ព័ត៌មានអន្ដរជាតិ
TikTok ប្តឹងបកទៅ អាមេរិក វិញថា កំពុងបង្ខំខ្លួនឲ្យលក់កម្មវិធី
តាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃអង្គារទី៧ខែឧសភា, ពេលនេះ TikTok បានប្តឹងបកទៅសហរដ្ឋអាមេរិក វិញហើយ ដោយអះអាងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បង្ខិតបង្ខំខ្លួនឲ្យលក់កម្មវិធីវីដេអូមានមូលដ្ឋាននៅប្រទេសចិនមួយនេះ បើមិនដូច្នោះទេ នឹងត្រូវប្រឈមការបិទចោលតែម្តង។
កាលពីខែមេសា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចុះហត្ថលេខាលើច្បាប់មួយ ដែលទុកពេលឲ្យក្រុមហ៊ុន ByteDance ២៧០ថ្ងៃ ដើម្បីដកទុនចេញពីអាជីវកម្មអាមេរិក ប៉ុន្តែប្រសិនបើមិនគោរពតាម, កម្មវិធី TikTok នឹងត្រូវហាមឃាត់ពីសហរដ្ឋអាមេរិក ទាំងស្រុង។
យ៉ាងណាក្តី នៅក្នុងពាក្យបណ្តឹងដែលដាក់ជូនសាលាឧទ្ធរណ៍ DC Circuit, TikTok អះអាងថា ច្បាប់នេះគឺរំលោភលើការការពាររដ្ឋធម្មនុញ្ញនៃសេរីភាពនៃការបញ្ចេញមតិ។ ពាក្យបណ្តឹងនោះ ក៏ចោទប្រកាន់ដែរថា “ច្បាប់ការពារជនជាតិអាមេរិកពីកម្មវិធីគ្រប់គ្រងដោយសត្រូវបរទេស” គឺជា ការរំលោភសិទ្ធិធ្វើវិសោធនកម្មលើកដំបូង ដែលមិនធ្លាប់មានពីមុនមកសោះ។
នៅក្នុងបណ្តឹងដដែលនោះ TikTok ថែមអះអាងថា “ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ សភាបានអនុម័តច្បាប់មួយដែលដាក់គំរាមហាមឃាត់ជាអចិន្ត្រៃយ៍ និងទូទាំងប្រទេស ក៏ដូចជារារាំងជនជាតិអាមេរិកគ្រប់រូប ពីការចូលរួមក្នុងសហគមន៍អនឡាញ ដែលមានមនុស្សប្រើជាង១ពាន់លាននាក់នៅទូទាំងពិភពលោក។ ការលើកឡើងពីកង្វល់អំពីសន្តិសុខជាតិ គឺមិនមែនជាហេតុផលល្អគ្រប់គ្រាន់ក្នុងការរឹតបន្តឹងសេរីភាពនៃការបញ្ចេញមតិនោះទេ”។
ជម្លោះជាមួយ TikTok បានពុះកញ្ជ្រោលខ្លាំងនៅពេល សមាជិកសភាអាមេរិកមួយចំនួនទទូចថា កម្មវិធីនេះ បានបង្កការគំរាមកំហែងដល់សន្តិសុខជាតិ ដោយសារតែកម្មសិទ្ធិរបស់ចិន ហើយព្យាយាមបង្ខំឲ្យផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុនមេ ByteDance។
និយាយរួមទៅ មិនមែនតែសហរដ្ឋអាមេរិកទេ, នៅប្រទេសខ្លះ ក៏បានហាមឃាត់ការប្រើប្រាស់កម្មវិធីនេះ នៅលើទូរស័ព្ទដៃនិងថេបប្លេត របស់មន្ត្រីរដ្ឋាភិបាលផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ កម្មវិធីវីដេអូខ្លីនេះអះអាងថា ការចោទប្រកាន់ទាំងអម្បាលម៉ានខាងលើ គឺមិនមានមូលដ្ឋានច្បាស់លាស់ឡើយ ហើយនេះគឺជាការយក TikTok ធ្វើជាអាវុធនយោបាយសុទ្ធសាធ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+៧ ថ្ងៃ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+១ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ