Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ចាប់បានមន្ត្រីផ្ទៃក្នុង២នាក់ ប៉ុនប៉ងធ្វើឃាតលោក ហ្សេលេនស្គី

បានផុស

នៅ

ទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន (SBU) ប្រកាសថា មន្ត្រីពីរនាក់នៃរដ្ឋបាលសន្តិសុខរដ្ឋ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ហ្សេលេនស្គី និងមន្ត្រីទីក្រុងកៀវកំពូលៗផ្សេងទៀត ហើយអាវុធមួយចំនួនក៏ត្រូវបានរកឃើញផងដែរ។

ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ RT, ទីភ្នាក់ងារនេះបានអះអាងនៅក្នុងការបង្ហោះលើឆានែល Telegram ថា ជនសង្ស័យទាំងពីរដែលម្នាក់ជាប្រធានរដ្ឋបាលសន្តិសុខរដ្ឋ ឈ្មោះ Andrey Guk និងសហការីឈ្មោះ Derkach គឺកំពុងរៀបចំផែនការសម្លាប់ប្រធានាធិបតីអ៊ុយក្រែន, ប្រធាន SBU លោក Vasily Malyuk និងប្រមុខចារកម្មជាតិ Kirill Budanov ព្រមទាំងអ្នកផ្សេងទៀត។

SBU និយាយថា បុរសទាំងនោះ គឺជាភ្នាក់ងារនៃបណ្តាញមួយរៀបចំនិងបញ្ជាចេញពីទីក្រុងមូស្គូ ហើយកំពុងធ្វើការឃ្លាំមើលលោក ហ្សេលេនស្គី ព្រមទាំងមន្ត្រីរដ្ឋាភិបាលផ្សេងទៀតជាមួយចេតនាបើកដៃឲ្យមានការវាយប្រហារដោយមីស៊ីល និងដ្រូន kamikaze លើពួកគេ។

(រូបថត៖ SBU)

ចំពោះការធ្វើឃាតវិញ បើតាមការចុះផ្សាយរបស់ BBC, ពួកគេបានរៀបផែនការសម្លាប់ មុនពិធីបុណ្យអ៊ីស្ទើរនៅថ្ងៃទី៥ខែឧសភា ជាមួយនឹងការផ្តាច់ជីវិតលោក ហ្សេលេនស្គី ដើម្បីធ្វើជាកាដូដល់លោក ពូទីន មុនពិធីសម្ពោធចូលកាន់តំណែងរបស់គាត់ ជាប្រធានាធិបតីរុស្ស៊ី អាណត្តិទី៥។

ទោះបីជាយ៉ាងណាក៏ដោយ ជនសង្ស័យទាំងពីរ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ និង​រៀបចំ​ការ​វាយ​ប្រហារ​ភេរវកម្ម ហើយ​ឥឡូវ​ ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។

(រូបថត៖ SBU)

តាមពិតទៅប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច តែងរាយការណ៍ថា លោក ហ្សេលេនស្គី បានក្លាយជាគោលដៅចម្បងរបស់ទីក្រុងមូស្គូ តាំងតែពីដើមដំបូងនៃប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី នៅអ៊ុយក្រែនមកម្ល៉េះ ហើយក៏មានការប៉ុនប៉ងធ្វើឃាតលោក ជាច្រើនលើកច្រើនសាផងដែរ។

កាលពីខែមុន បុរសសញ្ជាតិប៉ូឡូញម្នាក់ ក៏ត្រូវបានចាប់ខ្លួនផងដែរ និងចោទប្រកាន់ពីបទសហការជាមួយចារកម្មរុស្ស៊ី ដើម្បីធ្វើឃាតលោក ហ្សេលេនស្គី។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុង​មូស្គូ ​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​ចោទ​ប្រកាន់នេះទេ ប៉ុន្តែអតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev លើកឡើងថា ឧប្បត្តិហេតុនៅក្នុងប្រទេសប៉ូឡូញ បានបង្ហាញថា ក្រុមអ្នកគាំទ្រលោកខាងលិចរបស់ទីក្រុងកៀវ កំពុងព្យាយាមកម្ចាត់លោក ហ្សេលេនស្គី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប៉ូឡូញ ចាប់ខ្លួនបុរសម្នាក់ ដែលគេចាត់មក ឲ្យធ្វើឃាតលោក Zelensky

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម