា ឆ្នាំ២០២៤ ជាលទ្ធផលសម្រេចបានវាស់វែងក្បាលដីបានចំនួន ៥៩,៤០០ក្បាលដី ប្រកាសតំបន់វិនិច្ឆ័យចំនួន ៦៥ភូមិ ស្មើនឹង ៣សង្កាត់ ២១ឃុំ ១ក្រុង ៦ស្រុក ក្នុងភូមិសាស្រ្តខេត្តកោះកុង។

សកម្មភាពចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ តាមរយៈមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរៀបចំក្រុមមន្រ្តីចំនួន៦៣នាក់ ក្នុងនោះមន្រ្តីចុះបញ្ជីដែលមានស្រាប់ចំនួន ២៨ និងជ្រើសរើសយុវជនស្ម័គ្រចិត្ត ៣៥នាក់ ដោយបានឆ្លងកាត់វគ្គបណ្តុះបណ្តាលពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងបានបែងចែកជា ៤ក្រុម ក្នុង១ក្រុម មានសមាជិក ១៤នាក់ទៅ១៨នាក់។
គួរកត់សម្គាល់ថា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលលើវិស័យការងារកែទម្រង់ដីធ្លី លើការងារអាទិភាពចុះបញ្ជីដីធ្លី ការគ្រប់គ្រង ការប្រើប្រាស់ដី និងធនធានធម្មជាតិ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ បានអនុវត្តយ៉ាងយកចិត្តទុកដាក់ខ្ពស់។

លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វាយតម្លៃខ្ពស់ពីលទ្ធផលនៃការចុះបញ្ជី និងផ្តល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋក្នុងខេត្តកោះកុង ដោយលោក បន្តជំរុញលើកទឹកចិត្តដល់ក្រុមមន្ត្រីសុរិយោដី និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងខេត្តកោះកុង ត្រូវយកចិត្តទុកដាក់ចុះបញ្ជីដីបង្ហើយ បញ្ចប់វិវាទ ផ្តល់សេវាគាប់ចិត្តសម្រាប់ប្រជាជនកម្ពុជា និងបរិយាកាសគ្មានវិវាទដីធ្លី។

លោករដ្ឋមន្រ្តីក៏បានចាត់ទុកខេត្តកោះកុង គឺជាខេត្តឈានមុខគេមួយដែលមានរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរកម្ពុជា ជាមួយនឹងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ លើគោលនយោបាយអាទិភាព ៦ចំណុច និងវិធានការគន្លឹះ ទាំង៥របស់រាជរដ្ឋាភិបាល៕
អត្តបទ៖ សិរីវឌ្ឍនៈ



-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?